ស្វែងរកពួកយើង:

ឡានអគ្គិសនី Toyota bZ3 ចេញម៉ូដែលថ្មី គាំទ្រដោយ Lidar និង Momenta 5.0 ADAS តម្លៃតែជាង 1 ម៉ឺនដុល្លារទេ

ដោយ

Koun Jab Luffy

02 មករា 2026 12:27 ថ្ងៃត្រង់

អាន 2 នាទី

Article image
កាលពីថ្ងៃទី 31 ខែធ្នូកន្លងទៅនេះ FAW-Toyota ដែលជាក្រុមហ៊ុនវិនិយោគរួមគ្នាផលិតឡានអគ្គិសនីសម្រាប់ទីផ្សារប្រទេសចិននោះ បានប្រកាសចេញនូវឡានថ្មី bZ3 Smart Home Edition ដែលប្រភេទអគ្គិសនីសុទ្ធរបស់ខ្លួននៅលើទីផ្សារប្រទេសចិនហើយ ដោយមាន 2 ជម្រើស គឺតម្លៃ Joy មានតម្លៃ 109,800 យ៉ន់ (15,700 USD) បើកបាន 517 km និងម៉ូដែល Pro តម្លៃ 129,800 យ៉ន់ (18,600 USD) បើកបាន 616 km។
ប្រភពខាងលើនេះបាននិយាយថា ឡានថ្មីនេះ គឺមានការឌីស្សាញថ្មី ដែលផ្តោតគំនិតចេញពី FAW-Toyota bZ3 ដែលបង្ហាញចេញកាលពីឆ្នាំ 2024 ដោយម៉ូដែលថ្មីនេះ មានការបំពាក់នូវប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ Momenta 5.0 assisted driving system, សិនស័រ Lidar ក៏ដូចជាការកែប្រែទៅលើផ្នែកខាងក្រៅ និងខាងក្នុងមួយចំនួន។ សូមជំរាបថា FAW-Toyota bZ3 បានបញ្ចេញឡានដំបូងរបស់ខ្លួននៅឆ្នាំ 2023។ ហើយនឹងមានការប្រកាសចេញម៉ូដែលអាប់ដែតថ្មីនៅឆ្នាំ 2024 ដោយមានភ្ជាប់មុខងារ L2 advanced driving assistance capabilities ប៉ុន្តែគ្មានសិនស័រ lidar នោះទេ។ កាលពីខែវិច្ឆិកាកន្លងទៅនេះ FAW-Toyota bZ3 លក់បាន 2,118 គ្រឿង សម្រាប់ទីផ្សារប្រទេសចិន។
Article image
តាមការបញ្ជាក់នៅក្នុងព័ត៌មានខាងលើនេះ បន្តថា សម្រាប់ម៉ូដែល Smart Home Edition នេះ គឺមានការឌីស្សាញខាងក្រៅដូចគ្នាជាមួយនិងម៉ូដែល 2024 ដែរ ប៉ុន្តែមានការបំពាក់នូវផ្នែកខាងមុខដោយ “hammerhead shark” ជំនាន់ចុងក្រោយ Toyota ខណៈដែលសិនស័រ Lidar គឺមានការតម្លើងនៅលើដំបូលខាងមុខ។ ចំពោះខាងក្រោយ គឺមិនមានការផ្លាស់ប្តូរនោះទេ។
Article image
Toyota bZ3 ម៉ូដែល Smart Home Edition នេះ មានប្រវែង 4725mm និងទទឹង 1835mm ហើយនិងកំពស់ 1475mm ខណៈដែលគម្លាតកង់មុខក្រោយមានប្រវែង 2880mm។ សម្រាប់ម៉ូដែលថ្មីនេះ ក៏នឹងមានមកជាមួយជម្រើសពណ៌ថ្មី “Dark Cloud Green” ផងដែរ។ ឡាននេះ គឺដំណើរការដោយម៉ូទ័រមួយ FWD ដោយម៉ូដែល Joy មានកម្លាំង 135 kW (181 hp) និងមានអាគុយទំហំ 49.9 kWh BYD’s Blade (lithium iron phosphate) អាចរត់ជាមួយស្តង់ដារ CLTC range បាន 517km។
Article image
ចំពោះម៉ូដែល Pro មានម៉ូទ័រកម្លាំង 180 kW (241 hp) គាំទ្រដោយអាគុយទំហំ 65.3 kWh បើកបរបានចម្ងាយ 616 km។ ជាមួយនិងការសាកថ្មតាមរយៈ DC fast charging គឺអាចសាកពី 30% ទៅ 80% ប្រើពេលត្រឹមតែ 27 នាទីប៉ុណ្ណោះ។
ឡានអគ្គិសនី Toyota bZ3 ចេញម៉ូដែលថ្មី គាំទ្រដោយ Lidar និង Momenta 5.0 ADAS តម្លៃតែជាង 1 ម៉ឺនដុល្លារទេ