
នៅថ្ងៃនេះ Arcfox បានប្រកាសចេញឡានអគ្គិសនីថ្មីមួយទៀតរបស់ខ្លួនម៉ូដែល T1 ជា Compact Electric SUV ដែលមានតម្លៃធូរថ្លៃបំផុត គឺត្រឹតែ $8,820 ដុល្លារប៉ុណ្ណោះ! ឡានថ្មីនេះ គឺជាប្រភេទឡានអគ្គិសនីស៊េរីថ្មី ប្រភេទ 5 កៅអី និងមានតួខ្លួនប្រវែង 4,337mm ទទឺង 1,860mm និងកំពស់ 1,572mm ហើយនិងគម្លាតកង់មុខក្រោយ 2,770 mm។ ក្រុមហ៊ុន Arcfox បានបញ្ជាក់នៅថ្ងៃនេះថា នៅពេលនេះ T1 មានការកក់មុន 26,558 គ្រឿងហើយក្រោយការប្រកាសបាន 12 ម៉ោង។

សម្រាប់កម្លាំង Arcfox T1 គឺមានដំណើរការនៅលើម៉ូទ័រមុខដែលមានកម្រិតខុសគ្នា គឺមាន 70kW និង 95kW។ ឡានថ្មីនេះមានជម្រើសអាគុយទំហំ 33.4kWh និង 42.3kWh ដែលសាកពេញម្តងអាចបើកបានចម្ងាយ 320km និង 425km តាមស្តង់ដារ CLTC។
នៅលើឡានអគ្គិសនី Arcfox T1 ស៊េរីថ្មីនេះ គឺមានការទ្រទ្រង់នូវឆ្នាំងសាក DC fast charging ដែលមានសមត្ថភាពអាចសាកបញ្ចូលថាមពលពី 30% ទៅ 80% ប្រើប្រាស់រយៈពេលត្រឹមតែ 16 នាទីប៉ុណ្ណោះ។ ហើយនៅលើឡាននេះ ក៏មានការបំពាក់នូវអេក្រង់កម្សាន្តដែលមានទំហំ 15.6 អ៊ីង ហើយនិងអេក្រង់ឌីជីលថលទំហំ 8.8 អ៊ីង។

