ស្វែងរកពួកយើង:

អេក្រង់ កាមេរ៉ា ថាមពលថ្ម និងបច្ចេកវិទ្យាសាកថ្មនៅលើ realme GT7 Pro ត្រូវបានទម្លាយហើយ!

ដោយ

Koun Jab Luffy

02 កក្កដា 2024 03:13 រសៀល

អាន 2 នាទី

Article image
Digital Chat Station (DCS) ដែលជាអ្នកទម្លាយព័ត៌មានដ៏លេចធ្លោបំផុតនៅក្នុងប្រទេសចិន នៅពេលនេះ បាននិយាយថាស្មាតហ្វូនជំនាន់ថ្មី realme នឹងមានបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 4 ចុងក្រោយបំផុត។ ខណៈពេលដែលអ្នកទម្លាយនេះ មិនទាន់បានបញ្ជាក់អំពីឈ្មោះផ្លូវការរបស់ស្មាតហ្វូននេះនៅឡើយទេនោះ មានការសង្ស័យថា អាចនឹងមានឈ្មោះហៅថា realme GT7 Pro។ ស្មាតហ្វូននេះ គឺជាជំនាន់ថ្មីរបស់ស្មាតហ្វូន GT5 Pro។
ស្មាតហ្វូន GT7 Pro ត្រូវបានគេទម្លាយថា នឹងមានអេក្រង់កម្រិត 1.5K resolution និងមានការឌីស្សាញជាមួយនឹងគែមកោងបន្តិច។ បើមើលទៅលើផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ គឺមានកាមេរ៉ាចំនួន 3 គ្រាប់នៅក្នុងរង្វង់ការ៉េស្ថិតនៅផ្នែកខាងលើខាងឆ្វេង។ កាមរ៉ាគោលរបស់ស្មាតហ្វូននេះ គឺមានទំហំ 50MP multi-focal lens និងមានការទ្រទ្រង់ជាមួយនូវមុខងារហ៊្សូមបាន 3x periscope telephoto lens ថែមទៀតផង។
Article image
អ្នកទម្លាយរូបនេះ បានបន្តថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមិនមានការប្រើប្រាស់ឡែន telephoto macro នោះទេ។ ស្មាតហ្វូនថ្មីនេះ នឹងមានការបំពាក់នូវថាមពលថ្មទំហំ 6000mAh រួមនិងបច្ចេកវិទ្យាសាកថ្មលឿន 100-watt fast charging។
Article image
បើនិយាយអំពីប្រព័ន្ធសុវត្ថិភាពនោះ ស្មាតហ្វូនជំនាន់ថ្មី GT7 Pro នេះ គឺមានប្រព័ន្ធស្កេនក្រយ៉ៅដៃ ultrasonic fingerprint sensor។ អ្នកទម្លាយរូបនេះបាននិយាយទៀតថា ស្មាតហ្វូនជំនាន់នេះ ក៏នឹងមានបច្ចេកវិទ្យា IP68 និង IP69 សម្រាប់ការពារទឹក និងធូលីថែមទៀតផង។ បច្ចេកវិទ្យា Wireless Charging របស់ស្មាតហ្វូន realme GT7 Pro ក៏នៅមិនទាន់មានការទម្លាយនៅឡើយទេ។ ស្មាតហ្វូន realme GT7 Pro ជំនាន់ថ្មីនេះ នឹងបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌានៅក្នុងចុងត្រីមាសទី 1 ឆ្នាំនេះផងដែរ៕
អេក្រង់ កាមេរ៉ា ថាមពលថ្ម និងបច្ចេកវិទ្យាសាកថ្មនៅលើ realme GT7 Pro ត្រូវបានទម្លាយហើយ!