ស្វែងរកពួកយើង:

ឡានអគ្គិសនី SUV ស៊េរីថ្មី Aito M6 ត្រៀមចេញលក់នៅទីផ្សារនៅខែមេសាឆ្នាំ 2026 តម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ដោយ

Koun Jab Luffy

28 មករា 2026 07:36 ព្រឹក

អាន 2 នាទី

Article image
ឡានអគ្គិសនីប្រភេទ SUV ស៊េរីថ្មីម៉ូដែល Aito M6 ចេញពីក្រុមហ៊ុន Huawei  និង Seres ត្រូវបានគេប្រទះឃើញកំពុងបើកបរសាកល្បងនៅក្នុងតំបន់ត្រជាក់ភាគខាងជើងក្នុងប្រទេសចិន។ ឡានអគ្គិសនីម៉ូដែលថ្មីនេះ ត្រូវបានគេរំពឹងថា នឹងចេញលក់នៅទីផ្សារក្នុងស្រុកចិនក្នុងខែមេសាឆ្នាំនេះ ដែលមានតម្លៃចាប់ពីខ្ទង់ $28,600 ដល់ $35,850។
Aito គឺជាម៉ាករថយន្តអគ្គិសនីដែលបានកើតឡើងក្រោមកិច្ចសហការគ្នារវាងក្រុមហ៊ុនផលិតរថយន្ត Seres និងក្រុមហ៊ុនបច្ចេកវិទ្យា Huawei ហើយត្រូវបានដាក់លក់តាមរយះបណ្តាញក្រុមហ៊ុន Harmony Intelligent Mobility Alliance ហៅកាត់ថា “HIMA” របស់ Huawei។ បច្ចុប្បន្ន HIMA បាននឹងកំពុងដាក់លក់រថយន្តអគ្គិសនីម៉ាក Aito Series ចំនួន 4 ម៉ូដែលរួមមាន Aito M5, Aito M7, Aito M8 និង Aito M9។ បើតាមទិន្នន័យលក់ចេញពី China EV DataTracker បានឲ្យដឹងថា ម៉ាករថយន្ត Aito មានការនាំចេញសរុបចំនួន 417,452 គ្រឿង ក្នុងទីផ្សារប្រទេសចិន កាលពីឆ្នាំ 2025 កើនឡើងប្រមាណ 8.3% ធៀបពីមួយឆ្នាំទៅមួយឆ្នាំ។
Article image
ចំពោះ Aito M6 ដែលជា Crossover-SUV ស៊េរីថ្មី ត្រូវបានក្រុមហ៊ុនធ្វើការបើកបរសាកល្បងក្នុងអាកាសធាតុត្រជាក់នៅឯទីលានសាកល្បងរថយន្ត Wudalianchi ក្នុងទីក្រុង Heihe ភាគខាងជើងនៃខេត្ត Heilongjiang ប្រទេសចិន ដែលជាតំបន់មានអាកាសធាតុត្រជាក់អតិបរិមាដល់ -44 អង្សាសេ។
តាមរូបភាពរបស់ Aito M6 គឺមានការឌីស្សាញស្រដៀងគ្នានឹងស្រឡាយ M-Series របស់ Aito ដែរ ក្នុងនោះមានដូចចង្កៀងបំភ្លឺមានរចនាបែប teardrop-shaped LED headlights, រន្ធលំហូរខ្យល់ active air intake, មានសែនស័រ LiDAR នៅលើដំបូលមុខ, យ៉ាន់កង់ទំហំធំឌីស្សាញមានកាំ 5 ឬ five-spoke rim ជាមួយដង្កៀបហ្វាំ្រងពណ៌ក្រហម (red brake calipers) និងទ្វារប្រភេទ semi-hidden door handle។
Aito M6 SUV មានទំហំតួរខ្លួនរាងតូចជាងម៉ូដែល M7 ជំនាន់ថ្មីបន្តិច។ ទំហំរបស់ M6 គឺស្ថិតនៅក្នុងចន្លោះទំហំរវាង M5 និង M7 ដូចនេះមានន័យថា Aito M6 មានទំហំតូចជាងម៉ូដែល Aito M7 ដែលមានទំហំវិមាត្ររួម 5,080x1,999x1,780mm និងធំជាងម៉ូដែល Aito M5 ដែលមានទំហំវិមាត្ររួម 4,785x1,930x1,625mm។
Article image
Aito M6 នឹងគាំទ្រនូវប្រព័ន្ធជំនួយការបើកបរ ADAS និងប្រព័ន្ធកម្សាន្តក្នុងកាប៊ីនដែលអភិវឌ្ឍន៍ដោយ Huawei ផ្ទាល់។ M6 នឹងមានជម្រើសប្រើអគ្គិសនីសុទ្ធ (BEV) និងម៉ូដែល EREV។ ទោះជាយ៉ាងណាទៅលើគុណសម្បត្តិរបស់ Aito M6 ក្រុមហ៊ុនមិនទាន់បានបញ្ចេញនៅឡើយទេក្នុងពេលនេះ។ Aito M6 នឹងចូលទីផ្សារប្រទេសចិនជាផ្លូវការណ៍នៅក្នុងខែមេសា ឆ្នាំ 2026 ឬនឹងបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ Beijing Auto Show ក្នុងខែមេសា ឆ្នាំ 2026 នេះ៕
ឡានអគ្គិសនី SUV ស៊េរីថ្មី Aito M6 ត្រៀមចេញលក់នៅទីផ្សារនៅខែមេសាឆ្នាំ 2026 តម្លៃតែជាង 2 ម៉ឺនដុល្លារទេ