ស្វែងរកពួកយើង:

ឡានអគ្គិសនី Xpeng Mona M03 ផលិតបាន 10 ម៉ឺនគ្រឿងហើយគិតត្រឹមរយៈពេល 216 ថ្ងៃ

ដោយ

Koun Jab Luffy

01 មេសា 2025 07:44 ព្រឹក

អាន 3 នាទី

Article image
នៅថ្ងៃនេះ Xpeng បានប្រកាសថា ខ្លួនពិតជាទទួលបាននូវភាពជោគជ័យខ្លាំងមែនទែនពីរថយន្តអគ្គិសនីស៊េរីថ្មីរបស់ខ្លួនម៉ូដែល Mona M03 ដោយគិតត្រឹមរយៈពេល 216 ថ្ងៃ បន្ទាប់ពីការប្រកាសចេញលក់ជាផ្លូវការណ៌នៅលើទីផ្សារ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីតម្លៃសមរម្យនេះ បានចំនួន 100,000th គ្រឿងហើយ។ សូមជំរាបថា Xpeng Mona M03 គឺរថយន្តប្រភេទ Liftback ស៊េរីថ្មីមួយដែលត្រូវបានក្រុមហ៊ុនប្រកាសចេញលក់កាលពីថ្ងៃទី 27 ខែសីហា ឆ្នាំ 2024 ដែលមានតម្លៃខ្ទង់ប្រហែល 119,800 យន់ ឬប្រហែល 16,400ដុល្លារ នៅទីផ្សារប្រទេសចិន។
រថយន្តនេះពិតជាទទួលបានប្រជាប្រិយភាពខ្លាំងមែនទែននៅទីផ្សារក្នុងស្រុក ដែលជួយជម្រុញការលក់រថយន្ត Xpeng កើនឡើងយ៉ាងឆាប់រហ័ស។ ការនាំចេញរថយន្ត Xpeng Mona M03 បានចំនួនច្រើនជាង 30,000 គ្រឿង ហើយដោយសារតែកំណើននៃគាំទ្ររបស់អតិថិជនសម្រាប់ម៉ូដែលនេះ Xpeng បានបង្កើនសង្វាក់កម្មរបស់ខ្លួនបីដង។ ហើយនៅថ្ងៃទី 27 ខែធ្នូនេះ ការផលិត Mona M03 បានឈានដល់ចំនួន 50,000 គ្រឿងហើយ។
Article image
បើគិតជាតួរលេខនៃសង្វាក់ផលិតរបស់ Xpeng Mona M03 គឺបានចំនួន 1 គ្រឿងនៅរៀងរាល់ 72 វិនាទីម្តង និង 50 គ្រឿងនៅក្នុងរយះពេល 1 ម៉ោង ហើយដល់ 1,200 គ្រឿង ក្នុងមួយថ្ងៃ ហើយនិងឈានដល់ 35,000 គ្រឿងនៅក្នុងមួយខែ។ Mona M03 គឺជារថយន្តអគ្គិសនីប្រភេទ Liftback ដែល Xpeng ចំនាយពេលប្រមាណជា 4 ឆ្នាំក្នុងការអភិវឌ្ឍន៍ផលិត ដោយចាយទុនប្រមាណ 4 ពាន់លានយាន់ ឬប្រហែល 560 លានដុល្លារអាមេរិក។
Mona M03 មានតម្លៃចាប់ពីខ្ទង់ $16,400 ដល់ $21,350 នៅទីផ្សារប្រទេសចិន។ នាយកប្រតិបត្តិ Xpeng លោក He Xiaopeng ធ្លាប់លើកឡើងថា ក្រុមហ៊ុនទទួលបានប្រាក់ចំណេញពី Mona M03ដោយសារតែការកាត់បន្ថយថ្លៃដើមផលិតកម្មប្រកបដោយប្រសិទ្ធភាព។
Article image
Xpeng Mona M03 មានការឌីស្សាញឡើងប្រកបដោយប្រណិតភាព និងទំនើបនិយម រថយន្តនេះមានការរចនាចង្កៀងខាងមុខជារាងអក្សរ Y ឬហៅថា Y-shaped Headlight។ Mona M03 មានប្រវែងដងខ្លួន 4,780mm/ ទទឹង 1,896mm/ កំពស់ 1,445mm ជាមួយគម្លាតចន្លោះកង់មុខក្រោយ 2,815mm។
នៅផ្នែកខាងក្នុងមានការរចនាប្រណិតមិនចាញ់រថយន្តរបស់ Tesla នោះទេ ដោយក្នុងនោះមានបំពាក់នូវអេក្រង់កម្សាន្ត និងបង្ហាញព័ត៌មានរថយន្តទំហំធំដល់ 15.6-អ៊ីង និងគាំទ្រដំណើរការដោយបន្ទះឈីប Snapdragon 8155 រួមនឹងកម្មវិធីបង្ហាញផ្លូវបែប 3D Map និងប្រព័ន្ធកាមេរ៉ា 360 ដឺក្រេផងដែរ។
Article image
Xpeng Mona M03 មានជម្រើសម៉ូទ័រអគ្គិសនីចំនួនពីរកំលាំង គឺ 140kW ឬ 187 សេះ និង 160kW ឬ 214 សេះ។ ហើយសម្រាប់កញ្ចប់ថ្មអគ្គិសនីវិញ គឺមានពីរជម្រើសទំហំដូចគ្នា ក្នុងនោះមានជម្រើសទំហំ 51.8kWh និង 62.2kWh ដែលជាប្រភេទថ្មដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន FineDream ដែលជាបុត្រសម្ព័ន្ធរបស់ BYD។ កញ្ចប់ថ្មរបស់ Mona M03 សាកភ្លើងពេញម្តងអាចរត់បានចម្ងាយផ្លូវ 515km និង 620km រៀងៗគ្នា តាមការធ្វើតេស្តស្តង់ដារពីស្ថាប័ន CLTC៕
ឡានអគ្គិសនី Xpeng Mona M03 ផលិតបាន 10 ម៉ឺនគ្រឿងហើយគិតត្រឹមរយៈពេល 216 ថ្ងៃ