ស្វែងរកពួកយើង:

ឡានអគ្គិសនី Xiaomi SU7 Ultra កម្លាំង 1,526 សេះដាក់លក់តម្លៃជាង 10 ម៉ឺនដុល្លារ

ដោយ

Koun Jab Luffy

28 កុម្ភៈ 2025 10:24 ព្រឹក

អាន 2 នាទី

Article image
យោងតាមសេចក្តីរាយការណ៌ថ្មីៗនេះ បាននិយាយថា ក្រុមហ៊ុន Xiaomi បានត្រៀមខ្លួនរួចជាស្រេចហើយ នៅក្នុងប្រកាសចេញនូវឡានអគ្គិសនីស៊េរីថ្មី SU7 Ultra ម៉ូដែល flagship របស់ខ្លួនហើយ។ រថយន្តនេះ ត្រូវបានគេបញ្ជាក់ថា គឺជាម៉ូដែល Sedan មានទ្វា 4 ដែលមានសមត្ថភាពខ្ពស់បំផុត ដោយថ្មីៗនេះ រថយន្តនេះ បានក្លាយជារថយន្តដែលរត់លឿនជាងគេនៅលើទីលានប្រណាំរថយន្ត Nurburgring race ថែមទៀតផង។
បន្ទាប់ពីការប្រកាសអោយមានការបញ្ជាទិញមុនកាលពីខែតុលារួចមកនៅថ្ងៃនេះ ឡានអគ្គិសនី Xiaomi SU7 Ultra ដែលមានកម្លាំង 1,526 សេះ ត្រូវបានក្រុមហ៊ុនដាក់លក់ជាផ្លូវការណ៌ហើយ។ ជាមួយនិងវត្តមាននាពេលនេះ SU7 Ultra នឹងមានតម្លៃចាប់ពី RMB 529,900 ដែលប្រហែលជា $73,000 សម្រាប់ម៉ូដែលស្តង់ដារ ខណៈដែលម៉ូដែលមាន Spec ធំជាងគេមានតម្លៃដល់ទៅ RMB 814,900 ដែលប្រហែលជា $112,000 ដុល្លារ។ រថយន្តដែលមានតម្លៃថ្លៃជាងគេនេះ គឺមានកម្លាំងដល់ទៅ 1,526 សេះ ហើយនិងមានសមត្ថភាពអាចបង្កើតល្បឿនបានពី 0km ទៅ 100km/h ប្រើពេលត្រឹមតែ 1.98 វិនាទីប៉ុណ្ណោះ។
Article image
រថយន្តនេះ គឺមានការបំពាក់នូវកញ្ចប់អាគុយ CATL's Qilin 2.0 battery មានទំហំ 93.7kWh និងអាចធ្វើដំណើរបាន 620km នៅពេលសាកពេញម្តង។ លោក Lei Jun ដែលជាស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន Xiaomi បានបញ្ជាក់ថា មកដល់ពេលនេះ ឡានអគ្គិសនី Xiaomi SU7 Ultra មានការបញ្ជាទិញមុនបានចំនួន 6,900 គ្រឿងហើយ។
Article image
ក្រុមហ៊ុនបានដាក់គោលដៅថ ខ្លួននឹងមានការដឹកជញ្ជូនអោយបាន 10,000 គ្រឿង ចាប់ពីខែមេសាខាងមុខអ។ សូមជំរាបថា សម្រាប់ម៉ូដែល SU7 គឺមានការដឹកជញ្ជូនបាន 150,000 គ្រឿងហើយ។ ក្រុមហ៊ុននេះរំពឹងថា នឹងធ្វើបាន 300,000 គ្រឿង នៅឆ្នាំ 2025 នេះ។