ស្វែងរកពួកយើង:

អេក្រង់ និងកាមេរ៉ារបស់ស្មាតហ្វូនស៊េរីថ្មី OPPO Find X8 ត្រូវបានគេទម្លាយចេញហើយ!

ដោយ

Koun Jab Luffy

23 កក្កដា 2024 11:43 ថ្ងៃត្រង់

អាន 2 នាទី

Article image
ថ្មីៗនេះ អ្នកទម្លាយ Digital Chat Station បានចែករំលែកនូវព័ត៌មានលម្អិតថ្មីមួយទៀតអំពីស្មាតហ្វូនជំនាន់ថ្មី OPPO Find X8 ហើយ។ បើតាមការបញ្ជាក់របស់អ្នកទម្លាយរូបនេះ ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានអេក្រង់ទំហំ 6.5-អ៊ីង OLED ជាមួយនឹងកម្រិតភាពច្បាស់ 1.5K resolution និងល្បឿន 120Hz refresh rate ដែលនេះ គឺជាប្រភេទអេក្រង់រាបស្មើ ដែលមានការកែប្រែពីការប្រើប្រាស់អេក្រង់គែមកោងរបស់ស្មាតហ្វូនជំនាន់មុននេះ។
លក្ខណៈពិសេសរបស់ស្មាតហ្វូនជំនាន់ថ្មី Find X8 នេះ គឺទៅលើថាមពលថ្ម ដោយក្រុមហ៊ុននេះ នឹងមានប្រើប្រាស់នូវបច្ចេកវិទ្យា silicon battery technology សម្រាប់ថាមពលថ្ម ដែលផ្តល់នូវអនុភាពល្អជាងមុន។ ខណៈពេលដែល Digital Chat Station មិនទាន់បញ្ជាក់អំពីទំហំជាក់លាក់នោះ មានការរំពឹងថា ថាមពលថ្មនៅចន្លោះពី 5100mAh និង 5500mAh។ ជាមួយគ្នានេះ នៅស្មាតហ្វូនជំនាន់ថ្មីនេះ ក៏នឹងមានកាមេរ៉ាខាងក្រោយ 3 គ្រាប់ គាំទ្រជាមួយនឹង 3X Periscope Telephoto Lens ហើយនិងប្រព័ន្ធកាមេរ៉ា Hasselblad ទៀតផង។
Article image
សម្រាប់កាមេរ៉ាគោលនៅលើស្មាតហ្វូននេះ ត្រូវបានគេទម្លាយថា នឹងមានទំហំ 50MP ដែលជា Sony Sensor ទំហំ 1/1.4 អ៊ីង។ ទាក់ទងនឹងប្រព័ន្ធកាមេរ៉ានេះ ក្រុមហ៊ុន OPPO ក៏នឹងបង្ហាញនូវ Image-Processing Algorithms ថ្មី ដើម្បីពង្រឹងទៅលើគុណភាពកាមេរ៉ាកាន់តែប្រសើរផងដែរ។ បើនិយាយអំពីកម្មវិធី software វិញនោះ នៅលើស្មាតហ្វូន Find X8 នេះនឹងមានបំពាក់នូវ ColorOS 15 ដែលក្រុមហ៊ុន Digital Chat Station និយាយថា នឹងមានការពង្រឹងកាន់តែប្រសើរសម្រាប់បទពិសោធន៍អ្នកប្រើប្រាស់។
Article image
គួរបញ្ជាក់ថា របាយការណ៍មុននេះ បាននិយាយថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានបន្ទះឈីប Dimensity 9400 របស់ក្រុមហ៊ុន MediaTek ដែលមានមាន 1 គ្រាប់ ជា Cortex-X5 super core មានល្បឿន 3.4GHz និង 3 គ្រាប់ទៀតជា Cortex-X4 super cores និង 4 គ្រាប់ទៀតជា Cortex-A7 series large cores។ បន្ទះឈីបនេះ នឹងមានការកាត់បន្ថយទៅលើការប្រើប្រាស់ថាមពលថ្មបានល្អជាងមុនដល់ទៅ 34% ហើយក៏មានការបង្កើនប្រសិទ្ធិភាពជាងមុនបានដល់ទៅ 18% ផងដែរ។ ស្មាតហ្វូន OPPO Find X8 Series អាចនឹងមាន 3 ម៉ូដែលសម្រាប់ជ្រើសរើស។ ស្មាតហ្វូន Find X8 និង X8 Pro នឹងបង្ហាញខ្លួននៅក្នុងខែតុលានេះ ខណៈពេលដែលស្មាតហ្វូន Find X8 Ultra នឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី 1 ឆ្នាំ 2025 ខាងមុខនេះ៕