no-alternative title
no-alternative title

ក្រុមហ៊ុន Lamborghini បង្ហាញជាផ្លូវការនូវ Huracan Evo Supercar ដែលជារថយន្តប្រណិត មានល្បឿនលឿនបំផុត

យោងតាមព័ត៌មានដែលចេញផ្សាយ នៅពេលនេះ ក្រុមហ៊ុនផលិតរថយន្ត Lamborghini បង្ហាញជាផ្លូវការនូវវត្តមានរបស់រថយន្តស៊េរីថ្មីរបស់ខ្លួនគឺ rear-wheel-drive version នៃរថយន្តប្រណិតល្បឿនលឿន Huracan Evo supercar ដែលក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសអ៊ីតាលីនេះ បានអះអាងថា អ្នកប្រើប្រាស់ នឹងរីករាយជាមួយនឹងបទពិសោធន៍នៃការប្រើប្រាស់រថយន្ត all-wheel drive នេះ ជាក់ជាមិនខាន។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Lamborghini បានបញ្ជាក់ថា រថយន្តថ្មីនេះ គឺមានកម្លាំងម៉ាស៊ីន 5.2-liter V10 engine ជាមួយនឹងកម្លាំងម៉ាស៊ីន 610 សេះ និងកម្លាំងរមួល 413 lb-ft។ កម្លាំងម៉ាស៊ីននេះ ប្រើប្រាស់នូវប្រព័ន្ធ Performance Traction Control System របស់ក្រុមហ៊ុន Lamborghini ដែលត្រូវបានអភិវឌ្ឍយ៉ាងពិសេសសម្រាប់ Huracan Evo RWD នេះ។ 

ជាមួយនឹងមកដល់នៃប្រព័ន្ធថ្មីនេះ ត្រូវបានក្រុមហ៊ុនបន្ថែមថា វានឹងផ្តល់នូវកម្លាំងរមួលខ្លាំងក្លាមែនទែនកម្រិតខ្ពស់ជាងមុន។ ក្រុមហ៊ុន Lamborghini នេះ បានអះអាងទៀតថា រថយន្តនេះ មានល្បឿន 0-62 ម៉ាយហ៍នៅក្នុងមួយម៉ោង នៅក្នុងការចំណាយពេលត្រឹមតែ 3.3 វិនាទីប៉ុណ្ណោះ ហើយវាមានល្បឿនខ្ពស់ដល់ទៅ 202 ម៉ាយហ៍ នៅក្នុងមួយម៉ោង។ សម្រាប់ប្រព័ន្ធ Traction Control System នេះ នឹងមានប្រព័ន្ធ Strada, Sport និង Corsa Driving Modes ចេញពីម៉ូឌែល AWD Huracan Evo។ 

ប្រព័ន្ធ RWD system នេះ ក៏នឹងធ្វើការកាត់បន្ថយទៅលើទម្ងន់សរុបរបស់រថយន្ត គឺនៅត្រឹមតែ 3,062 pounds ដែលមាន 73 pounds តិចជាងប្រភេទ Version ធម្មតារបស់វា។ ចំនែកប្រព័ន្ធ Dynamic Steering system របស់ក្រុមហ៊ុន Lamborghini ក៏ធ្វើការបង្កើនយ៉ាងយកចិត្តទុកដាក់ទៅនឹងការឆ្លើយតបពីអតិថិជនផងដែរ។ រថយន្តនេះ ប្រើប្រាស់នូវសម្បកកង់ទំហំ 19 អ៊ីង Pirelli P Zero និងអេក្រង់បង្ហាញព័ត៌មានទំហំ 8.4 អ៊ីង touchscreen displayដែលទ្រទ្រង់បានជាមួយនឹងបច្ចេកវិទ្យាApple CarPlay ថែមទៀតផង។

តាមប្រសាសន៍របស់លោក Stefano Domenicali ដែលជា CEO របស់ក្រុមហ៊ុន Lamborghini បាននិយាយថា រថយន្តនេះ គឺមានភ្ជាប់ជាមួយនឹងសមត្ថភាពដ៏ខ្លាំងក្លា និងមានការពង្រឹងសមត្ថភាពទៅតាមអ្វីដែលអ្នកប្រើប្រាស់ចង់បានថែមទៀតផង។ កម្លាំងម៉ាស៊ីនរបស់រថយន្ត Huracan Evo RWD នេះ គឺពិតជាខ្លាំងមែនទែន។ រថយន្តនេះ នឹងចាប់ផ្តើមជាមួយនឹងតម្លៃ $208,571 ៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ដោយ ប៉េងលីន
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

ដោយ ប៉េងលីន
ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ដោយ ប៉េងលីន
Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

ដោយ ប៉េងលីន