ស្វែងរកពួកយើង:

ឡានអគ្គិសនីស៊េរីថ្មី Exeed ET5 របស់ Chery បានប្រកាសលក់មុនហើយតម្លៃ 2 ម៉ឺនស្តើងប៉ុណ្ណោះ

ដោយ

Koun Jab Luffy

16 វិច្ឆិកា 2025 02:39 រសៀល

អាន 2 នាទី

Article image
Exeed ដែលជាម៉ាកយីហោឡានប្រណិតស្ថិតនៅក្រោមឆ័ត្ររបស់ Chery នៅថ្ងៃនេះ បានប្រកាសដាក់អោយមានការ Pre-Sales ហើយទៅលើឡានអគ្គិសនី Exeed ET5 ដែលជាប្រភេទឡាន Midsize SUV ដែលមានគោលដៅទៅលើគ្រួសារថ្មីៗ។ សម្រាប់ម៉ូដែល EREV គឺមានតម្លៃចាប់ពី 159,900 យ៉ន់ ដែលប្រហែលជា $22,530 ដុល្លារ និងតម្លៃ 174,900 យ៉ន់។ សូមជំរាបថា ឡាន Exeed ET5 ថ្មីនេះ គឺបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងព្រឹត្តិការណ៌តាំងពិពណ៌រថយន្ត 2025 Chengdu auto show កាលពីខែសីហាកន្លងមក។
ជាមួយនិងវត្តមានឡានថ្មីម៉ូដែលនេះនៅលើទីផ្សារប្រទេសចិន គឺនឹងក្លាយជាគូប្រជែងជាមួយនិងឡាន BYD Song Plus DM-i, Leapmotor C11 រួមនិងឡាន Changan Deepal S7 ជាដើម។ ឡានថ្មីនេះ គឺមានប្រវែង 4,780mm ទទឹង 1,890mm កំពស់ 1,720mm និងគម្លាតកង់មុខក្រោយប្រវែង 2,800mm។ ឡានអគ្គិសនី SUV ស៊េរីថ្មី Exeed ET5 គឺជាម៉ូដែលដំបូងដែលមានការប្រើប្រាស់នូវបន្ទះឈីប Horizon Robotics Journey 6P និងប្រព័ន្ធបើកបរឆ្លាតវៃ HSD (Horizon SuperDrive) ដែលអាចដំណើរការជាមួយនិងល្បឿន បានដល់ 560 TOPS។
Article image
សម្រាប់ឡានអគ្គិសនី SUV ស៊េរីថ្មី Exeed ET5 ដែលមានតម្លៃខ្ពស់គឺមានការបំពាក់នូវសិនស័រ LiDAR ខណៈដែលម៉ូដែលតម្លៃទាបជាងគឺមិនមានការប្រើប្រាស់នូវសិនស័រនេះទេ។ Exeed ET5 ដំណើរការនៅលើម៉ាស៊ីន 1.5T Engine បង្កើតកម្លាំងបាន 115 kW ហើយនិងមានម៉ូទ័រមួយកម្លាំង 195 kW ដែលអាចបង្កើតល្បឿនបាមចាប់ពី 0 ទៅ 100 km/h ត្រឹមរយៈពេលតែ 7.6 វិនាទីប៉ុណ្ណោះ។ នៅឡាននេះ គឺមានអាគុយទំហំ 32.66 kWh lithium iron phosphate (LFP) ផ្គត់ផ្គង់ដោយ Gotion High-tech ដែលអាចបើកបរជាមួយអគ្គិសនីបាន 210km តាមរយៈស្តង់ដា CLTC។
Article image
និយាយពីការធ្វើដំណើរនេះដែរ សម្រាប់ការសាកពេញម្តង និងចាក់សាំងពេញម្តង ឡាន Exeed ET5 នេះ អាចបើកបរតាមស្តង់ដារ CLTC នេះបានចម្ងាយ 1,310។ ចំពោះការសាកពី 30% ទៅលើ 80% គឺប្រើប្រាស់ពេលត្រឹមតែ 15 នាទីប៉ុណ្ណោះ។
ឡានអគ្គិសនីស៊េរីថ្មី Exeed ET5 របស់ Chery បានប្រកាសលក់មុនហើយតម្លៃ 2 ម៉ឺនស្តើងប៉ុណ្ណោះ