ស្វែងរកពួកយើង:

ឧបករណ៍លេងហ្គេមជំនាន់ទី 2 របស់ ASUS ROG Ally ត្រូវគេទម្លាយថា នឹងបង្ហាញខ្លួននៅក្នុងឆ្នាំហើយនេះ

ដោយ

Koun Jab Luffy

27 មករា 2024 11:15 ថ្ងៃត្រង់

អាន 2 នាទី

Article image
ក្រុមហ៊ុន ASUS ត្រូវបានគេមើលឃើញថា ទើបតែបង្ហាញចេញនូវឧបករណ៍លេងហ្គេម ROG Ally ដែលជា gaming console ជំនាន់ថ្មីរបស់ខ្លួននៅក្នុងទីផ្សារសកលកាលពីខែឧសភាឆ្នាំមុននេះ។ បន្ទាប់ពីការប្រកាសចេញលក់អស់ជាច្រើនខែមកឧបករណ៍លេងហ្គេម handheld gaming console នេះ គឺមានការពេញនិយមខ្លាំងក្លាផងដែរ បើប្រៀធៀបជាមួយនឹង Steam Deck, Lenovo Legion Go, Nintendo Switch និង MSI Claw។ នៅពេលនេះ ស្របពេលដែលមានការចេញលក់នូវកុំព្យូទ័រ ZenBook 14 OLED នៅក្នុងប្រទេសឥណ្ឌានោះ អនុប្រធានរបស់ក្រុមហ៊ុន ASUS លោក Arnold Su ក៏បញ្ជាក់អំពីលក្ខណៈសម្បត្តិមួយចំនួននៅក្នុងបទសម្ភាសន៍មួយផងដែរ។
នៅក្នុងបទសម្ភាសន៌មួយជាមួយនិងសារព័ត៌មាន Techlusive លោក Arnold Su បានទម្លាយថា ក្រុមហ៊ុន ASUS មានគម្រោងបង្ហាញចេញនូវជំនាន់ថ្មីនៃ ROG Ally ថែមទៀតហើយនៅក្នុងនៅឆ្នាំនេះ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់តៃវ៉ាន់នេះ ក៏នឹងមានការបង្ហាញនូវឧបករណ៍លេងហ្គេមជំនាន់ទី 2 នេះផងដែរ។ ក្រុមហ៊ុននេះ នឹងបន្តក្នុងការរក្សានូវមុខងារនៃការលេងហ្គេមជាច្រើនដ៏អស្ចារ្យដូចទៅនឹងការលេងហ្គេមនៅលើ Windows ផងដែរ។
លោក Su បាននិយាយថា ក្រោយពីប្រកាសជាផ្លូវការទៅលើឧបករណ៍នេះ មកដល់ពេលនេះមិនដល់មួយឆ្នាំនោះទេ ក្រុមហ៊ុន ASUS បាមលក់នូវឧបករណ៍លេងហ្គេម ROG Ally បានចំនួនចន្លោះពី 70,000 ទៅ 80,000 គ្រឿងហើយ។ អតិថិជនជាច្រើននៅក្នុងប្រទេសឥណ្ឌា ក៏បានចាប់ផ្តើមផ្តោតទៅលើឧបករណ៍លេងហ្គេម gaming console ផងដែរ។ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន ASUS ក៏បានចែករំលែកនូវទស្សនៈរបស់ខ្លួនមួយទៀតទៅលើកុំព្យូទ័រលេងហ្គេម ដែលកាន់តែទទួលបាននូវការចាប់អារម្មណ៍ជាច្រើន។ ក្រុមហ៊ុននេះ ត្រូវបានគេរាយការណ៌ថា ក៏ដណ្តើមបានទីផ្សារ gaming desktop នៅក្នុងប្រទេសឥណ្ឌា និងទីផ្សារសកលថែមទៀតផង។
Article image
គួរបញ្ជាក់ថា ក្រុមហ៊ុន ASUS ក៏បង្កើនទៅលើសកម្មភាពនៃការផលិតរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌាផងដែរ។ ក្រុមហ៊ុននេះនឹងធ្វើការចាប់ផ្តើមនូវការបង្កើតនូវ gaming PCs នៅក្នុងប្រទេសឥណ្ឌាចាប់ពីឆ្នាំនេះ។ សម្រាប់ ASUS ROG Ally នេះមានអេក្រង់ 7-អ៊ីង FHD display ជាមួយនឹងកម្រិតអេក្រង់ 120Hz refresh rate និងពន្លឺ 500nits។ ឧបករណ៍លេងហ្គេមនេះមានបន្ទះឈីប AMD Ryzen Z1 Extreme processor ជាមួយនឹងក្រាហ្វិកកាត Radeon Navi3 graphics។ សម្រាប់ console នេះ មានរ៉េម 16GB LPDDR5 RAM និងម៉េមូរីទំហំ 512GB។ ឧបករណ៍លេងហ្គេមនេះមានថាមពលថ្មទំហំ 40Wh និងទ្រទ្រង់ទៅលើបច្ចេកវិទ្យា 65W fast charging ថែមទៀត៕