
នៅថ្ងៃនេះ Firefly ដែលជាម៉ាកយីហោឡានអគ្គិសនីថ្នាក់ប្រណិតមួយរបស់ Nio បានប្រកាសពីការដឹកជញ្ជូនឡានអគ្គិសនីខ្នាតតូច Nio Firefly របស់ខ្លួនចូលទៅទីផ្សារអឺរ៉ុប ដែលនេះគឺជាសារថ្មីមួយ បញ្ជាក់ថា ឡានអគ្គិសនីខ្នាតតូចនេះ គឺបានប្រឡូកចូលទីផ្សារសកលហើយ។ Firefly បានបន្ថែមថា ឡានអគ្គិសនីខ្នាតតូច Nio Firefly បានដឹកជញ្ជូនដល់ប្រទេសន័រវេ និងប្រទេសហូឡង់កាលពីថ្ងៃទី 14 ខែសីហា ដែលនេះ គឺបង្ហាញយ៉ាងច្បាស់ពីការពង្រីកទីផ្សាររបស់ឡានអគ្គិសនីខ្នាតតូច Nio Firefly នេះទៅអ្នកប្រើប្រាស់នៅលើសកលលោក ហើយក៏ជាមុខមាត់ថ្មីសម្រាប់ក្រុមហ៊ុន Nio ផងដែរ។
បើតាមការបញ្ជាក់ពីអ្នកប្រើប្រាស់ឡាន Firefly នៅប្រទេសន័រវេ បានអោយដឹងថា ឡានអគ្គិសនីខ្នាតតូច គឺពិតជាល្អបំផុតសម្រាប់រូបនាង ដោយសារឡាននេះតូច ងាយស្រួលបើកបរ និងបត់បែន ចូលចត ភាពងាយស្រួល និយាយទៅឡានអគ្គិសនីខ្នាតតូច គឺមានអ្វីគ្រប់សព្វដែលនាងត្រូវការតែម្តងជាពិសេសគឺទៅលើប្រព័ន្ធសុវត្ថិភាពដែលមាននៅលើឡាន Firefly។

សូមជំរាបថា ក្រុមហ៊ុន Nio បានប្រកាសចេញនូវឡានអគ្គិសនីខ្នាតតូច Nio Firefly ជាលើកដំបូងកាលពីថ្ងៃទី 21 ខែធ្នូឆ្នាំ 2024 នៅក្នុងព្រឹត្តិការណ៌ Nio Day 2024។ ឡានេះ គឺជាគូរប្រជែងជាមួយ Mini និង Smart។ សម្រាប់ម៉ូដែលដំបូងនេះ គឺលក់នៅលើទីផ្សារប្រទេសចិនកាលពីថ្ងៃទី 19 ខែមេសា កន្លងទៅ។

ក្រុមហ៊ុន Nio បានបញ្ជាក់ថា ឡាន Firefly បានចាប់ផ្តើមដឹកជញ្ជូនអោយអតិថិជននៅក្នុងប្រទេសចិនកាលពីថ្ងៃទី 29 ខែមេសាឆ្នាំ 2025 ដោយមកដល់ថ្ងៃទី 26 ខែកក្កដាកន្លងទៅ ក្រុមហ៊ុននេះបានប្រគល់ឡានអគ្គិសនីខ្នាតតូច Nio Firefly នេះ បានចំនួន 10,000 គ្រឿងហើយ។ សម្រាប់ឆ្នាំនេះ Firefly បានពង្រីកទៅលើទីផ្សារសកលថែមទៀតហើយ ដោយមានគោលដៅទៅលើប្រទេសធំៗចំនួន 6 នៅអឺរ៉ុប ដែលក្នុងនោះមានដូចជា Belgium, Denmark, Austria, Hungary, Portugal និង Greece។

ក្រុមហ៊ុននេះបានបន្តថា ខ្លួននឹងបន្តទៅកាន់ទីផ្សារអោយបានចំនួន 20 ប្រទេសថែមទៀតនៅត្រឹមដំណាច់ឆ្នាំ 2025 នេះ ហើយសម្រាប់ម៉ូដែលចង្កូតស្តាំ នឹងមាបង្ហាញវត្តមាននៅខែតុលាខាងមុខនេះហើយ នេះបើតាមការបញ្ជាក់ពីលោក Qin Lihong ដែលជាសហស្ថាបនិករបស់ក្រុមហ៊ុន Nio ប្រាប់ទៅកាន់សារព័ត៌មាន CnEVPost កាលពីថ្ងៃទី 22 ខែមេសា នៅទីក្រុងសៀងហៃប្រទទេសចិន មុនព្រឹត្តិការ 2025 Shanghai auto show។
