
តាមដំណឹងថ្មីនៅពេលនេះ បានប្រកាសថា ឡានអគ្គិសនីSUV ម៉ូដែល Li L6 របស់ Li Auto បានទៅដល់ដៃអ្នកប្រើប្រាស់ 30 ម៉ឺនគ្រឿងហើយ ដែលតួរលេខនេះ បានបញ្ជាក់ពីភាពខ្លាំងនៃម៉ូដែលតម្លៃសមរម្យរបស់ក្រុមហ៊ុននេះខ្លាំងមែនទែន។ យោងតាមការបង្ហោះនៅលើបណ្តាញ Weibo នៅថ្ងៃនេះ បង្ហាញថា សម្រាប់ការលក់រថយន្តនេះនៅឆ្នាំនេះហាក់មានការថយចុះបន្តិចប្រៀបធៀបជាមួយនិងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
សូមជំរាបថា Li L6 ត្រូវបានក្រុមហ៊ុនប្រកាសចេញជាលើកដំបូងនៅថ្ងៃទី 18 ខែមេសាឆ្នាំ 2024 នឹងបានដឹកជញ្ជូនអោយអតិថិជនរបស់ខ្លួនបានចំនូន 100,000th គិតត្រឹមខែកញ្ញាឆ្នាំមុន។ សម្រាប់ឆ្នាំនេះ ការដឹកញ្ជូនគឺបានឈានឡើងដលទៅ 200,000 គ្រឿង។ ទាក់ទងនឹងម៉ូដែលនេះ ក្រុមហ៊ុន Li Auto ក៏បានបន្តបង្ហាញចេញនូវម៉ូដែល L-series extended-range electric vehicle (EREV) ដែលមានទាំងម៉ូដែល Li L6 កាលពីថ្ងៃទី 8 ខែឧសភា ហើយនឹងមានការដឹកជញ្ជូននៅថ្ងៃទី 9 ខែឧសភាមួយថ្ងៃបន្ទាប់ផងដែរ។

តាមការបញ្ជាក់របស់ក្រុមហ៊ុនបានអោយដឹងថា Li L6 ដែលមានវត្តមាននៅលើទីផ្សារនាពេលនេះ គឺមាន 2 ជម្រើស រួមមានដូចជា Pro និង Max មានតម្លៃចាប់ពី 249,800 យ៉ន់ ($34,810) ទៅ RMB 279,800 យ៉ន់។ តាមរបាយការណ៌ក្រុមហ៊ុននេះ បានបន្តថា Li L6 ក៏បានក្លាយជាម៉ូដែលលក់ដាច់ជាងរបស់ Li Auto នៅខែមិថុនាកន្លងទៅនេះផងដែរ ដោយបានដឹកជញ្ជូនអតិថិជនបានដល់ទៅ 16,471 គ្រឿង។

នៅក្នុងរបាយការណ៌ដដែលនេះបានបន្ថែមថា គិតចាប់តាំងពីខែមករាដល់ខែមិថុនាកន្លងទៅនេះ ក្រុមហ៊ុននេះ បានដឹកជញ្ជូនឡានអគ្គិសនីថ្មីនេះ បានចំនួន 96,354 គ្រឿង។
