ក្រុមហ៊ុនរថយន្តម៉ាក Aion របស់ GAC បានត្រៀមបើកទទួលការបញ្ជាទិញមុនសម្រាប់ឡានអគ្គិសនីប្រភេទ Compact-SUV ស៊េរីថ្មីម៉ូដែល Aion N60 នៅថ្ងៃទី 16 ខែមេសា ឆ្នាំ2026។ Aion N60 EV ត្រូវបានក្រុមហ៊ុនប្រកាសដាក់លក់បែប Blind-order ម្តងរួចទៅហើយដោយមានតម្លៃចាប់ពីខ្ទង់ $21,700 នៅទីផ្សារប្រទេសចិន។
ឡានអគ្គិសនី Compact-SUV ស៊េរីថ្មីនេះ មានតួរខ្លួនប្រវែង 4,615mm/ទទឹង 1,860mm ឬ 1,883mm/ កំពស់ 1,673mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,775mm។ ផ្នែកខាងមុខរបស់ Aion N60 EV ត្រូវបានឌីស្សាញរំលេចជាមួយបន្ទាត់ចង្កៀងបំភ្លឺពេញថ្ងៃ Daytime running light ពីរឆ្នូត និងចង្កៀងបំភ្លឺផ្លូវពេលយប់ឌីស្សាញបែប rectangular headlamp និងស្លាកសញ្ញាក្រុមហ៊ុនរំលេចដោយភ្លើង illuminated logo។ ឡានអគ្គិសនីស៊េរីថ្មីនេះ មានជម្រើស 7 ពណ៌ ដែលមានដូចជា Star Ring Silver, Soft Gold, Clear Sky Blue, Polar White, Night Shadow Black, Cloud Grey, និង Sea Glow Grey។ ចំនែកពណ៌ខាងក្នុងវិញមានជម្រើសបីពណ៌មានដូចជា Soft Light White, Caramel Warm Velvet, និង Morning Mist Cool Grey។
កាប៊ីនខាងក្នុងរបស់ GAC Aion N60 EV មានបំពាក់នូវអេក្រង់កម្សាន្តទំហំធំដល់ 15.6-inch គាំទ្រកម្រិតបង្ហាញ 2.5K គាំទ្រដំណើរការដោយប្រព័ន្ធ ADiGO 6.0 intelligent cockpit system មានភ្ជាប់មកជាមួយមុខងារបញ្ជាដោយសំឡេងឆ្លាតវៃ AI voice large models, មុខងារ Huawei Nebula Space ព្រមទាំងអាចភ្ជាប់ជាមួយស្មាតហ្វូនបានទាំង iPhone និង Android Devices ថែមទៀតផង។ ជាមួយគ្នានេះផ្នែកដំបូលរបស់ Aion N60 EV ជាប្រភេទដំបូលបើក Panoramic sunroof ដែលអាចបើកបានទំហំ 2.38m2 ភ្ជាប់ជាមួយរបាំងការពារពន្លឺថ្ងៃ electronic sunshade។ នៅឃ្លប់ក្រោយរបស់ Aion N60 EV អាចផ្ទុកទំងន់បាន 447L ឬអាចបានដល់ 1,947L នៅពេលបត់កៅអីជួរក្រោយ ព្រមទាំងមានកន្លែងសម្រាប់ដាក់អីវ៉ាន់ខាងក្នុងចំនួន 35 ទីតាំង។
Aion N60 EV បំពាក់មកជាមួយកៅអីប្រភេទ zero-gravity co-pilot ដោយកៅអីជួរខាងមុខមានភ្ជាប់មកជាមួយមុខងារខ្យល់ក្តៅត្រជាក់ ម៉ាស្សា និងកំនត់ការចងចាំ ឬ memory set function ខណៈកៅអីជួរក្រោយអាចកាច់ទម្រេតទៅក្រោយបានក្នុងកម្រិតមុំ 117 ទៅ 137 ដឺក្រេ។ ទៅលើប្រព័ន្ធជំនួយការអ្នកបើកបរវិញ N60 EV មានភ្ជាប់ជាមួយសែនស័រ 4D millimeter-wave radar និង LiDAR លក្ខណៈស្តង់ដារលើគ្រប់ស៊េរីទាំងអស់។ ដែលប្រព័ន្ធនេះ គាំទ្រជាមួយមុខងារបើកបរស្វ័យប្រវត្តិ WeRide’s L4 autonomous driving technology, full-scenario high-level intelligent driving assistance និង intelligent parking ជាដើម។
Aion N60 EV គាំទ្រដំណើរការដោយប្រព័ន្ធ amorphous alloy silicon carbide electric drive system ដែលមានម៉ូទ័រអគ្គិសនីមួយកម្លាំង 165kW(221hp) ជាមួយកម្រិតប្រើប្រាស់ថាមពលថ្ម 11.7kWh ក្នុង 100 គីឡូម៉ែត្រ។ ដែលការសាកភ្លើងពេញម្តងអាចបើកបរចម្ងាយ 610km។ បន្ថែមពីនេះសម្រាប់ជើងក្រោមរបស់ Aion N60 EV ក៏មានជំនួយពីប្រព័ន្ធ five-link independent rear suspension ដែលធ្វើឲ្យការបើកបរប្រកបដោយប្រសិទ្ធិភាព ផាសុខភាព និងសុវត្ថិភាពបានគ្រប់ស្ថានភាពផ្លូវ។ ជាមួយគ្នានេះ GAC Aion N60 EV ក៏មានជម្រើសម៉ូដែលភ្ជាប់នូវប្រព័ន្ធដោះដូរថ្មភ្លាមៗ ឬ Battery-swapping ថែមទៀតផង៕


