ស្វែងរកពួកយើង:

អស្ចារ្យមែន! ត្រឹមរយៈពេល 23 ថ្ងៃ! Huawei Mate 80 Series អាចលក់បានចំនួនដល់ទៅ 1.2 លានគ្រឿង

ដោយ

Koun Jab Luffy

30 ធ្នូ 2025 08:51 ព្រឹក

អាន 2 នាទី

Article image
បន្ទាប់ពីការប្រកាសចេញថ្មីៗនេះ ស្មាតហ្វូនស៊េរីថ្មី Huawei Mate 80 series ត្រូវបានគេមើលឃើញថា ទទួលបាននូវការចាប់អារម្មណ៍ខ្លាំងក្លាមែនទែននៅលើទីផ្សារ ខណៈពេលដែលស្មាតហ្វូននេះ លក់បានចំនួន 1.2 លានគ្រឿងហើយនៅក្នុងខែនេះ។ តាមរយៈតួរលេខនេះ បានបង្ហាញថា ស្មាតហ្វូនថ្មីនេះ មានការចាប់អារម្មណ៍ខ្លាំង ហើយនឹងបានធ្វើអោយការផ្គត់ផ្គង់មានភាពយឺតយ៉ាវផងដែរ។
គួរបញ្ជាក់ថា គិតចាប់តាំងពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ ត្រូវរងនូវការហាមប្រាមពីសហរដ្ឋអាមេរិកនោះ ក្រុមហ៊ុននេះ ក៏បានខិតខំប្រឹងប្រែងដើម្បីអាចអោយខ្លួនក្លាយជាក្រុមហ៊ុនចំណាត់ថ្នាក់កំពូលនៅលើទីផ្សារស្មាតហ្វូនរបស់ចិន បើទោះ បីជាក្រុមហ៊ុននេះ មិនអាចប្រើប្រាស់នូវ 5G Chips, GMS និង Hardware ជាច្រើនទៀតក៏ដោយ។ គួរបញ្ជាក់ថា កាលពីឆ្នាំ 2023 កន្លងទៅនេះ ក្រុមហ៊ុន Huawei បានបញ្ចេញនូវស្មាតហ្វូន Mate 60 Pro ជាមួយនិងបន្ទះឈីប 5G Kirin។
Article image
ខណៈពេលដែលស្មាតហ្វូន Mate 70 series មិនទាន់ល្បីល្បាញខ្លាំងនៅលើទីផ្សារក៏ដោយនោះ ស្មាតហ្វូនថ្មីនេះ ក៏បាននាំយកនូវកេរ្តិ៍ឈ្មោះត្រឡប់មកវិញផងដែ ទៅលើស្មាតហ្វូនត្រកូល Mate នេះ។ ថ្មីៗនេះ អ្នកទម្លាយ @RBObeservation បានបញ្ជាក់ថា ស្មាតហ្វូន Huawei Mate 80 series នេះ មានចំនួននៃការលក់ដល់ទៅ 1.2 លានគ្រឿងនៃការលក់របស់ខ្លួននៅក្នុងប្រទេសចិន។
Article image
ស្មាតហ្វូនជំនាន់ថ្មីនេះ មានចំនួននៃការលក់ប្រហែលជា 1.2349 លានគ្រឿងនៅក្នុងពេលត្រឹមតែ 23 ថ្ងៃ។ តួរលេខនេះ ពិតជាអស្ចារ្យមែនទែនដែលស្មាតហ្វូន Mate 80 series នេះលក់បានច្រើនជាង 1 លានគ្រឿងនៅក្នុងពេលមិនដល់ 1 ខែនោះ។ ប្រភពខាងលើនេះ បន្តថា ចំនួននៃការលក់ទៅលើស្មាតហ្វូន Huawei Mate 80 series នៅក្នុងពេលបច្ចុប្បន្ននេះ ប្រហែលជា 50,000 គ្រឿងក្នុងមួយថ្ងៃ។ បើមើលទៅលើតួរលេខនៃការលក់នេះ ស្មាតហ្វូន Mate 80 នៅតែមានចំនួននៃការលក់ខ្ពស់ដែលតាមពីក្រោយដោយស្មាតហ្វូន Mate 80 Pro Max, Pro និង  RS Ultimate Design ផងដែរ។ ឆាប់ៗនេះ ការលក់ស្មាតហ្វូន Mate 80 អាចនឹងមានចំនួនកើនឡើងដល់ទៅ 16 លានគ្រឿង៕
អស្ចារ្យមែន! ត្រឹមរយៈពេល 23 ថ្ងៃ! Huawei Mate 80 Series អាចលក់បានចំនួនដល់ទៅ 1.2 លានគ្រឿង