ស្វែងរកពួកយើង:

អេក្រង់ Galaxy Z Fold 7 អាចបត់បានដល់ 50 ម៉ឺនដង! អាចប្រើប្រាស់បានដល់ទៅ 10 ឆ្នាំ

ដោយ

Koun Jab Luffy

23 កក្កដា 2025 10:22 ព្រឹក

អាន 2 នាទី

Article image
Galaxy Z Fold 7 គឺជាស្មាតហ្វូនបត់បានជំនាន់ថ្មីដែលត្រូវបានក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងមួយនេះសម្រេចដាក់អោយប្រើប្រាស់នូវអេក្រង់ OLED Panel ដែលមានការផ្គត់គ្រង់ដោយ Samsung Display ដែលមានសមត្ថភាពខ្ពស់ដោយអាចធ្វើការបត់ចុះឡើងបានលើសពី 500,000 ដង ដែលចំនួននេះ គឺមានចំនួនច្រើនជាងមុនដក់ 2.5 ដងប្រៀបធៀបជាមួយនឹងស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Fold 6 ដែលចេញលក់កាលពីឆ្នាំមុននេះ អាចបត់បានត្រឹមតែ 200,000 ដងប៉ុណ្ណោះ។
ក្រុមហ៊ុន Samsung Display បានបញ្ជាក់ថា សម្រាប់ការតេស្តទៅលើភាពធន់នៃអេក្រង់ OLED Panel របស់ស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Fold 7 នេះ គឺធ្វើឡើងដោយក្រុមហ៊ុនត្រួតពិនិត្យ និងផ្ទៀងផ្ទាត់  Bureau Veritas ។ នៅក្នុងការបត់ដល់ទៅ 500,000 ដងនេះ អេក្រង់នេះ អាចប្រើប្រាស់បានលើសពី 10 ឆ្នាំសម្រាប់ការប្រើប្រាស់ធម្មតា។ សម្រាប់អ្នកប្រើប្រាស់ច្រើននោះ ស្មាតហ្វូននេះអាចប្រើប្រាស់បានលើសពី 6 ឆ្នាំប្រសិនបើគេបត់ចំនួន 200 ដងក្នុងមួយថ្ងៃនោះ។
Article image
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងមួយនេះ បាននិយាយទៀតថា ការពង្រឹងទៅលើភាពធន់នេះ គឺតាមរយៈការប្រើប្រាស់នូវរចនាសម្ព័ន្ធឡើងវិញទៅលើអេក្រង់ OLED Panel ដែលមានការជម្រុញពីកញ្ចក់ការពារគ្រាប់កាំភ្លើង ស្រទាប់ការពារ Ultra Thin Glass (UTG) ដែលមានកម្រ៉ាស់ក្រាស់ជាងមុន 50% និងមានកាវស្អិតជាងមុន ហើយមាននិងតួខ្លួនទីតាញ៉ូមស្រាលក្នុងការប្រើប្រាស់ថែមទៀតផង។
Article image
ទាក់ទងនឹងភាពធន់នេះ ក្រុមហ៊ុន Bureau Veritas របស់ប្រទេសបារាំង ក៏បានធ្វើតេស្តទៅលើភាពធន់នៃកញ្ចក់អេក្រង់ OLED Panel របស់ស្មាតហ្វូន Galaxy Z Fold 7 ច្រើនជាង 13 ថ្ងៃ នៅក្នុងសីតុណ្ហភាព  25°C (77°F) ផងដែរ។ សូមជំរាបថា ភាគច្រើនក្រុមហ៊ុនម៉ាកយីហោស្មាតហ្វូនជាច្រើនរបស់ចិន បានធ្វើការផ្សព្វផ្សាយទៅលើភាពធន់នៃស្មាតហ្វូនបត់បានរបស់ពួកគេ ដោយប្រើប្រាស់នូវទិន្នន័យចេញពីមន្ទីរពិសោធន៍ខាងក្នុងរបស់ពួកគេ៕