ស្វែងរកពួកយើង:

ឡានអគ្គិសនី Nissan N7 មានការបញ្ជាទិញមុនរហូតដល់ 1 ម៉ឺនគ្រឿង ត្រឹម 18 ថ្ងៃ

ដោយ

Koun Jab Luffy

17 ឧសភា 2025 07:45 ព្រឹក

អាន 3 នាទី

Article image
កាលពីថ្ងៃទី 15 ម្សិលមិញនេះ រថយន្តអគ្គិសនីដំបូងម៉ាក Nissan N7 របស់ក្រុមហ៊ុនសម្ព័ន្ធមិត្ត Dongfeng-Nissan មានការបញ្ជា ទិញមុនចំនួនដល់ទៅ 10,000 គ្រឿង ត្រឹមរយះពេល 18 ថ្ងៃ បន្ទាប់ពីថ្ងៃប្រកាសចេញផ្លូវការណ៍។ ដែលធ្វើឲ្យម៉ូដែល N7 ក្លាយជារថយន្តអគ្គិសនីរបស់ក្រុមហ៊ុនដែលមានការបញ្ជាទិញក្នុងចំនួនច្រើនបំផុតត្រឹមរយះពេលខ្លី។
នៅក្នុងថ្ងៃដដែលនេះ Dongfeng Nissan បានប្រារព្ធព្រឹត្តិការណ៍ ក្នុងនាំចេញលើក Nissan N7 លើដំបូងទៅកាន់ដៃអតិថជននៅឯមជ្ឈមណ្ឌល Shanghai New Energy Brand Experience Centre របស់ខ្លួន ដែលជាទីតាំងសម្រាប់ការនាំចេញទៅកាន់ទីផ្សារសកលផងដែរ។
ចាប់តាំងពីការប្រកាសចេញ Nissan N7 គឺជារថយន្តអគ្គិសនីដែលស្ថិតជម្រើសដំបូងសម្រាប់រថយន្តគ្រួសារ ដោយសាររថយន្តអគ្គិសនីនេះ មានមុខងារពិសេសទំនើប និងផ្តល់នូវផាសុខភាពសម្រាប់ការប្រើប្រាស់ហើយនិងមានតម្លៃសមរម្យ។ រថយន្តអគ្គិសនីស៊េរីថ្មីនេះ ក៏បានក្លាយជាគោលដៅសម្រាប់អតិថិជនដែលជាយុវវ័យផងដែរ ដោយក្នុងអតិថិជនដែលបានបញ្ជាទិញប្រមាណ 70% គឺជាយុវវ័យដែលប្រើរថយន្តដំបូង ឬក៏អតិថិជនដែលបានប្តូរពីការប្រើប្រាស់រថយន្តម៉ាកផ្សេង ហើយ 30% ទៀត គឺជាអតិថិជនស្មោះស្ម័គ្រក្នុងការប្រើប្រាស់រថយន្តម៉ាក Nissan ដែលបានធ្វើការផ្លាស់ប្តូររថយន្តថ្មីរបស់ពួកគេ។
Article image
អ្វីដែលពិសេសបំផុតនោះ គឺអតិថិជនដែលបានបញ្ជាទិញ Nissan N7 ប្រមាណ 71% បានសម្រេចចិត្តទិញរថយន្តនេះ បន្ទាប់ពីពួកគេបានបើកសាកល្បងតែម្តងប៉ុណ្ណោះ និងប្រមាណ 60% ទៀត បានបញ្ជាទិញម៉ូដែល Max ជាមួយកញ្ចប់ Super Comfort Package។  កម្មវិធីចែកចាយ Nissan N7 ត្រូវបានធ្វើឡើងនៅមជ្ឈមណ្ឌល New Energy Brand Experience Centre របស់ Dongfeng Nissan ក្នុងទីក្រុងសៀងហៃ ដែលជាទីក្រុងដែលមានការប្រើប្រាស់ឡានអគ្គិសនីជាង 68%។
លោក Shun Sekiguchi អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុនរថយន្តដឹកអ្នកដំណើររបស់ Dongfeng Nissan លោក Zhou Feng អគ្គនាយករង និងឯកអគ្គរដ្ឋទូតផលិតផល N7 បានចូលរួម និងផ្តល់កិត្តិយសក្នុងការប្រគល់សោ និងប្រអប់កាដូរផ្ទាល់ខ្លួនដល់ម្ចាស់ Nissan N7 ចំនួន 35 នាក់ដំបូង។
Article image
ឡានអគ្គិសនី Nissan N7 EV Sedan មានបណ្តោយខ្លួនប្រវែង 4,930mm/ ទទឹង 1,895mm/ កំពស់ 1,487mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,915mm ជាមួយជម្រើសចំនួន 6 ពណ៌ ដូចជា ពណ៌ខៀវ ទឹកប្រាក់ ផ្ទៃមេឃ ស និងខ្មៅ។ ផ្នែកក្នុងមានបំពាក់អេក្រង់កម្សាន្តទំហំធំដល់ 15.6-inch កម្រិតបង្ហាញ 2.5K គាំទ្រដំណើរការដោយ បន្ទះឈីប Qualcomm Snapdragon 8295P, មានអេក្រង់បង្ហាញព័ត៌មានប្រភេទ LCD នៅក្រោយដៃចង្កូត, កន្លែងសាកថ្មទូរស័ព្ទឥតខ្សែកំលាំង 50W, រន្ធដោតប្រភេទ USB-C ចំនួនបី រួមនឹងកន្លែងដាក់កែវទឹកចំនួនពីរផងដែរ។
Nissan N7 មានជម្រើសពីរកំលាំងផ្សេងគ្នា គឺម៉ូដែលបំពាក់កញ្ចប់ថ្ម LFP ទំហំ 58kWh ផលិតដោយក្រុមហ៊ុន Sunwoda និងដំណើរការដោយម៉ូទ័រអគ្គិសនីមួយ ឬប៉ុងមួយមានកំលាំង 160kW (215hp) នៅខាងក្រោយ។ ម៉ូដែលនេះសាកភ្លើងពេញម្តងអាចជិះបានចម្ងាយចន្លោះពី 510km ទៅ 540km។
Article image
មួយម៉ូដែលទៀតបំពាក់កញ្ចប់ថ្ម LFP ទំហំ 73kWh ផលិតដោយក្រុមហ៊ុន Sunwoda ដូចគ្នា និងប្រើម៉ូទ័រអគ្គិសនី e-Motor មួយកំលាំង 200kW (268hp) ដែលជាន់ស្ទុះពីកុងទ័រ 0 ទៅ 100km/h ចាយពេលប្រមាណ 6.9 វិនាទី ហើយសាកភ្លើងពេញម្តងអាចជិះបានចម្ងាយផ្លូវ 625km។ Nissan N7 មានតម្លៃចាប់ពីខ្ទង់ $16,450 នៅទីផ្សារប្រទេសចិន៕
ឡានអគ្គិសនី Nissan N7 មានការបញ្ជាទិញមុនរហូតដល់ 1 ម៉ឺនគ្រឿង ត្រឹម 18 ថ្ងៃ