
ក្រោយពីការដាក់សម្ពោធមួយរយៈមក នៅថ្ងៃនេះ ក្រុមហ៊ុន Xiaomi បានបន្តប្រកាសចេញនូវរបាយការណ៌នៃការដឹកជញ្ជូន ទៅលើឡានអគ្គិសនី Xiaomi YU7 នៅក្នុងខែកក្កដាកន្លងទៅនេះហើយ។ សម្រាប់ខែកក្កដា ក្រុមហ៊ុននេះបានដឹកជញ្ជូនឡាន Xiaomi YU7 នេះបានចំនួន 6,042 គ្រឿង ហើយស្របពេលជាមួយគ្នានេះ ទៅលើការដឹកជញ្ជូន Xiaomi SU7 វិញ ក៏បានចំនួន 24,410 គ្រឿងផងដែរ។
សូមជំរាបថា កាលពីថ្ងៃទី 26 ខែមិថុនាកន្លងទៅនេះ ក្រុមហ៊ុន Xiaomi Auto បានប្រកាសចញលក់នូវឡានអគ្គីសនី Xiaomi YU7 នេះ ដោយត្រឹម 3 នាទីប៉ុណ្ណោះ ការបញ្ជាទិញមុនទៅលើ ឡានអគ្គិសនី Xiaomi YU7 នេះ គឺបានដល់ទៅ 200,000 គ្រឿង និងមានចំនួនកើនឡើងដល់ 289,000 គ្រឿងនៅក្នុងពេលត្រឹមតែ 1 ម៉ោង។ សម្រាប់ការដឹកជញ្ជូនខែដំបូងទៅលើ ឡានអគ្គិសនី Xiaomi YU7 គឺបានចំនួន 6,024 គ្រឿង។

គួរបញ្ជាក់ផងដែរ សម្រាប់រោងចក្រទី 1 បស់ Xiaomi Auto ដែលទទួលផលិតឡានអគ្គិសនី Xiaomi YU7 នេះ គឺមានសមត្ថភាពអាចផលិតបាន 150,000 នៅក្នុងមួយឆ្នាំ។ ចំពោះរោងចក្រទី 2 ដែលទើបតែនឹងបញ្ចប់ការសាងសង់កាលពីពាក់កណ្តាលខែមិថុនាឆ្នាំ 2025 នេះ ក៏នឹងមានការផលិតទៅលើឡានអគ្គិសនី Xiaomi YU7 នេះដែរ ដូច្នេះចំនួននៃការផលិតរបស់ក្រុមហ៊ុននេះអាចនឹងមានចំនួនច្រើនជាងមុន។
