ស្វែងរកពួកយើង:

ឡានអគ្គិសនី BYD Seagull ផលិតចេញបាន 1 លានគ្រឿងហើយ គិតត្រឹមរយៈពេល 24 ខែមកនេះ

ដោយ

Koun Jab Luffy

01 កក្កដា 2025 09:31 ព្រឹក

អាន 2 នាទី

Article image
នៅថ្ងៃនេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំរបស់ចិន BYD បានប្រកាសថា BYD Seagull ដែលជាឡានអគ្គិសនីខ្នាតតូចរបស់ខ្លួន គឺមានការផលិតចេញបាន 1 លានគ្រឿងហើយ។ គួរបញ្ជាក់ផងដែរថា ឡានអគ្គិសនី Seagull នេះគឺមានការបានចាប់ពីផ្តើមផលិតនចេញនៅខែមេសាកាលពីឆ្នាំ 2023 កន្លងទៅ ដែលមកដល់ពេលនេះ គឺមានរយៈពេល 2 ឆ្នាំ 2 ខែ។សម្រាប់ម៉ូដែល Seagull គឺជាឡានអគ្គិសនីរបស់ BYD ដែលមានតម្លៃសមរម្យជាងគេបំផុត គឺមានចន្លោះចាប់ពី 63,800 យ៉ន់ទៅ 82,800 យ៉ន់ ដែលប្រហែលជាង 8,900 ដុល្លារទៅ 11,500 ដុល្លារ។
កាលពីខែឧសភាកន្លងទៅនេះឡានអគ្គិសនី BYD Seagull នេះ គឺបានក្លាយជាម៉ូដែលទី 2 ដែលលក់ដាច់ជាងគេបំផុតនៅក្នុងទីផ្សារប្រទេសចិន ដោយឈរនៅពីក្រោយឡាន Geely Xinguan មួយតែប៉ុណ្ណោះ។ ក្រុមហ៊ុន BYD បានប្រកាសថា កាលពីខែឧសភាកន្លងទៅនេះ ខ្លួនបានលក់ឡានអគ្គិសនី BYD Seagull នេះបានចំនួន 60,131 គ្រឿង ដោយលក់នៅក្នុងស្រុកចិនមានចំនួន 31,105 គ្រឿងនេះបើតាមការបញ្ជាក់ចេញពី China EV DataTracker ខណដែលឡានអគ្គិសនី BYD Seagull ចំនួន 29,026 គ្រឿងទៀត គឺត្រូវបាននាំចេញទៅទីផ្សារសកល។
Article image
កាលពីខែមុននេះ ឡានអគ្គិសនី BYD Seagull ត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញនៅលើទីផ្សារអឺរ៉ុបចំនួន 15 ប្រទេស ដែលមានឈ្មោះថ្មីហៅថា Dolphin Surf ហើយនឹងមានការដាក់លក់តម្លៃចាប់ពី 22,990 យូរ៉ូ ប្រហែល 26,900 ដុល្លារ។ ចំពោះឡានអគ្គិសនី BYD Seagull ដែលលក់នៅទីផ្សារថ្មីនេះ គឺមានប្រវែងតួវែងជាងឡានអគ្គិសនី BYD Seagull លក់នៅចិន 210mm និងមានអាគុយទំហំប៉ុនគ្នា ប៉ុន្តែមានការប្រើប្រាស់នូវម៉ូទ័រអគ្គិសនីខុសគ្នា។
Article image
ឡានអគ្គិសនី BYD Seagull ដាក់លក់នៅលើទីផ្សារប្រទេសចិន មានអាគុយទំហំ 30kWh LFP អាចរត់បានចម្ងាយផ្លូវ 305 km តាមស្តង់ដារ CLTC range។ នៅលើឡាននេះត្រូវបានក្រុមហ៊ុនដាក់នូវម៉ូទ័រអគ្គិសនីកម្លាំង 55kW អាចបង្កើតល្បឿនពី 0-50km/h ចំណាយពេលត្រឹមតែ 4.9 វិនាទីប៉ុណ្ណោះ។ ឡាននេះមានតម្លៃ 63,900 យ៉ន់។
Article image
សូមជំរាបថា ចាប់ពីតាំងពីខែមករា ដល់ខែមេសាឆ្នាំ 2025 មក ក្រុមហ៊ុន BYD លក់ ឡានអគ្គិសនី BYD Seagull នេះ បានចំនួន 233,126 គ្រឿង ដែលមានការកើនឡើង 50% ប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ BYD Seagull គឺជាឡានលក់ដាច់លំដាប់ទី 3 នៅលើទីផ្សារប្រទេសចិន ចាប់ពីតាំងពីខែមករា ដល់ខែមេសាឆ្នាំ 2025 មក ដោយឈរពីក្រោយ Geely និង Wuling។
ឡានអគ្គិសនី BYD Seagull ផលិតចេញបាន 1 លានគ្រឿងហើយ គិតត្រឹមរយៈពេល 24 ខែមកនេះ