ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

ឡានអគ្គិសនី BYD Song Ultra EV ដែលបំពាក់បច្ចេកវិទ្យាសាក Flash-Charging នឹងថ្មជំនាន់ទី 2 ត្រៀមបង្ហាញខ្លួននៅថ្ងៃទី 26 ខែមីនានេះហើយ

ដោយ

Penglin Chom

13 មីនា 2026 11:06 ថ្ងៃត្រង់

អាន 2 នាទី


BYD ត្រូវបានគេរាយការណ៌ថា នឹងបង្ហាញចេញនូវម៉ូដែលថ្មី Song Ultra EV នៅថ្ងៃទី 26 ខែមីនានេះហើយ បន្ទាប់ពីការប្រកាសអោយមានការបញ្ជាទិញមុនកាលពីដើមខែកន្លងទៅនេះ។ លោក Lu Tian ដែលជាប្រធានផ្នែកលក់ឡានអគ្គិសនីត្រកូល Dynasty Lineup បានបញ្ជាក់នៅលើបណ្តាញ Weibo ថា ចាប់ពីពេលនេះទៅឡានអគ្គិសនី Song Ultra EV គឺនឹងហមានការប្រើប្រាស់នូវបច្ចេកវិទ្យា flash-charging technology ដែលមានស្តង់ដារដូចគ្នាជាមួយនិងម៉ូដែលថ្មីៗដែលចេញថ្មីៗនេះអញ្ចឹងដែរ។ 
Article image
BYD Song Ultra EV ដែលបំពាក់បច្ចេកវិទ្យាសាក Flash-Charging នឹងបង្ហាញចេញនៅថ្ងៃទី 26 ខែមីនាហើយ BYD ត្រូវបានគេរាយការណ៌ថា នឹងបង្ហាញចេញនូវម៉ូដែលថ្មី Song Ultra EV នៅថ្ងៃទី 26 ខែមីនានេះហើយ បន្ទាប់ពីការប្រកាសអោយមានការបញ្ជាទិញមុនកាលពីដើមខែកន្លងទៅនេះ។ លោក Lu Tian ដែលជាប្រធានផ្នែកលក់ឡានអគ្គិសនីត្រកូល Dynasty Lineup បានបញ្ជាក់នៅលើបណ្តាញ Weibo ថា ចាប់ពីពេលនេះទៅឡានអគ្គិសនី Song Ultra EV គឺនឹងហមានការប្រើប្រាស់នូវបច្ចេកវិទ្យា flash-charging technology ដែលមានស្តង់ដារដូចគ្នាជាមួយនិងម៉ូដែលថ្មីៗដែលចេញថ្មីៗនេះអញ្ចឹងដែរ។
សូមជំរាបថា BYD ទើបតែបញ្ចេញនូវបច្ចេកវិទ្យា flash-charging នេះ ដែលមានកម្លាំងសាក 1500kW ជាមួយនិងថ្ម Blade Battery ជំនាន់ទី 2 កាលពីថ្ងៃទី 5 ខែមីនាកន្លងទៅនេះ។ ហើយសម្រាប់ម៉ូដែល Song Ultra EV នេះ គឺជាម៉ូដែលមួយក្នុងចំណោមម៉ូដែលជាច្រើនដែលនឹងមានប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីៗទាំងនេះដែរ ហើយឡាននេះ ក៏ជាប្រភេទ SUV B-class អគ្គិសនីសុទ្ធដំបូងគេនៃត្រកូល Dynasty ដែលបានបើកអោយមានការបញ្ជាទិញមុននៅក្នុងកម្មវិធីបង្ហាញនូវបច្ចេកវិទ្យាថ្មីនេះផងដែរ។

Article image
ជាមួយនិងវត្តមានម៉ូដែលថ្មីនេះ ក្រុមហ៊ុន BYD បានផ្តល់នូវជម្រើស 4 ម៉ូដែល មានតម្លៃចាប់ពី 155,000 យ៉ន់ ប្រហែល $22,510 ដល់ 185,000 យ៉ន់។ ឡាននេះជាប្រភេទ Mid-Size SUV ដែលមានតួខ្លួនប្រវែង 4,850mm ទទឹង 1,910mm កំពស់ 1,670mm និងគម្លាតកង់មុខក្រោយប្រវែង 2,840 mm។ ទៅលើសមត្ថភាពសាកវិញ គឺសាកពី 10% ទៅ 97% ប្រើពេលតែ 9 នាទីប៉ុណ្ណោះ។ ហើយបើសីតុណ្ហភាព -30°C ក៏ដោយក៏អាចសាកបានដូចគ្នា លើសពេលតែ 3 នាទីប៉ុណ្ណោះ។

Article image
Song Ultra EV មាន 2 ប្រភេទគឺអាចបើកបរតាមរយៈ CLTC ចម្ងាយ 620km និង 710km។ ឡាននេះមានប្រើម៉ូទ័រ 1 កម្លាំង 270 kW រត់បានលឿនដល់ 210 km/h ហើយនឹងមានការប្រើប្រព័ន្ធប៊ូម DiSus-C Intelligent ក៏ដូចជា ប្រព័ន្ធទប់លំនឹងកង់នៅពេលបើកល្បឿនលឿនទៀតផង។
Article image

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

ឡានអគ្គិសនី BYD Song Ultra EV ដែលបំពាក់បច្ចេកវិទ្យាសាក Flash-Charging នឹងថ្មជំនាន់ទី 2 ត្រៀមបង្ហាញខ្លួននៅថ្ងៃទី 26 ខែមីនានេះហើយ