ស្វែងរកពួកយើង:

ឡានអគ្គិសនី Nio ES8 ស៊េរីថ្មី នឹងប្រើប្រាស់អាគុយ 102kWh ប៉ុនគ្នាជាមួយនិងអាគុយ ET9

ដោយ

Koun Jab Luffy

16 កក្កដា 2025 05:05 ល្ងាច

អាន 2 នាទី

Article image
យោងតាមការឯកសារថ្មីមួយបាននិយាយថា Nio ES8 SUV នឹងមានការបំពាក់នូវអាគុយប៉ុនគ្នាជាមួយនិងអាគុយឡានប្រណិត ET9 អញ្ចឹងដែរ ដោយអាចជិះបានចម្ងាយឆ្ងាយមែនទែន។ បើតាមក្រសួង MIIT របស់ចិននៅថ្ងៃនេះ គឺបានបង្ហាញព័ត៌មានថ្មីស្តីពីអាគុយនៅលើ Nio ES8 ហើយដោយមានភ្ជាប់ជាមួយលេខម៉ូដែល NAL6533BSEVE1 មានទមហំ 102kWh មានសមត្ថភាពអាចរត់បានចម្ងាយ 635km តាមស្តង់ដារ CLTC។ ឡាន ES8 ថ្មីនេះ គឺខ្លុបអាចដឹកឥវ៉ាន់ដល់ទៅ 2,630kg ហើយនិងមានអាគុយទម្ងន់ 545kg។
កន្លងមកក៏ធ្លាប់មានបញ្ជាក់រួចមកហើយថា អាគុយដែលប្រើប្រាស់នៅលើឡាននេះ គឺប៉ុនគ្នាជាមួយអាគុយនៅលើ Nio ET9 អញ្ចឹង។ នៅលើវិបសាយរបស់ Nio បានបង្ហាញថា អាគុយដែលប្រើប្រាស់នៅលើ ET9 គឺមានទំហំ 100kWh។ សម្រាប់ម៉ូដែលថ្មីនេះ គឺមានជម្រើស 6 កៅអី និង 7 កៅអី ហើយនឹងមានប្រវែង 5,280mm ទទឹង 2,010mm និងកំពស់ 1,800mm ខណៈដែលគម្លាតកង់មុខក្រោយ 3,250mm។ ប្រៀបធៀបជាមួយនិងម៉ូដែលមុនមានប្រវែង 5,099mm ទទឹង 1,989mm និងកំពស់ 1,750mm ហើយនឹងគម្លាតកង់មុខក្រោយ 3,070mm។
Article image
សូមជំរាបថា សម្រាប់តម្លៃរថយន្ត ES8 ម៉ូដែលស្តង់ដារដែលមានលក់នៅពេលនេះ គឺ $69,430 សម្រាប់អាគុយទំហំ 75-kWh រត់បានចម្ងាយ 465km តាមស្តង់ដារ CLTC ខណៈដែលឡានដែលមានអាគុយ100-kWh រត់បានចម្ងាយ 605km។ គួរបញ្ជាក់ថា ក្រុមហ៊ុន Nio ក៏បានប្រកាសចេញនូវអាគុយទំហំ 85kWh នៅលើរថយន្តរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន Onvo flagship SUV ម៉ូដែល L90 ផងដែរ។
ឡានអគ្គិសនី Nio ES8 ស៊េរីថ្មី នឹងប្រើប្រាស់អាគុយ 102kWh ប៉ុនគ្នាជាមួយនិងអាគុយ ET9