ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

ឡានអគ្គិសនីស៊េរីថ្មី Toyota bZ7 ម៉ូដែល 710 Ultra ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃ 3 ម៉ឺនស្តើង!

ដោយ

Penglin Chom

09 មីនា 2026 12:35 អធ្រាត្រ

អាន 3 នាទី

Article image
ឡានអគ្គិសនីស៊េរីថ្មី Toyota bZ7 ម៉ូដែល Ultra ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃ 3 ម៉ឺនស្តើង!
Toyota bZ7 គឺជាសមិទ្ធផលឡានអគ្គិសនីស៊េរីថ្មីមួយទៀតដែលកើតចេញពីការសហការគ្នារវាងក្រុមហ៊ុន GAC និង Toyota។ ឡាននេះ មានជម្រើសដូចជាម៉ូដែល 600 Pro មានតម្លៃខ្ទង់ $26,000, 600 Pro LiDAR មានតម្លៃ $29,000, 700 Pro មានតម្លៃ $29,000, 700 Max LiDAR មានតម្លៃ $31,900 ខណៈដែលម៉ូដែល 710 Ultra LiDAR មានតម្លៃ $34,800។ ទៅលើការឌីស្សាញរូបរាងខាងក្រៅរបស់ bZ7 គឺរក្សាអត្តសញ្ញាណនៃការឌីស្សាញរបស់គ្រួសារឡានអគ្គិសនី bZ-Series របស់ Toyota ក្នុងនោះមានការឌីស្សាញក្បាលរថយន្តរំលេចជាមួយចង្កៀង Daytime running light ជាបន្ទាត់ស្លីមអូសកាត់ពីម្ខាងទៅម្ខាងកាច់ជារាងអក្សរ C រួមនឹងចង្កៀងបំភ្លឺឌីស្សាញបែបស្លីមប្រណិតភ្ជាប់ជាមួយកាងបិទជិត និងមានប៉ាណាពណ៌ខ្មៅនៅជាប់bumper ខាងក្រោម។

ហើយនៅពេលនេះឡានអគ្គិសនីស៊េរីថ្មីនេះ ត្រូវបានក្រុមហ៊ុន GAC-Toyota ធ្វើការប្រកាសដាក់លក់មុនជាផ្លូវការណ៍នៅទីផ្សារប្រទេសចិនហើយ។ Toyota bZ7 ជាឡានអគ្គិសនីដំបូងដែលផលិតឡើងដោយមានការរួមច្របាច់បញ្ចូលគ្នានូវប្រព័ន្ធបច្ចេកវិទ្យារបស់ Huawei និង Xiaomi ដែលក្នុងនោះរួមមានប្រព័ន្ធបើកបរឆ្លាតវៃ Huawei DriveONE drive system, HarmonyOS Cockpit 5.0, Xiaomi Smart Ecosystem, ប្រព័ន្ធជើងក្រោមឆ្លាតវៃ intelligent pre-aiming dual-chamber air suspension, កៅអីឆ្លាតវៃ zero-gravity seats, និងប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ Momenta R6 intelligent driving assistance system ជាដើម។

Article image
ឡានអគ្គិសនី sedan ជប៉ុន កាត់ចិន នេះមានតួរខ្លួនប្រវែង 5,130mm/ ទទឹង 1,965mm/ កំពស់ 1,506mm និងគម្លាតកង់មុខទៅកង់ក្រោយ 3,020mm ជាមួយនិងការប្រើប្រាស់យ៉ាន់កង់ខ្នាត 20-inch multi-spoke rim។ នៅផ្នែកខាងក្នុងរបស់ Toyota bZ7 មានបំពាក់អេក្រង់បង្ហាញព័ត៌មានប្រភេទ LCD រួមជាមួយអេក្រង់កម្សាន្តកម្រិតបង្ហាញ 2K ទំហំ 15.6-inch ដែលគាំទ្រដំណើរការដោយកម្មវិធីប្រើប្រាស់ Huawei HarmonyOS Cockpit5.0 និងគាំទ្រជាមួយប្រព័ន្ធមុខងារប្រើប្រាស់ឆ្លាតវៃ MoLA large model។

