no-alternative title
no-alternative title

ក្រុមហ៊ុន Ford បង្ហាញនូវសមត្ថភាពរបស់រថយន្ត Ranger Raptor ធៀបជាមួយនឹងរថយន្ត Ranger Wildtrak

ថ្មីៗនេះ លោកអ្នកប្រាកដជាបានជ្រាបនូវការតេស្ត៍នៅក្នុងកន្លែងចតឡាននៅក្នុងតំបន់ Detroit សហរដ្ឋអាមេរិក រួចមកហើយ ដែលពេលនោះមានព្យាករណ៍ថា ក្រុមហ៊ុន Ford ទំនងជាមានគម្រោងក្នុងការប្រកាសបង្ហាញរថយន្តស៊េរីថ្មីនៅក្នុងខែមករានៅក្នុង Detroit ប៉ុន្តែត្រូវបានក្រុមហ៊ុននេះ ធ្វើការបដិសេធ ដោយមិនមានការបញ្ជាក់អ្វីនោះទេ។ បន្តមក ក៏មានការ និយាយអំពីរថយន្ត Ford Ranger Raptor ដែលរថយន្តមួយនៅក្នុងចំណោមរថយន្តស៊េរីថ្មីជាច្រើន ដែលគេជឿជាក់ថា នឹងបង្ហាញខ្លួននៅក្នុងឆ្នាំ 2019 នេះ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ប៉ុន្តែ យោងតាមការតាមដានពីសំណាក់ប្រិយមិត្តរបស់ Ford ប៉ុន្មានខែមុននេះ បាននិយយថា ក្រុមហ៊ុនបាដាក់លក់ Ranger Raptor រួចហើយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលមាននៅក្នុងប្រទេសថៃ និងអូស្រ្តាលីផងដែរ។ ជាក់ស្តែង ថ្មីៗនេះ មានការតេស្ត៍ទៅលើការបើកបរ គឺដំណើរការរួចរាល់ហើយសម្រាប់រថយន្ត Ranger Raptor នៅលើទីផ្សារដែលខុសប្លែកពីជំនាន់នៅក្នុងសហរដ្ឋអាមេរិកនោះ គឺម៉ាស៊ីន។ 

រថយន្ត Ranger Raptor គឺប្រើប្រាស់នូវម៉ាស៊ីនម៉ាស៊ូត twin-turbo 2.0-liter diesel 4 ស៊ីឡាំងជាមួយនឹងកម្លាំង 210 សេះ និងកម្លាំងរមួល 369 lb-ft ជាមួយនឹងចង្កឹះលេខ 10 វគ្គអូតូ។ ក្រុមវិស្វកររបស់ក្រុមហ៊ុន Ford បានអះអាងថា ម៉ាស៊ីននេះគឺល្អបំផុតសម្រាប់រថយន្តប្រភេទ Truck នេះ។ រថយន្ត Ranger Raptor មិនមែនមានត្រឹមតែរថយន្តប្រើប្រាស់សាំង gasoline EcoBoost ដែលប្រសើរនោះទេ រថយន្តថ្មីនេះ ក៏មានប្រើប្រាស់ម៉ាស៊ូតផងដែរ។ 

ក្រុមហ៊ុន Ford បានបង្ហាញអំពីសមត្ថភាពរបស់រថយន្តនេះ នៅលើស្ថានភាពផ្លូវដ៏ពិបាកៗ ជាច្រើនសម្រាប់ការសាកល្បងទៅលើការបើកបរនេះ។ នៅក្នុងប្រទេសថៃ រថយន្ត Ranger Raptor ប្រើប្រាស់ម៉ាស៊ូតនេះ បានប្រកួតប្រជែងជាមួយនឹងរថយន្ត Ranger Wildtrak ផងដែរ។

