
នៅថ្ងៃនេះ Xiaomi Motor បានធ្វើការអាប់ដែតព័ត៌មានថ្មីជាមួយនិងក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យា ព័ត៌មានវិទ្យា (MIIT) ស្តីពីការដាក់បន្ថែមនូចជម្រើសថ្មីរបស់ឡានអគ្គិសនី Xiaomi YU7 ដែលជាម៉ូដែល SUV របស់ខ្លួន។ ក្រុមហ៊ុននេះបានបន្ថែមនូវជម្រើសម៉ូទ័រមួយអាចរត់បាន 835 km ឬ 519 មៃល។ តាមការបញ្ជាក់ពីក្រុមហ៊ុនបានអោយដឹងថា ម៉ូដែលថ្មីនេះ នឹងប្រកាសចេញនៅចន្លោះខែមិថុនា ឬខែកក្កដាឆ្នាំនេះ ដើម្បីប្រកួតប្រជែងនៅលើទីផ្សាររថយន្ត SUV ថ្នាក់ប្រណិតនៅក្នុងប្រទេសចិន ដែលមានដូចជា Tesla Model Y និង Xpeng G7 ជាដើម។
តាមរយៈនៃការចុះបញ្ជីថ្មីនេះ ឡានអគ្គិសនី Xiaomi YU7 បានចេញម៉ូដែលថ្មី មានម៉ូទ័រមួយកម្លាំង 235 kW និងស៊ីថាមពលត្រឹមតែ 13.3 kWh ប៉ុណ្ណោះ នៅក្នុងការបើកបរចម្ងាយផ្លូវ 100km។ បន្ថែមពីនេះ ក៏នូវតែរក្សានូវទម្ងន់ត្រឹមតែ 2,315kg ដើម្បីទប់ទល់ទភនឹងការស៊ីថាមពល ក៏ដូចជាធ្វើដំណើរប្រកបដោយភាពលំនឹង។

ឡានអគ្គិសនី Xiaomi YU7 ម៉ូដែលថ្មីនេះ គឺមានការឌីស្សាញរូបរាងដូចមុនដដែល ដោយនៅតែប្រើប្រាស់នូវស្ទីល closed grille និងចង្កៀងបែបដំណក់ទឹក “water drop headlights” ក៏ដូចជាអំពូល X-shaped daytime running lights។ រថយន្តនេះមានទមហំ 4,999×1,996×1,600mm និងមានគម្លាតកង់មុខក្រោយប្រវែង 3,000mm។ រថយន្ត YU7 ស្ថិតនៅក្នុងស្រឡាយ mid-size SUV ដែលមានការបំពាក់នូវសិនស័រ LiDAR sensor នៅលើដំបូលខាងមុខ។

សូមជំរាបថា Xiaomi YU7 ដែលមានលក់នៅលើទីផ្សារ គឺមានការប្រើប្រាស់ឆ្នាំងសាក 800V high-voltage fast charging ហើយសម្រាប់ម៉ូដែលប្រើប្រាស់ម៉ូទ័រមួយដែលរត់បាន 820km ដែលមានលក់នៅលើទីផផ្សារពេលនេះ សាកភ្លើងត្រឹមតែ 5 នាទីអាចរត់បានចម្ងាយ 200km។ ប៉ុន្តែមសម្រាប់ម៉ូដែលថ្មីដែលរត់បាន 835 km នេះ នៅមិនទាន់មានការបញ្ជាក់ពីកម្លាំងសាក និងការប្រើប្រាស់ឆ្នាំងសាកនៅឡើយទេ។

YU7 ថ្មីនេះ ត្រូវគេរំពឹងថា នឹងមានតម្លៃចន្លោះពី 250,000 យ៉ន់ ទៅ 350,000 យ៉ន់ ដែលប្រហែលជា35,000 ដុល្លារទៅ 49,000 ដុល្លារ ហើយនឹងអាចមានការប្រើប្រាស់នូវឆ្នាំងសាក “800V + long range + intelligent cockpit” combination ជាដើម។
