ស្វែងរកពួកយើង:

ឡានអគ្គិសនី SUV ស៊េរីថ្មី GAC Aion V ចេញលក់នៅទីផ្សារអឺរ៉ុប មានតម្លៃខ្ពស់ជាងទីផ្សារចិនដល់ទៅ 2.7 ដង

ដោយ

Koun Jab Luffy

10 កញ្ញា 2025 09:45 ព្រឹក

អាន 2 នាទី

Article image
ថ្មីៗនេះក្រុមហ៊ុន Aion ដែលជាម៉ាករថយន្ត Sub-brand ស្ថិតក្រោមដំបូល GAC បានធ្វើការប្រកាសចេញលក់រថយន្តអគ្គិសនីស៊េរីថ្មីប្រភេទ SUV ម៉ូដែល Aion V ជំនាន់ទីពីរ នៅទីផ្សារអឺរ៉ុបជាផ្លូវការណ៍ជាមួយតម្លៃខ្ទង់ $42,210 ដែលជាតម្លៃថ្លៃជាង 2.7 ដង បើធៀបនៅទីផ្សារប្រទេសចិន។ ដោយនៅទីផ្សារប្រទេសចិន Aion V2 មានតម្លៃចាប់ពីខ្ទង់ $15,390 ដល់ $27,140។ GAC Aion V ជំនាន់ថ្មីនេះ ត្រូវបានផលិតឡើងដោយប្រើគ្រោងឆ្អឹងថ្មីប្រភេទ AEP modular architecture ដែលមានបណ្តោយ 4,605mm/ទទឹង 1,854mm/ កម្ពស់ 1,660mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,775mm ហើយនិងបំពាក់កៅអីចំនួន 5។
ផ្នែកកាប៊ីនខាងក្នុងមានបំពាក់នូវអេក្រង់កម្សាន្តទំហំធំដល់ 14.6-inch ជាប្រភេទ Touchscreen គាំទ្រមុខងារ Apple CarPlay និង Android Auto។ បន្ថែមពីនេះវាក៏មានអេក្រង់បង្ហាញព័ត៌មាន LCD Instrument Panel ជាមួយចង្កឹះលេខស្ថិតនៅជាប់ខាងក្រោយដៃចង្កូតដែលមានការឌីស្សាញពីរកាំ ឬ two-spoke round steering wheel។
Article image
រីនៅផ្នែកកណ្តាលមានកន្លែងសាកស្មាតហ្វូនឥតប្រើខ្សែ កន្លែងដាក់កែវទឹកចំនួនពីរ និងមានភាពទូលាយល្អសម្រាប់ផ្នែកកណ្តាល។ ជាងនេះទៅទៀត Aion V សម្រាប់ទៅផ្សារអឺរ៉ុបក៏មានភ្ជាប់មកជាមួយមុខងារ heat pump និងទូរទឹកកកដែលគាំទ្រមុខងារកំដៅផងដែរ។
Article image
Aion V ជំនាន់ទីពីរ មានបំពាក់ប្រព័ន្ធ Speaker ចំនួន 9 គ្រាប់, កៅអីខាងមុខមានមុខងារម៉ាស្សា 8 ចំនុច, មុខងារ 3.3 kW V2G discharge និងមុខងារបញ្ជាដោយសំឡេង Voice Assistant ផងដែរ។ រថយន្តអគ្គិសនី SUV នេះ ក៏មានភ្ជាប់មកជាមួយមុខងារសុវត្ថិភាពចំនួន 13 ផ្តល់នូវផ្នែកសុវត្ថិភាពកម្រិតពីរ ឬ L2 driver-assistance សម្រាប់ជំនួយដល់ការបើកបរ។
Article image
Aion V មានកញ្ចប់ថ្មទំហំ 75kWh និងគាំទ្រការសាកភ្លើងល្បឿនដែលសាកពី 10% ទៅ 80% ចាយពេលប្រមាណ 24 នាទី ហើយសាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 510km តាមស្តង់ដារធ្វើវាស់ពី WLTP។ រថយន្តអគ្គិសនី SUV របស់ចិនមួយនេះ ដំណើរការដោយម៉ូទ័រអគ្គិសនីមួយកម្លាំង 165kW ឬ 221 សេះ ដែលអាចជាន់ស្ទុះពីកុងទ័រ 0 ទៅ 100km/h ប្រើពេលខ្ទង់ 7.9 វិនាទី៕
ឡានអគ្គិសនី SUV ស៊េរីថ្មី GAC Aion V ចេញលក់នៅទីផ្សារអឺរ៉ុប មានតម្លៃខ្ពស់ជាងទីផ្សារចិនដល់ទៅ 2.7 ដង