ស្វែងរកពួកយើង:

ឡានអគ្គិសនី Huawei Aito M8 មានការបញ្ជាទិញមុន 10 ម៉ឺនគ្រឿងហើយមកដល់ពេលនេះ

ដោយ

Koun Jab Luffy

08 មេសា 2025 11:09 ថ្ងៃត្រង់

អាន 2 នាទី

Article image
យោងតាមសេចក្តីរាយការណ៌ថ្មីនៅថ្ងៃនេះ បានបញ្ជាក់ថា Aito M8 ដែលជាឡានអគ្គិសនីប្រភេទ Crossover ខ្នាតធំរបស់ក្រុមហ៊ុន Huawei និង Seres មានការបញ្ជាទិញមុនកើនឡើងចំនួនដល់ទៅ 10 ម៉ឺនគ្រឿងហើយសម្រាប់ទីផ្សារនៅក្នុងប្រទេសចិន ហើយនៅមុនការប្រកាសជាផ្លូវការណ៌ចូលមកដល់។ ឡានថ្មីនេះ មានតម្លៃចាប់ពី 368,000 យ៉ន់ទៅ 458,000 យ៉ន់ ដែលប្រហែលជា 50,540 ដុល្លារទៅ 62,900 ដុល្លារ។ សម្រាប់វត្តមានឡានអគ្គីសនីថ្មីនេះ ត្រូវបានគេរាយការណ៌ថា នឹងមានដាក់សម្ពោធជាផ្លូវការណ៌នៅលើទីផ្សារចិនឆាប់ៗនេះហើយ។
Aito គឺជាម៉ាកយីហោរថយន្តថ្មីមួយ ដែលមានការអភិវឌ្ឍរួមគ្នារវាងក្រុមហ៊ុន Seres និង Huawei ហើយនៅក្នុងកិច្ចសហការនេះ ក្រុមហ៊ុន Seres គឺជាអ្នកទទួលខុសត្រូវទៅលើការអភិវឌ្ឍ និងការផលិត ខណៈដែល Huawei គឺជាអ្នកដែលទទួលខុសត្រូវលើប្រព័ន្ធប្រតិបត្តិការណ៌ និងការផ្គត់ផ្គង់សមាសភាគមួយចំនួន ក្នុងនោះក៏មានការលក់រថយន្តនេះផងដែរ។ សម្រាប់ Aito  គឺមានការដាក់លក់ដោយក្រុមហ៊ុន Huawei ដែលមានឈ្មោះថាHarmony Intelligent Mobility Alliance (HIMA) ដោយមានការចូលរួមជាមួយនិងម៉ាកយីហោ Luxeed និង Stelato ផងដែរ។
Article image
ថ្មីៗនេះ ក្រុមហ៊ុន Aito ក៏បានចេញលក់ឡានអគ្គិសនីមួយចំនួនរួចមកហើយ ក្នុងនោះមានដូចជាAito M5, Aito M7 និង Aito M9។ យោងតាម China EV DataTracker បានបញ្ជាក់ថា មកដល់ពេលនេះ ការនាំចេញរថយន្ត Aito គឺបានចំនួន 385,904 គ្រឿង។ នៅខែនេះ ក្រុមហ៊ុន Huawei និង Seres នឹងការប្រកាសចេញនូវម៉ូដែលទី 4 នៃត្រកូល Aito ថែមទៀតហើយ ដោយម៉ូដែលនេះ គឺជា M8។
Article image
Aito M8 គឺជាម៉ូដែលមួយដែលស្រដៀងគ្នាទៅនឹង Aito M9 អញ្ចឹងដែរ ដោយមានទំហំធំដល់ទៅ 5190/1999/1795mm ហើយនឹងមានគម្លាតកង់មុខក្រោយប្រវែង 3105mm។ នៅលើរថយន្តនេះ ក៏មានការតម្លើងនូវសិនស័រ LiDAR នៅលើដំបូល និងមានការបំពាក់នូវអំពូល headlights ធំ ភ្ជាប់ជាមួយនិង LED strip។ Aito M8 ប្រើប្រាស់នូវយ៉ាន់កង់ទំហំ 21-អ៊ីង។
Article image
និយាយពីខាងខក្នុងរបស់ Aito M8 គឺមាន 2 ជម្រើស គឺមាន 6 កៅអី និង 5 កៅអី ហើយនិងមានអេក្រង់របស់ Huawei ទំហំធំដក់ទៅ 75-អ៊ីង ដែលចែកជា 3 អេក្រង់។ រថយន្ត SUV ថ្មីនេះ គឺមានការប្រើប្រាស់នូវម៉ូទ័រភ្លោះ 4WD ដែលមានកម្លាំង 392 kW (526 សេះ) ហើយក៏មានការបំពាក់នូវម៉ាស៊ីនចំណុះ 1.5-liter turbocharged range extender ផងដែរ។ រថយន្តនេះប្រើប្រាស់ថាមពលអាគុយ LFP ឬ Ternary NMC ដែលមានទំហំ 36kWh ឬ 52kWh។ សម្រាប់ការរត់នៅលើស្តង់ដារ CLTC គឺបានចម្ងាយ 201km និង 310km។
ឡានអគ្គិសនី Huawei Aito M8 មានការបញ្ជាទិញមុន 10 ម៉ឺនគ្រឿងហើយមកដល់ពេលនេះ