ស្វែងរកពួកយើង:

ឡានអគ្គិសនីស៊េរីថ្មី Xiaomi YU7 នឹងបំពាក់នូវដំបូលកញ្ចក់ឆ្លាតវៃ អាចកាត់បន្ថយនូវកំដៅក្នុងកាប៊ីនបាន

ដោយ

Koun Jab Luffy

08 មេសា 2025 02:24 រសៀល

អាន 3 នាទី

Article image
រថយន្តអគ្គិសនីស៊េរីថ្មីប្រភេទ SUV និងជាម៉ូដែលទីពីររបស់ក្រុមហ៊ុន Xiaomi គឺ YU7 នឹងមកដល់ផ្លូវការណ៍នៅក្នុងខែកក្តដា ឆ្នាំនេះ។ ជាមួយគ្នានេះ មានការទម្លាយព័ត៌មាន និងរូបភាពជាច្រើនទាក់ទងនឹងរថយន្តអគ្គិសនីស៊េរីថ្មីមួយនេះផងដែរ។ ហើយសម្រាប់ព័ត៌មានថ្មីភ្ជាប់ជាមួយរូបភាពថ្មីនៃរថយន្ត Xiaomi YU7 គឺបាននិយាយទាក់ទងនឹងការបំពាក់នូវបច្ចេកវិទ្យាកញ្ចក់ឆ្លាតវៃសម្រាប់ដំបូលរបស់រថយន្ត។ តាមប្រភពរូបភាពភ្ជាប់ជាមួយសំណេរបានរៀបរាប់ថា Xiaomi YU7 នឹងបំពាក់នូវបច្ចេកវិទ្យាកញ្ចក់ឆ្លាតវៃដែលមានតម្លៃថ្លៃ ព្រមទាំងភ្ជាប់មកជាមួយបច្ចេកវិទ្យាសូឡាថែមទៀតផង។
បើតាមរូបភាពយើងឃើញថា ផ្នែកដំបូលរបស់ YU7 គឺមានបំពាក់នូវផ្ទាំងកញ្ចក់ពណ៌ស្វាយរួមនឹងផ្នែកបន្ទាត់ពណ៌សធំចំនួនពីរនៅកណ្តាល។ ប្រភពដដែលបានបន្តថា ដំបូងរបស់ YU7 គឺជាដំបូងដែលកាត់បន្ថយកំដៅចូលទៅផ្នែកខាងក្នុងរថយន្តបានយ៉ាងល្អបំផុត។ តាមប្រភពបានបញ្ជាក់ថា បច្ចេកវិទ្យាដំបូលរបស់ YU7 គឺស្រោបដោយស្រទាប់ UV ប្រមាណ 99.9% និងស្រទាប់ Infrared radiation ប្រមាណ 99.1%។ ចំនែកកញ្ចក់ដំបូលខាងមុខត្រូវបានប្រើនូវស្រទាប់កញ្ចក់ triple-silver coating ដែលមានលទ្ធភាពទប់កំដៅ UV បានដល់ 99.5% និង Infrared radiation ដល់ 97.6%។
Article image
បើតាមការធ្វើតេស្តបញ្ជាក់ពី Xiaomi ផ្ទាល់បានឲ្យដឹងថា ដំបូលរបស់ Xiaomi YU7 រក្សាបាននៅភាពត្រជាក់ល្អទោះបីជាស្ថិតនៅក្រោមកំដៅខ្លាំងក៏ដោយ។ ក្នុងការធ្វើតេស្តនៅក្រោមសីតុណ្ហភាព 38 អង្សាសេ នៅរយះពេល 1.5 ម៉ោង សីតុណ្ហភាពនៅខាងក្នុងរថយន្ត គឺមានប្រមាណ 59.5 អង្សាសេ ដែលទិន្នផលនេះ គឺទាបជាងរថយន្ត Tesla Model 3 ដែលមានសីតុណ្ហភាពដល់ 71.5 អង្សាសេ ដោយស្ថិតនៅក្រោមសីតុណ្ហភាព និងរយះពេលដូចគ្នា។ បច្ចេកវិទ្យាកញ្ចក់ឆ្លាតវៃរបស់ Xiaomi ភ្ជាប់ដោយ Cleaver Glass ខ្នាត 2mm រចនាជា dual silver coating នៅចំកណ្តាលនៃកញ្ចក់ដំបូល និង 2.0mm Clear glass ផ្សេងទៀតភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា low-E Coating។
ហើយការរួមបញ្ចូលគ្នានៅ 2.0mm dual-silver coating និង 2.0mm low-E coating technology បានជួយធ្វើឲ្យកាត់បន្ថយកំដៅផ្នែកខាងក្នុងរបស់ YU7 បានយ៉ាងល្អបំផុតទោះស្ថិតក្នុងសីតុណ្ហភាពក្តៅខ្លាំងក៏ដោយ ដែលនេះបណ្តាលឱ្យមានការបញ្ជូនថាមពលពន្លឺព្រះអាទិត្យសរុប Total Solar Transmittance (TTS) ត្រឹមតែ 12.3% ដែលមានន័យថាថាមពលពន្លឺព្រះអាទិត្យតិចតួចបំផុតដែលបានចូលទៅខាងក្នុងកាប៊ីនរថយន្ត។ សូមបញ្ជាក់ថា Xiaomi បានប្រើបច្ចេកវិទ្យាកញ្ចក់កាត់បន្ថយកំដៅឆ្លាតវៃរបស់ខ្លួននៅលើរថយន្តអគ្គិសនីដំបូងរបស់ខ្លួន គឺ SU7 ដែលជារថយន្ត sedan។
Article image
ហើយក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ចិនមួយនេះ បានអះអាងបញ្ជាក់ថា ម្ចាស់រថយន្ត SU7 មិនចាំបាច់អ៊ុត Film ការពារកំដៅទៀតនោះទេ ដោយសារតែកញ្ចក់ទាំងអស់ដែលបានប្រើនៅលើ SU7 រួមទាំងកញ្ចក់ទ្វារ និងកញ្ចក់ដំបូលមុខក្រោយត្រូវបានភ្ជាប់មកនូវសារធាតុកាត់បន្ថយកំដៅ UV-IR រួចទៅហើយ ដែលផ្តល់នូវការការពារកម្តៅថ្ងៃជាពិសេសរួចជាស្រេច ហើយថែមទាំងជួយរក្សាភាពស្ងប់ស្ងាត់ក្នុងកាប៊ីនរថយន្តថែមទៀតផង៕
ឡានអគ្គិសនីស៊េរីថ្មី Xiaomi YU7 នឹងបំពាក់នូវដំបូលកញ្ចក់ឆ្លាតវៃ អាចកាត់បន្ថយនូវកំដៅក្នុងកាប៊ីនបាន