ស្វែងរកពួកយើង:

អេក្រង់ កាមេរ៉ា និងបន្ទះឈីប Honor Magic V Flip 2 ត្រូវបានបញ្ជាក់ច្បាស់ហើយ

ដោយ

Koun Jab Luffy

15 សីហា 2025 05:22 ល្ងាច

អាន 2 នាទី

Article image
យោងការបែកធ្លាយមុននេះ បានបង្ហើបថា ក្រុមហ៊ុន Honor នឹងបង្ហាញចេញនូវស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីម៉ូដែល Magic V Flip 2 នៅសប្តាហ៍ក្រោយនេះហើយ។ ថ្ងៃនេះនៅមុនការប្រកាសជាផ្លូវការចូលមកដល់ មានការចែកចាយនូវលក្ខណៈសម្បត្តិនៃអេក្រង់ កាមេរ៉ា និងបន្ទះឈីបរបស់ស្មាតហ្វូននេះនៅលើអនឡាញថែមទៀតហើយ។ ថ្មីៗនេះ យោងតាមអ្នកទម្លាយ Digital Chat Station គឺបានបញ្ចេញលម្អិតអំពីលក្ខណៈសម្បត្តិនៃកាមេរ៉ា បន្ទះឈីប និងអេក្រង់របស់ស្មាតហ្វូនបត់បាន Honor Magic V Flip 2 នេះហើយ។
ស្មាតហ្វូនអេក្រង់បត់បាន Honor Magic V Flip 2 នេះ មានអេក្រង់គោលទំហំ 6.82-អ៊ីង ជាមួយនឹងអេក្រង់បត់បាន UTG OLED foldable ហើយអេក្រង់នេះ គឺមានការបង្ហាញចេញបានកម្រិត 2868x1232pixels ល្បឿន 120Hz refresh rate និងមានបច្ចេកវិទ្យា PWM dimming 4320Hz ។ បើមើលទៅលើផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ គឺនឹងមានអេក្រង់ខាងក្រៅទំហំ  4-អ៊ីង LTPO OLED cover screen គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ 1200x1092pixels ល្បឿន 120Hz refresh rate និងបច្ចេកវិទ្យា 3840Hz PWM dimming។
ស្មាតហ្វូនអេក្រង់បត់បាន Magic V Flip 2 ថ្មីនេះ នឹងមានកាមេរ៉ាភ្លោះខាងក្រោយដែលមានទំហំ 200MP (F/1.9) និងគ្រាប់ទីពីរមានទំហំ 50MP ultra-wide-angle គាំទ្រការថតបានជាមួយនឹងមុំ 120° field of view។ ផ្នែកខាងមុខរបស់ស្មាតហ្វូននេះមានកាមេរ៉ាទំហំ 50MP Selfie ហើយនឹងមានថាមពលថ្មទំហំ 5500mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿនកម្លាំង 80W wired និងបច្ចេកវិទ្យាសាក 50W wireless charging ទៀតផង។
Article image
បើមើលទៅលើបន្ទះឈីបរបស់ស្មាតហ្វូនអេក្រង់បត់បាននេះ គឺមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 3 គាំទ្រដោយឈីប Honor C1 និង Honor E2 ផងដែរ។ សម្រាប់ C1 គឺសម្រាប់ការពង្រឹងទៅលើ radio frequency និង signal performance រីឯ E2 គឺជាឈីបជំនួយដល់ Power Management ដើម្បីគ្រប់គ្រងទៅលើប្រសិទ្ធិភាពនៃការគ្រប់គ្រងទៅលើថាមពល និងការគ្រប់គ្រងទៅលើថ្មរបស់ស្មាតហ្វូននេះ។ ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ បំពាក់នូវសេនស័រស្កេនក្រយ៉ៅដៃនៅចំហៀងជាមួយនឹងតួខ្លួន 167.1x75.6x6.9mm/15.5mm និងទម្ងន់ 204g៕