ស្វែងរកពួកយើង:

អេក្រង់និងបន្ទះឈីបរបស់ Galaxy S25 FE ត្រូវទម្លាយចេញច្បាស់ហើយ!

ដោយ

Koun Jab Luffy

29 សីហា 2025 09:29 ព្រឹក

អាន 2 នាទី

Article image
មួយរយៈចុងក្រោយនេះ មានការបែកធ្លាយចេញនូវព័ត៌មានថ្មីៗជាច្រើនទាក់ទងជាមួយនិងស្មាតហ្វូនស៊េរីថ្មី Galaxy S25 FE ដែលមានការបង្ហាញអោយយើងឃើញកាន់តែច្បាស់អំពីវត្តមាននៃស្មាតហ្វូនថ្មីនេះ។ ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងស្ថិតនៅកម្រិតក្រោមស្មាតហ្វូន Galaxy S25 Series ហើយក៏ក្លាយជាស្មាតហ្វូនដ៏ខ្លាំងក្លានៅក្នុងចំណោមស្មាតហ្វូនថ្នាក់កណ្តាលរបស់ក្រុមហ៊ុន Samsung ផងដែរ។ តាមការបង្ហាញខ្លួននៅលើ Google Play Console បញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី Galaxy S25 FE មានលេខម៉ូដែល SM-S731B ។
នៅក្នុងបញ្ជីវិញ្ញាបនបត្រនេះ ក៏មានការបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មីនេះ ដំណើរការនូវ Exynos 2400 ជាមួយនឹង 10-Core CPU (Prime Core 3.2GHz) និង Xclipse 940 GPU (1095MHz)។ ស្មាតហ្វូនជំនាន់ថ្មីនេះ មានរ៉េមទំហំ 8GB និងអេក្រង់  FHD+ Display គាំទ្រជាមួយនឹងកម្រិតពន្លឺ 450ppi។ ស្មាតហ្វូនជំនាន់ថ្មីនេះ ដំណើរការនូវ Android 16 Beta ហើយក៏នឹងភ្ជាប់មកស្រាប់ជាមួយនឹងស្បែកកម្មវិធី One UI 8 ដែលនាំយកនូវមុខងារពិសេសៗជាច្រើនចុងក្រោយបំផុតរបស់ក្រុមហ៊ុន Samsung ។
Article image
ស្មាតហ្វូនជំនាន់ថ្មី Galaxy S25 FE នេះ អាចនឹងមានកាមេរ៉ាខាងក្រោយ 3 គ្រាប់ ដែលមានទំហំ 50MP និងកាមេរ៉ាខាងមុខទំហំ  12MP Selfie និងថាមពលថ្មទំហំ 4,900mAh។ ស្មាតហ្វូននេះ នឹងមានបច្ចេកវិទ្យាសាកថ្មលឿន 45W wired, 15W wireless និងទ្រទ្រង់នូវបច្ចេកវិទ្យា reverse charging ថែមទៀតផង។ ស្មាតហ្វូនថ្មីនេះ អាចនឹងមានទំហំចាប់ពី 128GB និង 512GB។
Article image
ស្មាតហ្វូនជំនាន់ថ្មី Galaxy S25 FE អាចនឹងមានរូបរាងស្រដៀងគ្នាទៅនឹងស្មាតហ្វូន Galaxy S24 FE ផងដែរ ប៉ុន្តែអាចនឹងមានការកែប្រែទៅលើផ្នែកមួយចំនួនផងដែរ។ ស្មាតហ្វូន Galaxy S25 FE នេះ អាចនឹងមានតម្លៃប្រហែលជា $649 ហើយវាក៏អាចនឹងបង្ហាញខ្លួននៅថ្ងៃទី 4 ខែកញ្ញាខាងមុខនេះ។ តម្លៃរបស់ស្មាតហ្វូននេះ អាចប្រជេងបានជាមួយនឹងស្មាតហ្វូន Pixel 9 ដែលមានលក្ខណៈសម្បត្តិស្រដៀងគ្នានៅក្នុងតម្លៃសមរម្យបំផុតនោះ៕
អេក្រង់និងបន្ទះឈីបរបស់ Galaxy S25 FE ត្រូវទម្លាយចេញច្បាស់ហើយ!