ស្វែងរកពួកយើង:

ឡានអគ្គិសនី BYD e7 រត់បានចម្ងាយ 450km បង្ហាញវត្តមានជាមួយនិងតម្លៃ 14,400 ដុល្លារ

ដោយ

Koun Jab Luffy

18 ឧសភា 2025 03:56 រសៀល

អាន 2 នាទី

Article image
កាលពីថ្ងៃទី 17 ខែឧសភានេះ ក្រុមហ៊ុន BYD បានប្រកាសចេញនូវរថយន្តអគ្គិសនី e7 របស់ខ្លួននៅលើទីផ្សារប្រទេសចិនហើយ ដែលរថយន្តនេះ គឺមានតម្លៃចាប់ពី 103,800 យ៉ន់ទៅ 115,800 យ៉ន់ដែលប្រហាក់ប្រហែល 14,400 ដុល្លារទៅ 16,000 ដុល្លារ។ រថយន្តអគ្គិសនីទាំងពីរនេះ មានសមត្ថភាពអាចរត់បានចម្ងាយ 450 km និង 520 km តាមរយៈស្តង់ដារ CLTC cruising ranges។ បើតាមការបញ្ជាក់ពី BYD បានអោយដឹងថា រថយន្តម៉ូដែល e-series នេះ គឺជារថយន្តមានតម្លៃសមរម្យ និងមានការពេញនិយមពីអ្នកប្រើប្រាស់វ័យក្មេង និងអ្នករត់តាក់ស៊ី។
BYD e7 EV គឺជាម៉ូដែលទីពីរបន្ទាប់ពីម៉ូដែល BYD e2 hatchback ដែលកំពុងមានវត្តមានលក់នៅលើទីផ្សារបណ្តាប្រទេសមួយចំនួនរួមទាំងទីផ្សារប្រទេសអូសបេគីស្ថានផងដែរ។ BYD e7 EV មានបណ្តោយវែងជាង Tesla Model 3 ប្រមាណ 60mm ដោយឡានអគ្គិសនីស៊េរីថ្មីនេះមានប្រវែងតួរខ្លួន 4,780mm/ ទទឹង 1,900mm/ កំពស់ 1,515 mm និងគម្លាតរវាងកង់មុខទៅកង់ក្រោយ 2,820mm ហើយនិងមានទំងន់ចាប់ពី 1,499kg និង 1,566kg។ BYD e7 EV ប្រើប្រាស់យ៉ាន់កង់ទំហំ 16-អ៊ីង។
Article image
នៅផ្នែកកាងខាងមុខមានបង្កប់កាមេរ៉ាមួយគ្រាប់ រួមនឹងសែនស័រកាមេរ៉ាមួយជុំឡានសម្រាប់ដំណើរការមុខងារ surround-view។ នៅផ្នែកកាប៊ីនខាងក្នុងមានការឌីស្សាញបែបសាមញ្ញៗដោយមានបំពាក់នូវអេក្រង់កម្សាន្តនៅកណ្តាលទំហំធំដល់ 15.6-អ៊ីង និងមានអេក្រង់ LCD ទំហំ 5 អ៊ីង បង្ហាញព័ត៌មានសម្រាប់អ្នកបើកនៅក្រោយដៃចង្កូត ដែលមានការឌីស្សាញជា Three-Spoke Steering Wheel ជាមួយការបំពាក់ប៊ូតុងបញ្ជាមុខងារសំខាន់ៗមួយចំនួន។ សម្រាប់កៅអីវិញ ជាប្រភេទកៅអីស្បែកដែលមានពណ៌ខ្មៅ។
Article image
រថយន្តអគ្គិសនីប្រភេទ Sedan របស់ BYD មួយនេះ ដំណើរការដោយម៉ូទ័រអគ្គិសនីកម្លាំង 100 kW (134 សេះ និងមានកម្លាំងរមួល 180Nm ហើយនឹងមានការគាំទ្រដោយអាគុយ BYD Blade lithium iron phosphate ទំហំ 48kWh និង 57.6kWh។ រថយន្តនេះមានការប្រើប្រាស់បច្ចេកវិទ្យសាកលឿន fast charging នឹងរត់បានជាមួយល្បឿនលឿនបំផុតត្រឹម 150 km/h.
Article image
ឡានអគ្គិសនី BYD e7 រត់បានចម្ងាយ 450km បង្ហាញវត្តមានជាមួយនិងតម្លៃ 14,400 ដុល្លារ