ស្វែងរកពួកយើង:

អគ្គនាយករបស់ Xiaomi ទម្លាយនូវពណ៌ Xiaomi 14 Ultra ដែលនឹងសម្ពោធនៅលើទីផ្សារសកលហើយ

ដោយ

Koun Jab Luffy

19 កុម្ភៈ 2024 03:20 រសៀល

អាន 2 នាទី

Article image
ក្រុមហ៊ុន Xiaomi ត្រូវគរាយការណ៌ នឹងមានការប្រារព្ធព្រឹត្តិការណ៌ធំមួយ ដើម្បីបង្ហាញនូវស្មាតហ្វូនលំដាប់ថ្នាក់ប្រណិតរបស់ខ្លួន Xiaomi 14 Ultra នៅក្នុងទីផ្សារប្រទេសចិននាថ្ងៃទី 22 ខែកុម្ភៈខាងមុខនេះហើយ។ ជាមួយគ្នានេះ យោងតាមព័ត៌មានមុននេះក៏មានការបញ្ជាក់ដែរថា ស្មាតហ្វូននេះ ក៏នឹងមានការប្រកាសចេញនៅលើទីផ្សារសកលនាថ្ងៃទី 25 ខែកុម្ភៈ 3 ថ្ងៃបន្ទាប់ពីការសម្ពោធនេះថែមទៀតផង។ នៅមុនការប្រកាសចេញចូលមកដល់ នៅថ្ងៃនេះ អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន Xiaomi លោក Lei បង្ហោះនូវជម្រើសពណ៌របស់ Xiaomi 14 Ultra ដែលមាននឹងមានវត្តមាននៅលើទីផ្សារសកលហើយ។
យោងតាមរូបភាពដែលបង្ហោះនៅលើបណ្តាញ X របស់លោក Lei Jun គឺមានការបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី Xiaomi 14 Ultra នឹងមានជំម្រិសពីពណ៌ គឺមានពណ៌ខ្មៅ និងពណ៌ស។ សម្រាប់ការដាក់លក់នៅលើទីផ្សារសកលនៅពេលនេះ ស្មាតហ្វូននេះ គឺមានជម្រើសតែ 2 ពណ៌ ប៉ុណ្ណោះ។ ប៉ុន្តែបើមើលទៅលើទីផ្សារប្រទេសចិនវិញ គឺមានម៉ូដែលពិសេសមួយទៀតមានពណ៌ថ្មីហៅថា Titanium color variant។
Article image
ថ្មីៗនេះ ក្រុមហ៊ុន Xiaomi ក៏បានចែករំលែកនូវព័ត៌មានស្តីពីការអាប់ដែតទៅលើកាមេរ៉ា Xiaomi 14 Ultra ដែលរាប់ចាប់តាំងពីកាមេរ៉ាគោល កាមេរ៉ា telephoto និង periscope ទៀតផង។ ស្មាតហ្វូននេះ នឹងមានវត្តមាននៅប្រទេសចិនថ្ងៃទី 22 ខែកុម្ភៈនេះហើយ។ បើតាមការទម្លាយចេញពី Winfuture ចេញប្រទេសអល្លឺម៉ង់ ក៏មានការបញ្ជាក់ពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះជាច្រើនផងដែរ។ ផ្អែកតាមការទម្លាយខាងលើនេះបង្ហាញថា Xiaomi 14 Ultra នឹងមានអេក្រង់ 6.74 អ៊ីង MOLED panel បង្ហាញចេញបានទំហំ 3200x1440p ល្បឿន 120Hz refresh rate ហើយអេក្រង់នេះ ក៏មានមការគាំទ្រនូវបច្ចេកវិទ្យា HDR10+ ជាមួយនិងកម្រិតពន្លឺ 3,000 nits ថែមទៀតផង។
Article image
Xiaomi 14 Ultra នឹងដំណើរការនៅលើបន្ទះឈីប Snapdragon 8 Gen 3 រ៉េម 16GB LPDDR5X RAM រួមនិងអង្គចងចាំទំហំ 1TB UFS 4.0 storage។ សម្រាប់ការបង្ហាញវត្តមាននៅប្រទេសចិនស្មាតហ្វូននេះមានអង្គចងចាំទំហំ 512GB ប៉ុណ្ណោះ។ ស្មាតហ្វូននេះមានថ្មទំហំ 5,300nits កម្លាំងសាក 90W និង 50-watt wireless charging។ សម្រាប់ការថតរូបស្មាតហ្វូននេះ មានកាមេរ៉ាគោលទំហំ 50-megapixel, ultra-wide និង 2 គ្រាប់ទៀតជា telephoto ហ៊្សូមបាន 3.2x និង 5x zoom មានទំហំ 50MP ដូចគ្នា។ សម្រាប់កាមេរ៉ាគោល គឺមានសិនស័រ 1-អ៊ីង ដែលផ្តល់ពន្លឺគ្រប់គ្រាន់ដល់ការផលិតរូបភាព និងវីដេអូ បានកាន់តែស្អាត។
អគ្គនាយករបស់ Xiaomi ទម្លាយនូវពណ៌ Xiaomi 14 Ultra ដែលនឹងសម្ពោធនៅលើទីផ្សារសកលហើយ