ស្វែងរកពួកយើង:

ឡានអគ្គិសនីស៊េរីថ្មីឌីស្សាញបែបយុវវ័យ Lafa 5 ដាក់លក់មុនហើយតម្លៃតែជាង 1 ម៉ឺនដុល្លារទេ

ដោយ

Koun Jab Luffy

08 វិច្ឆិកា 2025 12:14 ថ្ងៃត្រង់

អាន 2 នាទី

Article image
នៅថ្ងៃនេះ Leapmotor ប្រកាសដាក់អោយមានការបញ្ជាទិញមុនទៅលើឡាន Lafa 5 សម្រាប់ទីផ្សារប្រទេសចិនងហើយដោយម៉ូដែលនេះ ត្រូវបានគេមើលឃើញថា នឹងប្រជែងជាមួយនិង Volkswagen ID.3, SAIC MG4, BYD Dolphin ក៏ដូចជា Firefly EV ជាដើម។ ការដាក់លក់ Lafa 5 នៅពេលនេះ មាន 5 ម៉ូដែល រួមមាន 515 Plus, 515 Pro, 515 Max, 605 Pro និង 605 Max និងមានតម្លៃចាប់ពី 105,800 យ៉ន់ ដែលស្មើរ $14,858 ដុល្លារ។
តាមប្រភពខាងលើនេះបានបន្ថែមថា ក្រុមហ៊ុននេះ នឹងមានការដាក់សម្ពោធជាផ្លូវការណ៌នៅថ្ងៃទី 28 ខែវិច្ឆិកាខាងមុខនេះ ខនៈដែលតម្លៃអាចនឹងធូរថ្លៃជាងមុន។ ចំពោះម៉ូដែល Ultra នឹងបង្ហាញវត្តមាននៅដើមឆ្នាំ 2026 ខាងមុខ។ ទៅលើការឌីស្សាញរបស់ Lafa 5 គឺមានភាពប្រណិតទាក់ទាញទាំងផ្នែកខាងមុខ និងខាងក្រោយ។ រថយន្ត Compact EV hatchback ស៊េរីថ្មីនេះ ផលិតឡើងដោយប្រើគ្រោងឆ្អឹង  LEAP 3.5 modular architecture ដោយមានតួរខ្លួនប្រវែង 4,262mm/ ទទឹង 1,809mm/ កំពស់ 1,552mm។
Article image
Lafa 5 ដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីមួយមានកម្លាំង 132kW ឬស្មើរនឹង 177 សេះ ភ្ជាប់ដោយកញ្ចប់ថ្មទំហំ 56.2kWh ប្រភេទ LFP Battery អាចរត់បានចម្ងាយ 515km នៅពេលសាកពេញម្តង។ ចំនែកម៉ូដែល High-trim level អាចនឹងបំពាក់នូវម៉ូទ័រដែលមានកម្លាំង 160kW ឬស្មើរនឹង 215 សេះ ជាមួយកញ្ចប់ថ្មទំហំ 67.1kWh ដែលអាចរត់បានចម្ងាយ 605km នៅពេលសាកពេញម្តង។ សម្រាប់ការសាកពី 30% ទៅ 80% ប្រើប្រាស់ពេលត្រឹមតែ 18 នាទីទៅ 19 នាទីប៉ុណ្ណោះ។
Article image
Lafa 5 ដំណើរការនៅលើម៉ូទ័រ 1 កម្លាំង 132 kW អាចបង្កើតល្បឿនពី 0 ទៅ 100 km/h ក្នុងពេលត្រឹមតែ 8.7 វីនាទីប៉ុណ្ណោះ។ សម្រាប់ 4 ម៉ូដែលទៀត គឺមានកម្លាំង 160kW បង្កើតល្បឿនពី 0 ទៅ 100 km/h ក្នុងពេលត្រឹមតែ 6.5 វីនាទីប៉ុណ្ណោះ។ ចំពោះប្រព័ន្ធបញ្ជាក្នុងកាប៊ីនវិញ គឺគាំទ្រដោយបន្ទះឈីប Qualcomm Snapdragon 8155P ឬ 8295P។ ឡានថ្មីនេះ ក៏មានការតម្លើងមកជាមួយប្រព័ន្ធបើកបរឆ្លាតវៃ Leapmotor Pilot driver assistance system ខណៈដែលម៉ូដែល Max គឺមានបន្ថែមនូវ LiDAR។
Article image
សូមជំរាបថា ក្រុមហ៊ុនផលិតរថយន្ត Leapmotor បានធ្វើការដាក់បង្ហាញចេញរថយន្តអគ្គិសនីស៊េរីថ្មីប្រភេទ Compact EV ម៉ូដែល Lafa 5 នៅក្នុងព្រឹត្តិការណ៍ 2025 Munich Motor Show ឬ IAA Mobility 2025 ហើយក៏ជាការបង្ហាញវត្តមានលើកដំបូងរបស់ Lafa 5 នៅលើទីផ្សារសកលផងដែរ។ នៅក្នុងនោះ ក្រុមហ៊ុន Leapmotor បានប្រកាសថា នឹងបើកទទួលការកក់មុនសម្រាប់ Lafa 5 នៅក្នុងប្រទេសចិនក្នុងពេលឆាប់ៗខាងមុខនេះ រីឯការចេញលក់ផ្លូវការណ៍នឹងត្រូវធ្វើឡើងនៅត្រីមាសទីបួនឆ្នាំ 2025។