no-alternative title
no-alternative title

ក្រុមហ៊ុន Ford ត្រៀមបញ្ចេញម៉ាស៊ីន V8 ដែលប្រើប្រាស់នៅលើ Mustang សម្រាប់ Ranger Raptor របស់ខ្លួនហើយ

នៅថ្ងៃនេះ យោងតាមការផ្សាយព័ត៌មាននៅប្រទេសអូស្រ្តាលី បនបញ្ជាក់ថា ក្រុមហ៊ុនផលិតរថយន្ត Ford បានត្រៀមខ្លួនរួចរាល់ហើយក្នុងការនាំយកនូវរថយន្តស៊េរីថ្មីកម្លាំងខ្លាំងរបស់ខ្លួន Ranger Raptor V8 សម្រាប់ការដាក់លក់នៅលើទីផ្សារប្រទេសនេះហើយ។ ក្រុមហ៊ុន Ford ត្រូវបានគេស្គាល់ថា គឺជាក្រុមហ៊ុនមួយ ដែលលក់រថយន្តដាច់ខ្លាំងជាងគេសម្រាប់ប្រភេទ 4x4 ដែលប្រើប្រាស់នូវម៉ាស៊ីន 4-Cylinder Diesel Engine ដែលប្រើប្រាស់រថយន្ត Ford Ranger Raptor នេះ ជាមួយនឹងរថយន្ត Ford Mustang ដែលប្រើប្រាស់នូវម៉ាស៊ីន 5.0-litre V8។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅពេលនេះ សម្រាប់គម្រោងនៃការលក់រថយន្ត V8 Raptor ត្រូវបានដាក់លក់នៅក្នុងទឹកដីនៃប្រទេសអូស្រា្តលីហើយ ហើយវាគឺប្រើប្រាស់នូវស្ថាបត្យកម្ម T6 architecture ដែលធ្លាប់ប្រើប្រាស់នៅលើរថយន្ត Ranger និង Everest។ ក្រុមហ៊ុន Ford ធ្វើការសហការជាមួយនឹងក្រុមវិស្វករជំនាញក្នុងការនាំយកនូវរថយន្ត Ranger Raptors នេះ អោយប្រើប្រាស់នូវម៉ាស៊ីន V8 ដែលមានកម្លាំងម៉ាស៊ីនខ្លាំងក្លាក្នុងការប្រើប្រាស់ជាទីបំផុត។ 

រថយន្ត Raptors នេះ នឹងបង្ហាញខ្លួននៅក្នុងប្រទេសអូស្រា្តលីដែលជាម៉ាស៊ីនម៉ាស៊ូត Diesel ហើយវាប្រើប្រាស់នូវ Coyote V8 ដែលជាម៉ាស៊ីនបេះដូងរបស់រថយន្ត Mustang GT ថែមទៀតផង។ ម៉ាស៊ីននេះ មានកម្លាំង 5038cc ដែលមានការ upgrade ពីឆ្នាំ 2018 ដើម្បីធ្វើការផលិតនូវ 339kW និង 556Nm ខ្លាំងជាង 6.2-litre V8 ; នៅក្នុងម៉ាស៊ីន Holden Commodore SS (304kW) ថែមទៀត។ សម្រាប់កម្លាំងរបស់រថយន្ត Raptor នេះគឺមិនចាញ់ប្រៀបជាមួយនឹងរថយន្ត Mustang GT នោះទេ។ 

ខណៈពេលដែលក្រុមហ៊ុន Ford នៅមិនទាន់បញ្ជាក់ជាផ្លូវការថារថយន្ត V8 Raptor ស្ថិតនៅក្នុងការអភិវឌ្ឍមុនពេលដែលវាដាក់លក់នៅចុងឆ្នាំ 2020 នេះ លោក Matt Moran បាននិយាយថា វាគឺមានការរំពឹងទុកច្រើនសម្រាប់រថយន្ត Ranger Raptor នេះ ហើយយើងមិនទាន់មានអ្វីដែលអាចចែករំលែកបាននោះទេនៅពេលនេះ ប៉ុន្តែយើងពិតជារំភើបមែនទែនដែលមនុស្សជាច្រើនមានការពេញចិត្តជាមួយនឹងរថយន្ត Truck នេះ សម្រាប់ទីផ្សារនៅអូស្រា្តលី៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ដោយ ប៉េងលីន
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ដោយ ប៉េងលីន
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

ដោយ ប៉េងលីន