ស្វែងរកពួកយើង:

ឡានអគ្គីសនី Range Rover អាចនឹងមានវត្តមានឆាប់ៗនេះ ក្រោយធ្វើតេស្តសាកល្បងរួចរាល់

ដោយ

Koun Jab Luffy

06 ឧសភា 2025 09:42 ព្រឹក

អាន 3 នាទី

Article image
ឡានអគ្គិសនីស៊េរីថ្មីម៉ាក Range Rover Electric ដែលនឹងមកដល់នាពេលខាងមុខនេះ ត្រូវបានគេប្រទះឃើញកំពុងបើកសាក ល្បងនៅក្នុងតំបន់អង់តាក់ទិក។ ដែលនេះ ត្រូវបានគេដឹងថា ជាការធ្វើតេស្តសាកល្បងនៅក្នុងតំបន់ដែលត្រជាក់បំផុតលើកទីពីរ ក្រោយពីការបញ្ចប់ការធ្វើតេស្តនៅទីក្រុង Arjeplog ប្រទេសស៊ុយអែត។ ការធ្វើតេស្តនេះ គឺបានបង្ហាញពីភាពធន់រឹងមាំរបស់រថយន្ត Range Rover Electric ដ៏ប្រណិតមួយនេះ ទោះបីជាជាស្ថិតនៅក្នុងតំបន់ដែលមានអាកាសធាតុត្រជាក់ខ្លាំង និងឆ្លងកាត់តំបន់ទឹកកកដ៏លំបាកក៏ដោយ។
បើតាមលារបញ្ជាក់ពីក្រុមហ៊ុនបានអោយដឹងថា រថយន្តអគ្គិសនីប្រណិតរបស់ JLR មួយនេះ ត្រូវបានក្រុមហ៊ុនបើការធ្វើតេស្តសាកល្បងក្នុងរយះចម្ងាយផ្លូវដល់ទៅ 72,720 គីឡូម៉ែត្រ ដោយឆ្លងកាត់តំបន់ចម្រុះ និងតំបន់ដែលមានឧបសគ្គប្រឈមជាច្រើនរួចមកហើយ។ សម្រាប់ការធ្វើតេស្តការសាកល្បងនៅតំបន់អាក់ទិកនៅពេលថ្មីៗនេះ គឺបានផ្តោតសំខាន់ទៅលើប្រព័ន្ធគ្រប់គ្រងកម្ដៅកម្រិតខ្ពស់របស់ Range Rover Electric ដែលបង្ហាញពីបច្ចេកវិទ្យា ThermAssistTM ដែលទើបបង្កើតថ្មី។
ក្រុមហ៊ុនបញ្ជាក់ថា ប្រព័ន្ធឆ្លាតវៃនេះ បានកាត់បន្ថយថាមពលដែលត្រូវការសម្រាប់កំដៅរហូតដល់ 40% ទោះ បីជាសីតុណ្ហភាពធ្លាក់ចុះដល់ -10 អង្សាសេក៏ដោយ។ ThermAssistTM គឺជាប្រព័ន្ធបច្ចេកវិទ្យាកែច្នៃកំដៅដ៏ឆ្លាតវៃ ដើម្បីកំដៅទាំងនៅក្នុងកាប៊ីន និងខ្សែបណ្តាញថាមពល ដោយផ្តោតលើប្រសិទ្ធភាពល្អបំផុតនៅក្នុងបរិយាកាសដែលត្រជាក់ខ្លាំង។
Article image
សម្រាប់លក្ខណៈពិសេសដ៏គួរឱ្យចាប់អារម្មណ៍មួយផ្សេងទៀតដែលបានឆ្លងកាត់ការបង្កើនល្បឿនរបស់ Range Rover Electric ក្នុងអំឡុងពេលធ្វើតេស្តរដូវរងារ គឺប្រព័ន្ធមុខងារ single-pedal driving mode របស់រថយន្ត។  ប្រព័ន្ធនេះ អនុញ្ញាតឱ្យអ្នកបើកបរ គ្រប់គ្រងល្បឿនរបស់រថយន្តបានយ៉ាងពេញលេញដោយប្រើតែ accelerator pedal ប៉ុណ្ណោះ។ បន្ថៃមពីនេះប្រព័ន្ធនេះពិតជាមានប្រយោជន៍ខ្លាំងនៅពេលបើកបរស្ថិតនៅលើផ្ទៃរអិលដូចជា ទឹកកក និងព្រិល ដែលផ្តល់នូវការគ្រប់គ្រង និងស្ថេរភាពកាន់តែប្រសើរឡើង។ ប្រព័ន្ធ single-pedal driving mode បានភ្ជាប់មកជាមួយមុខងារ Hill Hold ដែលអនុញ្ញាតឱ្យអ្នកបើកបរចាប់ផ្តើមចលនាម្តងទៀតនៅលើទំនោរដោយមិនចាំបាច់ជាន់ហ្វ្រាំងជំនួយ។
Range Rover Electric ថ្មីនេះ ដំណើរការដោយប្រព័ន្ធ All-wheel-drive system ថ្មីរួមជាមួយនឹងបច្ចេកវិទ្យា Intelligent Driveline Dynamics (IDD) ដែលមានសមត្ថភាពខ្ពស់ក្នុងការបែកចែកកម្លាំងទៅកាន់កង់ទាំង 4 បានយ៉ាងជាក់លាក់ ដោយបញ្ជូនរហូតដល់ទៅ 100% ទៅកាន់កង់ក្រោយនៅពេលចាំបាច់ ដើម្បីការពារការបាត់បង់ការអូសទាញ។ ប្រព័ន្ធនេះមានប្រតិកម្មលឿនជាងរថយន្តដែលប្រើម៉ាស៊ីនចំហេះក្នុង (ICE) ដោយគ្រប់គ្រងល្បឿនម៉ូទ័រក្នុងរយៈពេល 50 មិល្លីវិនាទី ដើម្បីរក្សាលំនឹង។
Article image
រថយន្ត SUV ដ៏ទំនើបនេះ គាំទ្រប្រព័ន្ធសាកភ្លើងតុងស្យុងខ្ពសកម្រិត  800Volt ដំបូងគេដែលត្រូវបានរចនា និងបង្កើតដោយក្រុមហ៊ុន JLR ផ្ទាល់តែម្តង។  Range Rover Electric បំពាក់នូវកញ្ចប់ថ្មទំហំ 117 kWh  ដែលមានភ្ជាប់នូវរចនាសម្ព័ន្ធការពារ និងប្រើប្លង់ពីរជាន់នៃកោសិកា prismatic 334 ដែលធ្វើឱ្យមានភាពប្រសើរឡើងសម្រាប់ដង់ស៊ីតេថាមពល រយះចម្ងាយបើកបរ និងថេរវេលាក្នុងការសាកថ្មល្បឿនលឿនជាដើម៕
ឡានអគ្គីសនី Range Rover អាចនឹងមានវត្តមានឆាប់ៗនេះ ក្រោយធ្វើតេស្តសាកល្បងរួចរាល់