
កាលពីថ្ងៃច៌ន្ទកន្លងទៅនេះ ក្រុមហ៊ុន iQOO បានប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន iQOO 15 នៅលើទីផ្សារប្រទេសចិនជាមួយនិងបន្ទះឈីប Snapdragon 8 Elite Gen 5។ បន្ទាប់ពីការប្រកាចេញបានមួយថ្ងៃ ក្រុមហ៊ុននេះបានបង្ហោះសារនៅលើ Weibo ថា ស្មាតហ្វូនជំនាន់ថ្មីនេះ គឺបានបង្កើតប្រវត្តិសាស្រ្តថ្មីសម្រាប់ក្រុមហ៊ុននេះ ដោយត្រឹមតែ 30 នាទី ប៉ុណ្ណោះ គឺលក់អស់ស្តុកទៅហើយដែលចំនួនដូចគ្នាខាងលើនេះ គឺចំណាយពេល 1 ថ្ងៃសម្រាប់ iQOO 13។
នៅថ្ងៃនេះ ក្រុមហ៊ុននេះធ្វើការបង្ហោះសារថ្មីថែមទៀតហើយ ដោយបានបញ្ជាក់ពីចំនួនសរុបដែលក្រុមហ៊ុនលក់ទៅលើ iQOO 15 នេះ ដោយត្រឹមតែ 1 ម៉ោងប៉ុណ្ណោះក្រុមហ៊ុនអាចលក់ស្មាតហ្វូនជំនាន់ថ្មី iQOO 15 នេះបានជាង 142,000 គ្រឿង មានកំណើន 87% ប្រៀបធៀបជាមួយនិងស្មាតហ្វូនជំនាន់មុន។ តាមរយៈនៃរូបភាពនេះក៏មានការបញ្ជាក់ពីពលេវេលា និងរបាយការណ៌លក់នៅលើស្មាតហ្វូននេះបន្ទាប់ពីការប្រកាសផងដែរ។

QOO 15 ដំណើរការនៅលើបន្ទះឈីប Snapdragon 8 Elite Gen 5 មានការគាំទ្រដោយឈីប Q3 gaming ក៏ដូចជាការពង្រឹងទៅលើក្រាហិក ហើយនិងមានរ៉េមទំហំ 16GB LPDDR5x RAM រួមនិងអង្គចងចាំទំហំ 1TB UFS 4.1 storage រត់នៅលើ OriginOS 6 ផ្អែកលើ Android 16។ ស្មាតហ្វូននេះមានថ្មទំហំ 7,000mAh ដែលជាសទំហំធំបំផុតសម្រាប់ flagship phone ហើយថ្មនេះក៏មានការគាំទ្រដោយកម្លាំងសាក 100W wired និង 50W wireless charging support ផងដែរ។ និយាយពីកាមេរ៉ាវិញ នៅលើ iQOO 15 មានការប្រើប្រាស់នូវឡែន 3x periscope telephoto lens គាំទ្រដោយសិនស័រ Sony IMX882 sensor (1/1.95″) ហើយថែមទាំងអាចហ៊្សូមបាន 100x digital zoom។
និយាយពីអេក្រង់វិញ នៅលើស្មាតហ្វូននេះមានទំហំ 6.85 អ៊ីងគាំទ្រដោយកញ្ចក់ 2K Samsung Everest AMOLED display ម៉ូដែល M14 ទ្រទ្រង់ជាមួយពន្លឺ 6,000 nits of peak brightness និងមានការបញ្ជាក់ពីស្ថាប័ន TÜV Rheinland ទៅលើប្រព័ន្ធការពារភ្នែកថែមទៀតផង។ ស្មាតហ្វូនថ្មីនេះមានអេក្រង់ល្បឿន 144FPS បង្ហាញបានកម្រិត 2K ដែលពិសសបំផុតទៅលើការលេងហ្គេម។ ក្រុមហ៊ុន iQOO បាននិយាយថា អេក្រង់ស្មាតហ្វូននេះអាចរត់ជាមួយល្បឿន 120FPS ray tracing ទៀតផង។

iQOO 15 មានកាមេរ៉ាមុខទំហំ 32MP និងកាមេរ៉ាគោលទំហំ 50MP មានមុខងារ OIS ហើយនិងកាមេរ៉ា 50MP ultra-wide lens មានមុខងារ Autofocus Support និងគ្រាប់ទីបីមានទំហំ 50MP Periscope telephoto។ នៅលើស្មាតហ្វូននេះក៏មានការបំពាក់នូវសិនស័រស្កែនម្រាមដៃ ultrasonic និង Dual Speakers និងមានស៊ុមលោហៈហើយថែមទាំងមានភ្ជាប់នូវប្រព័ន្ធការពារទឹក និងធូលី IP68/69-rated ទៀតផង។