ហើយសម្រាប់ម៉ូដែលកំពូលជាងគេរបស់ bZ7 គឺមានប្រព័ន្ធមុខងារ Head-Up Display (HUD) ផងដែរ។ សម្រាប់កៅអីខាងមុខជាប្រភេទ Zero-gravity ហើយកៅអីទាំង 4 របស់ bZ7 មានមុខងារម៉ាស្សា 10 ចំនុច, មុខងារខ្យល់ក្តៅ និងត្រជាក់ថែមទៀតផង។ ជាពិសេសកញ្ចក់ទ្វារទាំងបួនរបស់ bZ7 បំពាក់ដោយស្រទាប់កញ្ចក់ acoustic glass layer ពីរស្រទាប់ជួយកាត់បន្ថយសំឡេងពីខាងក្រៅបានយ៉ាងល្អបំផុត។

Article image
ជាមួយគ្នានេះក៏មានកន្លែងសាកថ្មទូរស័ព្ទឥតខ្សែទាំងខាងមុខ និងខាងក្រោយ, មានកូនតុ, ទូរក្លាសេ, ប្រព័ន្ធសំឡេង Yamaha Speaker និងមុខងារកំនត់ម៉ាស៊ីនត្រជាក់ឯករាជ្យសម្រាប់កៅអីជួរក្រោយជាដើម។ ទៅលើប្រព័ន្ធជំនួយការសុវត្ថិភាពក្នុងការបើកបរនៅលើ Toyota bZ7 គឺគាំទ្រដោយ Momenta R6 flywheel large model driver assistance system ភ្ជាប់ដំណើរការជាមួយសែនស័រចំនួន 27 គ្រាប់ រួមនឹងសែនស័រ LiDAR ភ្ជាប់នៅលើដំបូលខាងមុខដែលមានសមត្ថភាពខ្ពស់សម្រាប់មុខងារជំនួយការបើកបរបានទាំងនៅក្នុងក្រុង ទីប្រជុំជន និងផ្លូវល្បឿនលឿន។

Toyota bZ7 បំពាក់នូវប្រព័ន្ធប៊ូម dual-chamber air suspension system រួមនឹងប្រព័ន្ធ intelligent pre-aiming ដែលផ្តល់ឲ្យកង់ទាំងបួនដំណើរការបានដោយឯករាជ្យតម្រូវតាមស្ថានភាពផ្លូវ រក្សាបាននូវស្ថិរភាព និងសុវត្ថិភាពបើកបរខ្ពស់បំផុត។

bZ7 ដំណើរការដោយប្រព័ន្ធម៉ូទ័រ DriveONE electric drive system របស់ Huawei ដែលមានកម្លាំងសរុប 207kW(278hp) ទទួលថាមពលដំណើរការពី CALB lithium iron phosphate (LFP) batteries និងអាចជាន់ល្បឿនបានដល់ 180km/h។ bZ7 មានជម្រើសកញ្ចប់ថ្មទំហំ 88.13 kWh និង 71.35 kWh។ ដោយម៉ូដែលបំពាក់កញ្ចប់ថ្មទំហំ 88.13kWh សាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 680 km, 700 km, និង 710 km តាមស្តង់ដារ CLTC ខណៈម៉ូដែល 71.35 kWh អាចជិះបានចម្ងាយ 600km ស្តង់ដារ CLTC៕
Article image

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

St 276, Phnom Penh, Cambodia

លេខទូរស័ព្ទ

015 504 171

អ៊ីមែល

info: [email protected]

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

ឡានអគ្គិសនីស៊េរីថ្មី Toyota bZ7 ម៉ូដែល 710 Ultra ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃ 3 ម៉ឺនស្តើង!