តើរថយន្ត Ranger Wildtrak គឺមានលក្ខណៈសំខាន់អ្វីខ្លះទៅ? តាមការបញ្ជាក់របស់វេបសាយក្រុមហ៊ុន Ford នៅក្នុងចក្រភពអង់គ្លេសនោះ រថយន្ត Ranger Wildtrak ប្រើប្រាស់នូវម៉ាស៊ីនម៉ាស៊ូត Duratec diesels 2.2-liter 4 ស៊ីឡាំងជាមួយនឹងកម្លាំងម៉ាស៊ីន 158 សេះ និងកម្លាំងរមួល 284 lb-ft ឬម៉ាស៊ីន 3.2-liter 5 ស៊ីឡាំងជាមួយនឹងកម្លាំង 197 សេះ និងកម្លាំងរមួល 346 lb-ft ។ ម៉ាស៊ីនរបស់រថយន្តនេះ គឺមានការប្រើប្រាស់នូវចង្កឹះលេខ 6 វគ្គអូតូ។ បើធៀបជាមួយនឹងកម្លាំងម៉ាស៊ីននៃរថយន្ត Wildtrak និងរថយន្ត Raptor នោះ លោកអ្នកប្រហែលជាដឹងហើយថាតើ រថយន្តណាមួយដែលមានសមត្ថភាពខ្លាំងក្លានោះនៅក្នុងការបើកនៅលើស្ថានភាពផ្លូវលំបាក៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រុមហ៊ុន Epson ប្រារព្ធខួបលើកទី 50 នៃម៉ាកសញ្ញា បន្តពង្រីកវិសាលភាពនៅកម្ពុជា ជាមួយដំណោះស្រាយអាជីវកម្មដ៏ទូលំទូលាយ

ក្រុមហ៊ុន Epson ប្រារព្ធខួបលើកទី 50 នៃម៉ាកសញ្ញា បន្តពង្រីកវិសាលភាពនៅកម្ពុជា ជាមួយដំណោះស្រាយអាជីវកម្មដ៏ទូលំទូលាយ

ដោយ ប៉េងលីន
BYD ចេញឡាន SUV ស៊េរីថ្មី Denza N8L ប្រើម៉ាស៊ីន Hybrid បើកបានចម្ងាយ 1,300km

BYD ចេញឡាន SUV ស៊េរីថ្មី Denza N8L ប្រើម៉ាស៊ីន Hybrid បើកបានចម្ងាយ 1,300km

ដោយ ប៉េងលីន
MG នឹងនាំយកឡានភីកអាប់ PHEV ថ្មីមកប្រជែងជាមួយ Ford Ranger និង BYD Shark 6 នៅប្រទេសអូស្រ្តាលីឆាប់ៗនេះហើយ

MG នឹងនាំយកឡានភីកអាប់ PHEV ថ្មីមកប្រជែងជាមួយ Ford Ranger និង BYD Shark 6 នៅប្រទេសអូស្រ្តាលីឆាប់ៗនេះហើយ

ដោយ ប៉េងលីន
ឡានអគ្គិសនី Ford Bronco នៅចិន អាចប្រែកាយជាឡានទៅជាផ្ទះចល័តបាន ដោយចុចប៊ូតុងតែមួយប៉ុណ្ណោះ

ឡានអគ្គិសនី Ford Bronco នៅចិន អាចប្រែកាយជាឡានទៅជាផ្ទះចល័តបាន ដោយចុចប៊ូតុងតែមួយប៉ុណ្ណោះ

ដោយ ប៉េងលីន
Nissan កំពុងធ្វើការលើរថយន្ត Hybrid off-road SUV ថ្មីដើម្បីឆ្លើយតបនឹង Toyota 4Runner

Nissan កំពុងធ្វើការលើរថយន្ត Hybrid off-road SUV ថ្មីដើម្បីឆ្លើយតបនឹង Toyota 4Runner

ដោយ ប៉េងលីន
CHANGAN Cambodia បានរៀបចំនូវកម្មវិធី CHANGAN DAY ផ្តល់នូវបទពិសោធន៌ប្លែកអារម្មណ៌ដល់អតិថិជនរបស់ខ្លួន

CHANGAN Cambodia បានរៀបចំនូវកម្មវិធី CHANGAN DAY ផ្តល់នូវបទពិសោធន៌ប្លែកអារម្មណ៌ដល់អតិថិជនរបស់ខ្លួន

ដោយ ប៉េងលីន