ស្វែងរកពួកយើង:

អេក្រង់ Samsung Galaxy S26 Series នឹងមិនបង្កើនកម្រិតពន្លឺ Brightness នោះទេ

ដោយ

Koun Jab Luffy

21 វិច្ឆិកា 2025 10:34 ព្រឹក

អាន 2 នាទី

Article image
យោងតាមព័ត៌មានចុងក្រោយនេះ បានទម្លាយថា កំពូលស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy S26 Series នឹងមានការដាក់សម្ពោធជាផ្លូវការណ៌នៅលើទីផ្សារនាខែមករាដើមឆ្នាំ 2026 ខាងមុខននេះហើយ ដោយនៅលើអេក្រង់ស្មាតហ្វូនថ្មីៗទាំងនេះ នឹងមិនមានការបង្កើនពន្លឺខ្ពស់ជាងម៉ូដែលនោះទេ។ ផ្អែកតាមការទម្លាយចេញពីប្រភពជឿជាក់បាន UniverseIce បាននិយាយថា ពន្លឺ peak brightness នៅលើអេក្រង់របស់ស្មាតហ្វូនជំនាន់ថ្មី Galaxy S26 series គឺប្រើប្រាស់ត្រឹម 2,600 nits ដូចអ្វីដែលយើងបានឃើញនៅលើ Galaxy S25 lineup អញ្ចឹង។
ដូច្នេះប្រសិនបើនេះ គឺជាពិតមែនទែននោះ ក្រុមហ៊ុន Samsung គឺមិនបានធ្វើអោយមានការចាប់អារម្មណ៌ខ្លាំងនោះទេទៅលើអេក្រង់ ខណៈដែលក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនរបស់ប្រទេសចិនគឺបាននឹងកំពុងបង្កើនពន្លឺអេក្រង់កាន់តែខ្ពស់ឡើងៗ។ទាក់ទងជាមួយនិងវត្ថុធាតុដើមនៃការផលិតអេក្រង់នេះវិញ ត្រូវបានអ្នកទម្លាយរូបនេះបញ្ជាក់ថា ក្រុមហ៊ុន Samsung នឹងមានការប្រើប្រាស់នូវបន្ទះអេក្រង់ M14 ប៉ុន្តែមិនទាន់ដឹងថា ក្រុមហ៊ុននិងមានការប្រើប្រាស់នូវកម្រិត 10-bit color និង PWM high-frequency dimming នៅឡើយទេ។
Article image
សម្រាប់វត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មី Galaxy S26 lineup នៅឆ្នាំក្រោយនេះ ត្រូវបានពាក្យចចាមអារ៉ាមនិយាយថា នឹងមាន 3 ម៉ូដែល រួមមានដូចជា Galaxy S26, Galaxy S26+ និង Galaxy S26 Ultra។ ចំពោះម៉ូដែល Ultra នឹងទទួលបានូវបច្ចេកវិទ្យាសាកកម្លាំងខ្ពស់ចាងមុនដោយបង្កើនពី 45W ទៅ 60W ខណៈដែល wireless charging នឹងមានកម្រិត 25W។ កម្រិតនេះ លឿនជាង Galaxy S25 Ultra ដែលមានត្រឹមតែ 10W។ ក្រឡេកមកមើល Galaxy S26 និង Galaxy S26+ ក៏មានការបង្កើនល្បឿន wireless charging ពី 15W ទៅ 20W ដូចគ្នា។
អេក្រង់ Samsung Galaxy S26 Series នឹងមិនបង្កើនកម្រិតពន្លឺ Brightness នោះទេ