ស្វែងរកពួកយើង:

ឡានអគ្គិសនី Ford Bronco ស៊េរីថ្មី ជម្រើស BEV និង EREV ប្រកាសចេញលក់មុននៅទីផ្សារប្រទេសចិនហើយ

ដោយ

Koun Jab Luffy

02 តុលា 2025 05:26 ល្ងាច

អាន 2 នាទី

Article image
ក្រុមហ៊ុន Ford ប្រចាំប្រទេសចិន បានប្រកាសចេញលក់មុននូវរថយន្តអគ្គិសនីស៊េរីថ្មីប្រភេទ SUV ម៉ូដែល Bronco។ ជាមួយគ្នានេះ អតិថិជនដែលបានកក់ប្រាក់ចំនួន 1,000 យន់ ឬប្រហែល 140 ដុល្លាអាមេរិកនឹងទទួលបានការថែមជូននៅកញ្ចប់ "One-Touch Roof Camping Package" ដែលមានតម្លៃ 12,000 យន់ ឬប្រហែល 1,700 ដុល្លារ ដោយឥតគិតថ្លៃ។ ដោយកញ្ចប់នេះមានរួមបញ្ចូលនូវ ដំបូលបើកដំណើរការដោយប្រព័ន្ធអគ្គិសនី ឬ electric lifting roof  និងកៅអីខាងមុខដែលអាចបត់បានដោយស្វ័យប្រវត្តិ ឬ one-touch automatic folding front seat headrests។
Ford Bronco បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងពិព័រណ៍រថយន្ត Guangzhou Auto Show 2025 ដែលមានពីរជម្រើស គឺជម្រើសប្រើអគ្គិសនីសុទ្ធ (BEV) និងប្រើម៉ាស៊ីន Hybrid ឬ EREV។ យោងតាមក្រុមហ៊ុន Ford រថយន្ត SUV ស៊េរីថ្មីនេះនឹងចាប់ផ្តើមចេញលក់មុននៅក្នុងកម្មវិធី Guangzhou Auto Show នាពេលខាងមុខ ហើយនឹងដាក់លក់ជាផ្លូវការនៅចុងឆ្នាំនេះ។
Article image
Ford Bronco បំពាក់មកជាមួយប្រព័ន្ធ LiDAR នៅលើដំបូលខាងមុខ ប្រព័ន្ធសែនស័រចាប់សញ្ញាកម្រិតខ្ពស់ ឬ high-precision sensors និងកាមេរ៉ាកម្រិតខ្ពស់ចំនួន 30 គ្រាប់។ Bronco ក៏មានមកនូវមុខងារ "Off-road Logbook" ដែលមានកត់ត្រាស្រាប់នូវស្ថានភាពផ្លូវផ្សេងចំនួន 20 ដែលរៀបចំយ៉ាងយ៉ាងពិសេសដោយក្រុមហ៊ុន Ford ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់មានលទ្ធភាពក្នុងរៀបចំផែនការធ្វើដំណើរតាមរយៈប្រព័ន្ធព័ត៌មានកម្សាន្តរបស់រថយន្ត។
Article image
Ford Bronco ម៉ូដែល EREV មានប្រវែង 5,025mm/ ទទឹង 1,960mm/ កំពស់ 1,825mm ឬ 1815/1840mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,950mm ខណៈម៉ូដែល BEV មានប្រវែង 5025mm/ ទទឹង 1,960mm/ កំពស់ 1,815 ទៅ 1825mm។ សម្រាប់ Ford Bronco ប្រើអគ្គិសនីសុទ្ធ ឬ BEV ដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីពីរ ខណៈម៉ូដែល EREV បានបំពាក់បន្ថែមនៅម៉ាស៊ីន Hybrid 1.5T turbocharged Engine។
Article image
ទោះជាយ៉ាងណាសម្រាប់អនុភាព Powertrain របស់ Bronco ទាំងពីរស៊េរីក្រុមហ៊ុនមិនទាន់បញ្ជាក់នៅឡើយទេ។ ដោយឡែកសម្រាប់ Ford Bronco BEV បំពាក់មកជាមួយកញ្ចប់ថ្មទំហំ 105.4kWh ដែលសាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 650km ចំនែកម៉ូដែល EREV វិញ បំពាក់នូវកញ្ចប់ថ្មទំហំ 43.7kWh ដែលការសាកភ្លើងពេញម្តងអាចជិះបានបាន 220km ដោយប្រើថាមពលអគ្គិសនីសុទ្ធ និងដល់ 1,220km នៅពេលប្រើគូបជាមួយម៉ាស៊ីនចាក់សាំងពេញម្តង៕
ឡានអគ្គិសនី Ford Bronco ស៊េរីថ្មី ជម្រើស BEV និង EREV ប្រកាសចេញលក់មុននៅទីផ្សារប្រទេសចិនហើយ