ស្វែងរកពួកយើង:

Loading Ad...

អេក្រង់ កាមេរ៉ា បន្ទះឈីប និងថាមពលថ្មនៅលើស្មាតហ្វូន vivo X500 ត្រូវបានទម្លាយចេញហើយ!

ដោយ

ជុំ ប៉េងលីន

11 មិថុនា 2026 08:37 ព្រឹក

អាន 2 នាទី

Article image
អេក្រង់ កាមេរ៉ា បន្ទះឈីប និងថាមពលថ្មរបស់ស្មាតហ្វូន Vivo X500 ត្រូវទម្លាយ!
នៅពេលនេះ ព័ត៌មានថ្មីរបស់ស្មាតហ្វូនស៊េរីថ្មី vivo X500 series កំពុងតែបែកធ្លាយជាច្រើនខណៈដែលនៅក្នុងព័ត៌មានចុងក្រោយបំផុតដែលដកស្រង់ចេញពី Digital Chat Station ក៏បានទម្លាយនូវលក្ខណៈសម្បត្តិមួយចំនួនរបស់ស្មាតហ្វូន vivo X500 ដែលរួមមានដូចជា លក្ខណៈសម្បត្តិអេក្រង់ បន្ទះឈីប ថាមពលថ្ម និងកាមេរ៉ាជាដើម។

តាមការបញ្ជាក់របស់អ្នកទម្លាយ Digital Chat Station នេះ ស្មាតហ្វុន Vivo X500 នេះនឹងមានអេក្រង់ទំហំ 6.59 អ៊ីង Mid-Screen Flat Display ជាមួយនឹងបន្ទះឈីប Dimensity 9500 កម្រិត 3nm ជាជាងការប្រើប្រាស់នូវបន្ទះឈីប Dimensity 9600។ ការប្រើប្រាស់នូវបន្ទះឈីបនេះ គឺដើម្បីធ្វើអោយមានភាពខុសគ្នារវាងស្មាតហ្វូនត្រកូល Pro និង Max ។

បើមើលទៅលើកាមេរ៉ានោះ Digital Chat Station បញ្ជាក់ថា នៅក្នុងគំរូរបស់ស្មាតហ្វូននេះមានការប្រើប្រាស់នូវកាមេរ៉ាគោលទំហំ 50MP ទ្រទ្រង់ជាមួយនឹង សិនស័រទំហំ 1/1.28 អ៊ីង អមរួមជាមួយនឹង Periscope Telephoto Lens ផងដែរ។ សម្រាប់ស្មាតហ្វូន X500 PRO អាចនឹងប្រើប្រាស់កាមេរ៉ា 64MP periscope ។

Article image
នៅលើស្មាតហ្វូនជំនាន់ថ្មី Vivo X500 នេះ នឹងមានថាមពលថ្មទំហំ 7,500mAh ហើយឆ្នាំនេះ ក្រុមហ៊ុនVivo អាចនឹងបញ្ចេញស្មាតហ្វូនចំនួន 3 ម៉ូដែល សម្រាប់ស្មាតហ្វូនត្រកូល X500 Series នេះ។ ស្មាតហ្វូន X500 Pro Max នឹងបំពាក់នូវបន្ទះឈីបកម្រិត 2nm Dimensity 9600 Pro កាមេរ៉ា 200MP periscope និងមានថាមពលថ្មទំហំ8,000mAh ខណៈដែលអេក្រង់វិញ គឺមានទំហំ 6.85 អ៊ីង កម្រិត 2K LTPO panel។ ទៅលើស្មាតហ្វូន X500 Pro មានអេក្រង់ទំហំ 6.37 អ៊ីង, Dimensity 9600 និងមានកាមេរ៉ាគោលមានទំហំ 50MP LOFIC ហើយនិងថាមពលថ្មទំហំ 7,000mAh៕
Article image