ស្វែងរកពួកយើង:

ឡានអគ្គិសនី Li i6 SUV ទទួលបានការកក់មុនជាង 20,000 គ្រឿង ត្រឹមតែ 1 ម៉ោងប៉ុណ្ណោះ

ដោយ

Koun Jab Luffy

27 កញ្ញា 2025 12:06 ថ្ងៃត្រង់

អាន 2 នាទី

Article image
យោងតាមសេចក្តីរាយការណ៌ថ្មីរបស់ cnevpost នៅថ្ងៃនេះ បានអោយងដឹងថា ក្រុមហ៊ុន Li Auto កំពុងតែទទួលបាននូវភាពជោគជ័យជាខ្លាំងទៅលើការបញ្ជាទិញមុនសម្រាប់ឡានអគ្គិសនី SUV ម៉ូដែល Li i6 ដែលត្រឹមតែ 1 ម៉ោងបន្ទាប់ពីការប្រកាសលក់មុនននោះ គឺមានការកក់មុនដល់ទៅជាង 20,000 គ្រឿង។
ការប្រកាសចេញនូវម៉ូដែល Li i6 នេះ គឺបានធ្វើឡើងត្រឹមតែ 5 ម៉ោងប៉ុណ្ណោះបន្ទាប់ពី Li Auto ប្រកាសចេញនូវម៉ូដែល Li i8។ ឡានអគ្គិសនី i6 SUV នេះ គឺមានតែមួយជម្រើសប៉ុណ្ណោះ ហើយនឹងមានតម្លៃ 249,800 យ៉ន់ ដែលប្រហាក់ប្រហែលជាង 35,010 ដុល្លារ។ ការបង្ហាញវត្តមានរបស់ឡានថ្មីនេះ គឺមាននៅតាមហាងលក់នានាទូទាំងប្រទេសចិន ហើយបើនិយាយពីការដឹកជញ្ជូនវិញត្រូវបានក្រុមហ៊ុននេះ បញ្ជាក់ថា នឹងមានការចាប់ផ្តើមពីថ្ងៃនេះហើយ។
Article image
យោងតាមតាមរបាយការណ៌ចុងក្រោយនេះ បានអោយដឹតថា នាយកផ្នែកលក់របស់ Li Auto store នៅទីក្រុងសៀងហៃ នៅពេលនេះ គឺពិតជាមានការមមាញឹកខ្លាំងមែនទែនជាមួយនិងការឆ្លើយបរសារជាមួយនិងអតិថិជន ទាក់ទងជាមួយនិងឡានអគ្គិសនីថ្មីនេះ។ ជាមួយគ្នានេះអ្នកលក់ឡាននេះនៅតំបន់ Shenzhen ក៏បាននិយាយដែរ សម្រាប់ការតេស្តសាកល្បងទៅលើឡានថ្មីនេះ គឺចំនួនច្រើនមែនទែនដោយថ្ងៃនេះមានការតេស្តរហូតដល់ម៉ោង 11pm។
Article image
ក្រុមហ៊ុន Li Auto ក៏បានផ្តល់ជូននូវកញ្ចប់ពិសេសសម្រាប់អតិថិជនទៅលើ Li i6 នេះរហូតដល់ថ្ងៃទី 31 ខែតុលា។ Li i6 មានប្រវែង 4,950mm និងមានទំហំតូចជាងម៉ូដែល 6 កៅអី Li i8។ ឡាននេះមានម៉ូទ័រមួយ និងម៉ូទ័រភ្លោះ ហើយនឹងអាចរត់ជាមួយនិងអគ្គិសនីបានចម្ងាយ 720km តាមស្តង់ដារ CLTC។
ឡានអគ្គិសនី Li i6 SUV ទទួលបានការកក់មុនជាង 20,000 គ្រឿង ត្រឹមតែ 1 ម៉ោងប៉ុណ្ណោះ