Freelander 8 First Edition គឺជារថយន្ត Flagship off-road SUV ម៉ូដែលដំបូងចេញពីការវិនិយោគទុនរួមគ្នារវាងក្រុមហ៊ុនផលិតរថយន្ត Chery និង Jaguar Land Rover ហៅកាត់ថា “Chery-JLR”។ រថយន្ត off-road SUV ស៊េរីថ្មីនេះ ត្រៀមចូលទីផ្សារជាផ្លូវការណ៍នៅឆមាសទីពីរនៃឆ្នាំ 2026 នេះ។ ចំពោះលក្ខណៈសម្បត្តិជាច្រើន និងការឌីស្សាញរូបរាងផ្លូវការណ៍របស់ Freelander 8 First Edition ត្រូវបានប្រភពព័ត៌មានជាច្រើនបានធ្វើការចេញផ្សាយជាហូរហែររួចមកហើយនៅមួយរយះពេលកន្លងមកនេះ។

ដោយឡែកនៅពេលនេះ ក៏មានការទម្លាយចេញពីការឌីស្សាញផ្នែកកាប៊ីនក្នុងរបស់ Freelander 8 First Edition បន្ថែមទៀតផងដែរ។ បើតាមប្រភព និងរូបភាពដែលបានទម្លាយចេញមកថ្មីៗនេះ បានបញ្ជាក់ថា ផ្នែកកាប៊ីនរបស់ Freelander 8 First Edition គឺមានបំពាក់នូវបច្ចេកវិទ្យាអេក្រង់ឆ្លាតវៃ ឬ Panoramic Intelligent Display លាតសន្ធឹងលើផ្ទៃតាប់ឡូពីខាងឆ្វេងដល់ខាងស្តាំតែម្តងដែលមានប្រវែងដល់ទៅ 1.2 ម៉ែត្រ “far-field screen” មានទំហំសរុបដល់ទៅ 46.3-inch។ បច្ចេកវិទ្យាអេក្រង់ Panoramic Intelligent Display នេះ គាំទ្រកម្រិតបង្ហាញខ្ពស់ដល់ 8K ដែលត្រូវបានក្រុមហ៊ុនអះអាងថា គុណភាពបង្ហាញ គឺខ្ពស់ជាងដល់ទៅ 4 ដងធៀបនឹងអេក្រង់ស្តង់ដារកម្រិត 4K។ ជាងនេះទៅទៀតអេក្រង់នេះ ក៏មានកម្រិតពន្លឺខ្ពស់ដល់ 1,000nits ថែមទៀតផង។

ផ្នែកកាប៊ីនរបស់ Freelander 8 First Edition ជាសមត្ថិផលកើតឡើងពីកិច្ចសហការយ៉ាងស៊ីជម្រៅរវាង Freelander, Huawei, CATL និង Qualcomm។ ដោយប្រព័ន្ធដំណើរការមុខងារទូទៅ គឺត្រូវបានគាំទ្រដោយបន្ទះឈីបជំនាន់ថ្មី Qualcomm Snapdragon 8397 Automotive-grade chip ដែលមានការបង្កើននៅប្រសិទ្ធិភាពកាន់តែខ្លាំងទៅលើអង្គ CPU, GPU និង NPU Computing។ ចំពោះប្រព័ន្ធជំនួយសុវត្ថិភាពបើកបរវិញ Freelander 8 គាំទ្រដោយប្រព័ន្ធបច្ចេកវិទ្យា Huawei Qiankun ADS 4.1 ដែលគាំទ្រប្រព័ន្ធដោយសិនស័រកម្រិតខ្ពស់ 896-line LiDAR sensor។ Freelander 8 First Edition មានការឌីស្សាញរូបរាងខាងក្រៅបែប boxy-style ដែលមានតួរខ្លួនប្រវែង5,118mm ឬ 5,185mm/ ទទឹង 2,050mm/ កំពស់ 1,898mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,040mm។ 

រថយន្ត Plug-in-hybrid SUV ថ្មីនេះប្រើប្រាស់ម៉ាស៊ីនសាំង 1.5T កម្លាំង 115kW និងបំពាក់កញ្ចប់ថ្ម CATL ទំហំ 60.331kWh អាចបើកបរដោយប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធបានចម្ងាយ 221km និងគាំទ្រប្រព័ន្ធចរន្តអគ្គិសនីកម្រិតខ្ពស់  800V high-voltage platform រួមបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកម្រិត 6C Fast Charging កម្លាំង 350kWh។ Freelander 8 First Edition របស់ Chery-JLR នឹងមានជម្រើសម៉ូដែល Pro, Max និង Max+ ខណៈតម្លៃនៅមិនទាន់ប្រកាសឲ្យដឹងនៅឡើយទេ៕