ស្វែងរកពួកយើង:

ឡានអគ្គិសនី Avatr 06T Wagon ស៊េរីថ្មី ត្រូវបានក្រុមហ៊ុនដាក់លក់មុនហើយ តម្លៃចាប់ពី 3 ម៉ឺនឡើង

ដោយ

ជុំ ប៉េងលីន

09 មេសា 2026 11:57 ថ្ងៃត្រង់

អាន 2 នាទី

ឡានអគ្គិសនី Avatr 06T Wagon ស៊េរីថ្មី ដាក់លក់មុនហើយតម្លៃជាង 3 ម៉ឺន
Article image
នៅថ្ងៃនេះ Avatr បានប្រកាសអោយមានការ Presales ទៅលើម៉ូដែល 06T wagon ស៊េរីថ្មីរបស់ខ្លួនហើយ ដោយម៉ូដែលនេះ មាន 4 ជម្រើសផ្សេងគ្នា នឹងមានតម្លៃចាប់ពី 229,900 យ៉ន់ទៅ 279,900 យ៉ន់ (31,800 ដុល្លារ ទៅ 38,700 ដុល្លារ។USD)។ តាមដំណឹងថ្ងៃនេះ បញ្ជាក់ថា ក្រុមហ៊ុនគ្រោងនឹងមានការប្រកាសជាផ្លូវការណ៌នៅថ្ងៃទី 22 ខែមេសាខាងមុខនេះហើយនេះបើតាម D-Auto។

Avatr 06T គឺមានប្រវែងតួរខ្លួន 4,940mm/ ទទឹង 1,960mm/ កំពស់ 1,475 mm ជាមួយគម្លាតកង់មុខទៅកង់ក្រោយ 2,940mm។ ឡានអគ្គិសនី Luxury-sedan ថ្មីនេះ នឹងមានជម្រើសប្រើអគ្គិសនីសុទ្ធ BEV និង EREV។ ដោយម៉ូដែលអគ្គិសនីសុទ្ធ BEV នឹងមានជម្រើសម៉ូទ័រអគ្គិសនីពីរ (dual-motor RWD) និងបីម៉ូទ័រ (tri-motor AWD) ហើយគាំទ្រដំណើរការដោយកញ្ចប់ថ្មទំហំ 89.33 kWh។

Article image
សម្រាប់ម៉ូដែលប្រើម៉ូទ័រអគ្គិសនីបី (Tri-motor AWD) គឺមានបំពាក់ម៉ូទ័រខាងមុខមានកម្លាំង 210kW និងម៉ូទ័រពីរខាងក្រោយមានកម្លាំងសរុប 251kW ដែលសរុបកម្លាំងម៉ូទ័រទាំងបីចូលគ្នា គឺស្មើរនឹង 712kW ឬ 955hp។ ហើយសម្រាប់ការសាកភ្លើងពេញម្តងអាចបើកបរក្រោមលក្ខខណ្ឌស្តង់ដារ CLTC បានលើសពី 740km។ ដោយឡែកសម្រាប់ម៉ូដែល Avatr 06T EREV វិញ មានភ្ជាប់មកជាមួយម៉ាស៊ីនសាំង 1.5T កម្លាំង 115kW រួមនឹងកញ្ចប់ថ្មទំហំ 45.06kWh អាចបើកបរដោយប្រើអគ្គិសនីសុទ្ធបានចម្ងាយ 330km នៅពេលសាកភ្លើងពេញម្តង ខណៈដែលសាកភ្លើងពេញម្តង និងចាក់សាំងពេញម្តង អាចបើកបានចម្ងាយ 1250 km ។

Article image
Avatr 06T ស៊េរីថ្មី គឺជាផលិតផលរថយន្តថ្មីស្ថិតនៅក្នុងចក្ខុវិស័យ Huawei-Avatr Strategic Partnership 2.0 ដែលបានធ្វើការប្រកាសចេញនូវប្រព័ន្ធសែនស័រកម្រិតខ្ពស់បំផុតដំបូងគេក្នុងលោក 896-line LiDAR sensor ដោយសែនស័រកម្រិតខ្ពស់ជំនាន់ថ្មីនេះ មានសមត្ថភាពក្នុងការចាប់នូវសញ្ញាឧបករណ៍បានច្បាស់គ្រប់កាលៈទេសៈ ដែលផ្តល់នូវថាមពលដំណើរការកាន់តែល្អប្រសើរបំផុតជាមួយប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ Huawei ADS 4.1 system។ នៅផ្នែកកាប៊ីនរបស់ Avatr 06T គឺមានការឌីស្សាញប្រហាក់ប្រហែលគ្នានឹងម៉ូដែល Avatr 06 ដែរ ក្នុងនោះរួមមានអេក្រង់ជាប់កញ្ចក់ដំបូលមុខទំហំ 35.4-inch, អេក្រង់កម្សាន្តនៅកណ្តាលទំហំ 15.6-inch គាំទ្រដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Huawei HarmonySpace 5.0។

Article image
យ៉ាងណាមិញមិនទាន់មានការបង្ហើបពីតម្លៃលក់របស់ Avatr 06T Wagon នៅឡើយទេក្នុងពេលនេះ ដូចនេះមានតែរងចាំអ៊ុតតម្លៃផ្លូវការណ៍ទាំងអស់គ្នានៅពេលក្រុមហ៊ុនប្រកាសចេញផ្លូវការណ៍ក្នុងត្រីមាសទី 2 នៃឆ្នាំ 2026(ខែឧសភា)ខាងមុននេះ៕