
Stelato ដែលជាម៉ាកយីហោឡានប្រណិតដែលបង្កើតឡើងដោយ Huawei និង Beijing Automotive Group (BAIC Group) បានចាប់ផ្តើមដាក់អោយមានការ pre-sales ទៅលើឡានអគ្គិសនី Stelato S9 អាប់ដែតថ្មីរបស់ខ្លួនៅថ្ងៃនេះហើយ ខណៈដែលការដាក់លក់ជាផ្លូវការណ៌គ្រោងនឹងប្រកាសធ្វើឡើងនៅថ្ងៃទី 20 ខែវិច្ឆិកានេះហើយ។ ជាមួយនិងការដាក់លក់មុនទៅលើ ឡានអគ្គិសនី Stelato S9 អាប់ដែតថ្មីនេះ គឺមានតម្លៃចាប់ពី 319,800 យ៉ន់ ដែលប្រហាក់ប្រហែល $44,920។ តម្លៃនេះខ្ពស់ជាងម៉ូដែលមុនដែលលក់ត្រឹមតែ 309,800 ប៉ុណ្ណោះ។ ឡានអគ្គិសនី Stelato S9 អាប់ដែតថ្មីនេះ គឺមានម៉ូដែល (BEV) និង (EREV) ហើយនឹងមានការប្រើប្រាស់នូវស្លាក logo ដំបូងរបស់ខ្លួនផងដែរ។
Stelato S9 មានការរចនាជាមួយដៃទ្វារលាក់ចូលក្នុង ឬ retractable door handles, មានប្រព័ន្ធសែនស័រ LiDAR នៅលើដំបូល និងមានការរចនាយ៉ាងកង់កាំរាយដូចរថយន្ត Mercedes-benz ដែរ។ រថយន្ត Stelato S9 EREV ជារថយន្ត Sedan ប្រណិតទំនើបដែលមានប្រវែងបណ្តោយ 5,160mm/ ទទឹង 2,005mm/ កំពស់ 1,486mm ជាមួយនឹងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,050mm។ ខ្លីជាងរថយន្ត Benz S-Class W223 ប្រមាណ 19mm។ Stelato S9 EREV បំពាក់យ៉ាន់កង់ទំហំ R20 និង R21។ រថយន្តនេះមានទំងន់ 2,300kg ដល់ 2,350kg ទៅតាមជម្រើសម៉ូដែលផ្សេងៗគ្នា។

Stelato S9 EREV បំពាក់ម៉ាស៊ីនស៊េរី A156T2H ទំហំ 1.5-liter turbocharged ដែលផលិតដោយក្រុមហ៊ុន BAIC។ ម៉ាស៊ីននេះ អាចផលិតកំលាំង 118kW ឬ 158 សេះ។ យ៉ាងណាមិញម៉ាស៊ីននេះ គឺដើរតួរជាម៉ាស៊ីនសាកភ្លើង (Generator) ដែលប្រើនៅលើ AIC BJ60 Thunder body-on-frame SUV ដូចនេះវាមិនបញ្ចូលកំលាំងទៅកាន់កង់ទាំងបួននោះទេ ដោយវាប្រើសម្រាប់តែបញ្ចូលថាមពលទៅកាន់កញ្ចប់ថ្ម និងម៉ូទ័រតែប៉ុណ្ណោះ។ បើតាមការបញ្ជាក់ពី WLTC រថយន្តស៊េរីថ្មីនេះ ពិតជាមានភាពសន្សំសំចៃខ្លាំងមែនទែន ដោយស៊ីសាំងតែ 0.25 លីត្រតែប៉ុណ្ណោះ ក្នុង 100 គីឡូម៉ែត្រ។

Stelato S9 EREV ប្រើប្រាស់កញ្ចប់ថ្មស៊េរី ternary NMC របស់ក្រុមហ៊ុន CATL។ ចំនែកម៉ូដែលមានតម្លៃធូរថ្លៃ នឹងប្រើកញ្ចប់ថ្ម LFP របស់ CATL ហើយនិងមានកម្រិតស៊ីសាំត្រឹម 0.51 លីត្រក្នុង 100 គីឡូម៉ែត្រ។ Stelato S9 EREV អាចនឹងមានជម្រើសបំពាក់ម៉ូទ័រអគ្គិសនីមួយនៅផ្នែកខាងក្រោយកំលាំង 227kW ឬ 304 សេះ និងអាចជាន់ល្បឿន Top Speed បានដល់ 204km/h៕
