ស្វែងរកពួកយើង:

អស្ចារ្យមែនទែន! Samsung បានប្រើប្រាស់ Galaxy S24 Ultra ថតវីដេអូព្រឹត្តិការណ៍ប្រណាំងទូកក្តោងអូឡាំពិក 2024

ដោយ

Koun Jab Luffy

07 សីហា 2024 08:52 ព្រឹក

អាន 3 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុន Samsung បានប្រើប្រាស់ស្មាតហ្វូន Galaxy S24 Ultra ថតវីដេអូ First-Person View (FPV) នៅក្នុងព្រឹត្តិការណ៍ជិះទូកក្តោងនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ 2024។ កាមេរ៉ាដែលប្រើប្រាស់នៅលើស្មាតហ្វូនជំនាន់ថ្មីម៉ូដែល Flagship របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងនេះ បាននាំយកនូវភាពរំភើបអស្ចារ្យនៃការជិះទូកក្តោងក្នុងទឹកសម្រាប់អ្នកទស្សនាជាច្រើននៅទូទាំងពិភពលោកបានទស្សនានៅលើអេក្រង់ទូរទស្សន៍របស់ពួកគេ។
សូមជំរាបថា Samsung គឺជាដៃគូរបស់កីឡាអូឡាំពិកជាយូរមកហើយ ក្រុមហ៊ុននេះ បានប្រើប្រាស់នូវស្មាតហ្វូន Galaxy S24 Ultra សម្រាប់ការថតវីដេអូ FPV នៅក្នុងព្រឹត្តិការណ៍ជិះទូកក្តោងនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកប៉ារីសឆ្នាំ 2024 នេះ។ វីដេអូទាំងនេះ ក៏ផ្តល់នូវភាពរំភើបសម្រាប់អ្នកទស្សនាជាច្រើន និងធ្វើអោយពួកគេមានអារម្មណ៍ថាពួកគេដូចជានៅក្បែរអត្តពលិកនៅក្នុងសមុទ្រមេឌីទែរ៉ាណេនៅក្នុងព្រឹត្តិការណ៍នេះ។
Article image
ស្មាតហ្វូន Galaxy S24 Ultra នេះ ក៏បានបំពាក់នៅលើទូកនីមួយៗនៅក្នុងព្រឹត្តិការណ៍នៃការជិះទូកក្តោងងនេះផងដែរ។ សម្រាប់អ្នកដែលចូលចិត្តជិះទូកក្តោងនោះ ស្មាតហ្វូនជំនាន់ថ្មីនេះ ត្រូវបានភ្ជាប់នៅលើស្មារបស់អត្តពលិកនេះ។ ក្រុមហ៊ុន Samsung ក៏បានធ្វើការជាមួយនឹងក្រុមហ៊ុន Olympic Broadcasting Services (OBS), International Olympic Committee (IOC) និងដៃគូអូឡាំពិជាច្រើនទៀតក្នុងការរៀបចំនូវគំនិត និងបច្ចេកទេសពាក់ព័ន្ធជាច្រើនទៀត។ ដំណាក់កាលនេះ គឺទាមទារអោយមានការស្រាវជ្រាវ ការអភិវឌ្ឍន៍ និងការធ្វើតេស្តជាច្រើនខែមុនមកហើយ។
Article image
ដើម្បីធានាថា គុណភាពរីដេអូននេះ មានកម្រិតខ្ពស់បំផុតសម្រាប់អ្នកប្រើប្រាស់ ក្រុមហ៊ុន Samsung បានបង្កើនទៅលើប្រសិទ្ធិភាពនៃ Optical Image Stabilization (OIS) នៅលើស្មាតហ្វូន Galaxy S24 Ultra ការបង្កើនថាមពលនៃការបញ្ចូនរបស់វា និងការតម្លើងនូវប៉មបញ្ចូន Cellular Network Relay ចេញពីទូកដែលប្រដេញពីក្រោយថែមទៀតផង។ ក្រុមហ៊ុន Samsung បាននិយាយថា ខ្លួនមានការប្តេជ្ញាចិត្តក្នុងការនាំយកនូវបទពិសោធន៍ដ៏អស្ចារ្យសម្រាប់អ្នកគាំទ្រជាច្រើននៅជុំវិញពិភពលោក។
Article image
គួរបញ្ជាក់ថា ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងនេះ ក៏បានផ្តល់នូវកាដូស្មាតហ្វូន Galaxy Z Flip 6 Olympics Edition ទៅកាន់អត្តពលិកម្នាក់ៗ និងបុគ្គលិកគាំទ្ររបស់ពួកគេ។ វីដេអូមួយចំនួននៃការបើកព្រឹត្តិការណ៍កីឡាអូឡាំពិក 2024 នេះក៏ថតដោយប្រើប្រាស់នូវស្មាតហ្វូន Galaxy S24 Ultra ផងដែរ។
Article image
ស្មាតហ្វូន Galaxy S24 Ultra នេះ មានកាមេរ៉ាខាងក្រោយទំហំ 200MP គាំទ្រជាមួយនឹងមុខងារទប់លំនឹង OIS, 12MP ultrawide, 10MP telephoto ទ្រទ្រង់ជាមួយនឹងការហ៊្សូម 3x optical zoom និងមុខងារទប់លំនឹង OIS ខណៈដែលកាមេរ៉ា 50MP Telephoto មួយទៀត ក៏មានការគាំទ្រជាមួយនឹង 5x optical zoom និង OIS ផងដែរ។ ស្មាតហ្វូននេះ កាមេរ៉ាខាងមុខទំហំ 12MP។ កាមេរ៉ាគោលនៅលើស្មាតហ្វូននេះ អាចថតវីដេអូកម្រិត 8K@30fps ខណៈដែលកាមេរ៉ា 50MP telephoto អាចថតវីដេអូកម្រិត 4K@60fps ទៅលើគ្រប់កាមេរ៉ាទាំងអស់។ កាមេរ៉ាគោលនេះ អាចថតវីដេអូ 4K@120fps បានថែមទៀតផង៕
អស្ចារ្យមែនទែន! Samsung បានប្រើប្រាស់ Galaxy S24 Ultra ថតវីដេអូព្រឹត្តិការណ៍ប្រណាំងទូកក្តោងអូឡាំពិក 2024