ស្វែងរកពួកយើង:

អេក្រង់ Galaxy S26 Ultra នឹងបំពាក់ Privacy Display អាចការពារឯកជនភាពបានខ្ពស់បំផុត!

ដោយ

Koun Jab Luffy

04 តុលា 2025 11:16 ថ្ងៃត្រង់

អាន 2 នាទី

Article image
ជឿជាក់ថា លោកអ្នកមួយចំនួនប្រហែលជាធ្លាប់ប្រើប្រាស់នូវ Privacy Screen សម្រាប់ការពារទៅលើឯកជនភាពលើអេក្រង់ ស្មាតហ្វូន ឬកុំព្យូទ័រ របស់ខ្លួនពីការលបមើលពីចំហៀងហើយ ដោយអ្នកចង់មើលឃើញលើអេក្រង់នេះបានលុះតែអ្នកស្ថិតនៅពីមុខអេក្រង់តែប៉ុណ្ណោះ។ យោងតាមការបែកធ្លាយថ្មីៗនេះ បានបង្ហើបថា ក្រុមហ៊ុន Samsung បានស្វែងរកនូវដំណោះស្រាយថ្មីថែមទៀតហើយទាក់ទងទៅនឹងសុវត្ថិភាពនៅលើអេក្រង់ស្មាតហ្វូនរបស់ខ្លួន ដោយបច្ចេកវិទ្យាថ្មីនេះ គឺមិនត្រឹមតែប្រើប្រាស់មុខងារទៅលើអេក្រង់នោះទេ គឺថែមទាំងអាចបិទបើកបានថែមទៀតផង។
តាមរយៈការប្រទះឃើញនៅលើ One UI 8.5 បានបង្ហាញថា មុខងារ Privacy Display នេះភ្ជាប់ជាមួយនឹងពាក្យថា  “Limits Screen Visibility From Side Angles to Protect Your Privacy in Public.” ដែលមានន័យថា គឺអាចធ្វើការការពារពីការមើលពីចំហៀងអេក្រង់របស់ស្មាតហ្វូនបានយ៉ាងមានប្រសិទ្ធិភាពបំផុត។ គួរបញ្ជាក់ថា ថ្មីៗនេះមានគណនីមួយឈ្មោះថា Ach បានបង្ហោះនៅលើ X ដែលចែករំលែករូបភាព Screenshots នៃការងារដែលក្រុមហ៊ុន Samsung កំពុងតែធ្វើការនេះផងដែរ។
Article image
នៅក្នុងរូបភាពនោះគឺមានការប្រើប្រាស់នូវ Auto Privacy toggle នៅក្នុង Setting សម្រាប់ដំណើរការនូវមុខងារ Privacy Display បាន។ ដូច្នេះលោកអ្នកអាចធ្វើការបន្ថែមនូវ Apps សម្រាប់ប្រើប្រាស់នៅក្នុងមុខងារ Privacy Display បានយ៉ាងងាយស្រួល ហើយតាមរយៈមុខងារថ្មីនេះ លោកអ្នកអាចធ្វើការការពារទៅលើរូបភាពជាច្រើនបានចេញពី Gallery ដែលមានផ្ទុកព័ត៌មានឯកជនភាព ឬការពារបានយ៉ាងមានប្រសិទ្ធិភាព។ សម្រាប់មុខងារចាក់ Screen Lock នេះ ក៏អាចការពារបានផងដែរ។ ការបែកធ្លាយនេះ បានបន្ថែមថា មុខងារនេះ នឹងអាចដំណើរការបានចាប់ពីស្មាតហ្វូន Galaxy S26 Ultra ប៉ុណ្ណោះ ហើយនឹងផ្តាច់មុខនៅលើស្មាតហ្វូនត្រកូល Ultra ថែមទៀតផង៕