ឡានអគ្គិសនី SUV ស៊េរីថ្មី BYD Song Ultra EV ត្រូវបានក្រុមហ៊ុនរាយការណ៍ថា មានអតិថិជនធ្វើការកក់ទុកមានចំនួន 15 គ្រឿងក្នុងមួយហាងនៅទូទាំងប្រទេសចិន ក្នុងរយះពេល 72 ម៉ោងបន្ទាប់ពីការចេញលក់ផ្លូវការណ៍។ BYD Song Ultra EV ម៉ូដែលថ្មីត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញលក់នៅទីផ្សារប្រទេសចិនកាលពីថ្ងៃទី 26 ខែមីនា ដោយមានតម្លៃចាប់ពីខ្ទង់ $21,980 ដល់ $26,030។  
BYD Song Ultra EV គឺជាប្រភេទរថយន្ត mid-size crossover ដែលគាំទ្រនូវបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនបំផុត Ultra-fast charging ដែលសាកព 10% ទៅ 97% ចាយពេលខ្ទង់ 9 នាទីប៉ុណ្ណោះ ហើយការសាកភ្លើងពេញម្តងអាចបើកបានចម្ងាយដល់ 710km តាមស្តង់ដារ CLTC។ Song Ultra EV ស៊េរីថ្មី មានតួរខ្លួនប្រវែង 4,850mm/ ទទឹង 1,910mm/ កំពស់ 1,670mm និងមានគម្លាតកង់មុខទៅកង់ក្រោយ 2,840mm។ នៅក្នុងកាប៊ីនរបស់ Song Ultra EV ថ្មី មានបំពាក់មកជាមួយអេក្រង់កម្សាន្តនៅកណ្តាលប្រភេទ Floating-rotating screen ទំហំធំដល់ 15.6-inch ជាមួយអេក្រង់បង្ហាញព័ត៌មានរថយន្តនៅក្រោយដៃចង្កូតទំហំ 10.25-inch និងមានចង្កឹះលេខ Gear-shifter នៅជាប់ខាងក្រោយនៃដៃចង្កូត។ 
BYD Song Ultra EV ត្រូវបានផលិតឡើងដោយប្រើប្រាស់នូវទម្រង់ស្ថាបត្យកម្មគ្រោងឆ្អឹង e-Platform 3.0 Evo 800V architecture ភ្ជាប់ដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីពីរជម្រើសកម្លាំងស្ថិតនៅខាងក្រោយ ដែលអាចផលិតបាន 240kW (322hp) ទៅ 270kW (362hp)។ ឡានអគ្គិសនីស៊េរីថ្មីនេះ អាចជាន់ល្បឿនលឿនបំផុត ឬ Top Speed បានដល់ 210km/h។ BYD Song Ultra EV មានជម្រើសកញ្ចប់ថ្មទំហំ 75.6kWh សាកភ្លើងពេញម្តងអាចបើកបានចម្ងាយដល់ 620km និងថ្មទំហំ 82.7kWh អាចបើកបានចម្ងាយ 710km។ បន្ថែមពីនេះ Song Ultra EV ស៊េរីថ្មី ក៏គាំទ្រការសាកថ្មនៅស្ថានីយ៍បច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនបំផុត Flash-charging technology របស់ BYD ផងដែរ៕