ស្វែងរកពួកយើង:

អេក្រង់ និងកាមេរ៉ា Samsung Galaxy A35 និង A55 ទទួលបាននូវការកោតសរសើរខ្លាំងចេញពីស្ថាប័ន DxOMark

ដោយ

Koun Jab Luffy

18 មីនា 2024 07:01 យប់

អាន 2 នាទី

Article image
កាលពីដើមសប្តាហ៍នេះ ក្រុមហ៊ុន Samsung ទើបតែបង្ហាញនូវស្មាតហ្វូន Galaxy A35 និង A55 សម្រាប់ទីផ្សារសកល។ បន្ទាប់ពីការប្រកាសជាផ្លូវការរបស់ក្រុមហ៊ុន Samsung នេះ ស្ថាប័ន DxOMark ដែលជាស្ថាប័នល្បីល្បាញទៅលើការវាយតម្លៃទៅលើកាមេរ៉ា និងអេក្រង់នោះបានផ្តល់នូវការ reviews សរសើរទៅលើស្មាតហ្វូនទាំងពីរនេះ។ ស្ថាប័ន DxOMark ក៏បានដាក់ចំណាត់ថ្នាក់ស្មាតហ្វូន Galaxy A35 និង A55 ជាស្តេចនៃអេក្រង់នៅក្នុងស្មាតហ្វូនដែលមានតម្លៃប្រហាក់ប្រហែលគ្នានេះ។ ស្មាតហ្វូន A35 នេះគឺមានតម្លៃចន្លោះក្រោម $400 ខណៈពេលដែលស្មាតហ្វូន A55 មានតម្លៃប្រហែលជា $500 ឬក្រោមនេះ។
Article image
តាមការតេស្តរបស់ស្ថាប័ន DxOMark នេះ ស្មាតហ្វូន Galaxy A35 មានពន្លឺអេក្រង់ដល់ទៅ 1344 nits ខណៈពេលដែលស្មាតហ្វូន A55 មានពន្លឺអេក្រង់ 1638 nits ។ បើធ្វើការប្រៀបធៀបនោះ ស្មាតហ្វូន Samsung flagship ដែលបង្ហាញខ្លួនឆ្នាំមុននេះគឺ Galaxy S23 នេះមានពន្លឺអេក្រង់ 1600 nits នៅក្នុងការវាយតម្លៃរបស់ស្ថាប័ន DxOMark។ ស្ថាប័ន DxOMark ក៏បានសរសើរទៅលើកម្រិតនៃភាពច្បាស់នៃពណ៌របស់ស្មាតហ្វូនទាំងពីរនេះ នៅក្នុងលក្ខខណ្ឌនៃពន្លឺផ្សេងៗគ្នា ជាពិសេសសមត្ថភាពដ៏ខ្លាំងនៅក្នុង HDR video playback ថែមទៀតផង។ បន្ថែមពីនេះ ស្មាតហ្វុន Galaxy A35 ក៏ទទួលបាននូវចំនាត់ថ្នាក់កាមេរ៉ាល្អបំផុតទី 2 នៅក្នុងផ្នែក category ទៅលើតម្លៃរបស់វាថែមទៀត។ ស្មាតហ្វូននេះខ្លាំងទៅលើការថតរូបភាព outdoor និងការថតវីដេអូផងដែរ។
បើមើលទៅលើលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះ ស្មាតហ្វូន Galaxy A ទាំងពីរនេះ មានអេក្រង់ទំហំ 6.6-អ៊ីង Super AMOLED គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ Full HD+ resolution ហើយនិងមានល្បឿនរត់បាន 120Hz refresh rate។ស្មាតហ្វូន Galaxy A55 នេះ មានបន្ទះឈីប Exynos 1480 និងមានរ៉េមទំហំ 12GB និងអង្គចងចាំទំហំ 256GB។ សម្រាប់ស្មាតហ្វូន Galaxy A35 វិញ គឺមានបន្ទះឈីប Exynos 1380 និងមានរ៉េមទំហំ 8GB រួមនិងអង្គចងចាំ 256GB។
បើនិយាយអំពីកាមេរ៉ានោះ ស្មាតហ្វូន A55 មានកាមេរ៉ាគោលទំហំ 50MP មានការគាំទ្រជាមួយនឹង OIS និងគ្រាប់ទីពីរមានទំហំ 12MP ultrawide ហើយនិងគ្រាប់ទីបីមានទំហំ 5MP។ សម្រាប់ស្មាតហ្វូន Galaxy A35 នេះ មានសេនស័រកាមេរ៉ាគោលទំហំ 5-Megapixel អមដំណើរជាមួយនឹងគ្រាប់ទីពីរមានទំហំ 8-Megapixel ultra wide-angle និងគ្រាប់ទីបីមានទំហំ 5-megapixel macro ។ ស្មាតហ្វូនទាំងពីរនេះ មានថាមពលថ្មទំហំ 5000mAh  និងបច្ចេកវិទ្យាសាកថ្មលឿន 25W wired charging៕
អេក្រង់ និងកាមេរ៉ា Samsung Galaxy A35 និង A55 ទទួលបាននូវការកោតសរសើរខ្លាំងចេញពីស្ថាប័ន DxOMark