no-alternative title
no-alternative title

VIZIV ADRENALINE រថយន្តគំរូអនាគតរបស់ SUBARU ដែលបង្ហាញវត្តមានពិព័រណ៌រថយន្តនៅសិង្ហបុរី ទទួលការចាប់អារម្មណ៍ខ្លាំងពីអ្នកចូលរួមទស្សនា

កាលពីថ្ងៃទី 9 ដល់ថ្ងៃទី 12 ខែមករា ឆ្នាំ 2020 មានព្រឹត្តិការណ៍ពិព័រណ៌រថយន្តដ៏ធំមួយគឺ Singapore Motorshow ឆ្នាំ 2020 ត្រូវកម្មវិធីនេះ គឺបានធ្វើឡើងរយៈពេល 4 ថ្ងៃ នៅសាលតាំងពិព័រណ៌ Suntec Convention Centre ប្រទេសសិង្ហបុរី ។ នៅក្នុងថ្ងៃជាមួយគ្នានេះ Subaru ក៏បានបង្ហាញរថយន្តថ្មីប្រភេទ SUV ដ៏ទំនើប មានបំពាក់នូវបច្ចេកវិទ្យាទំនើបៗចុងក្រោយ របស់ខ្លួនចំនួនពីរម៉ូឌែលគឺ Subaru Forester e-BOXER និង Forester GT Edition ឆ្នាំ 2020 ផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់របស់ក្រុមហ៊ុន Subaru បានអោយដឹងថា VIZIV ADRENALINE CONCEPT គឺជាគំរូរថយន្តទៅថ្ងៃអនាគត ដែលត្រូវបានផ្ដួចផ្ដើមផលិតចេគមកមានលក្ខណៈថ្មីប្លែក ខុសពី រថយន្តផ្សេងៗរបស់ក្រុមហ៊ុន Subaru។ ការតាំងបង្ហាញរូបរាង បង្អួតសម្រស់នៅច្រកចូលធំក្នុងសាលនៃមជ្ឍមណ្ឌលតាំងពិព័រណ៌អន្តរជាតិ Suntec Singapore នេះ ក្រុមហ៊ុន Subaru បានធ្វើឲ្យអ្នកចូលរួមចាប់អារម្មណ៍ចោមរោមមើលរថយន្តគំរូអនាគតរបស់ខ្លួនយ៉ាងខ្លាំង។

បើសង្កេតមើលពីខាងក្រៅ មួយជុំរបស់រថយន្តគំរូSUBARU VIZIV ADRENALINE ពណ៌ផ្ទៃមេឃមួយគ្រឿងនេះ ឃើញថា មានការឌីហ្សាញរូបរាងផ្នែកខាងមុខមានភាពរឹងមាំខ្លាំង ពោរពេញដោយអំណាច និង Dynamic ជ្រែកខ្យល់តែម្ដង។ ផ្នែកកញ្ចក់ចំហៀងរបស់ VIZIV ADRENALINE រឹតតែទាក់ទាញខ្លាំង សូម្បីតែកញ្ចក់ចំហៀង ដែលមានរាងតូចច្រឡឹង និងអាចមានបង្កប់ដោយបច្ចេកវិទ្យាទំនើបចុងក្រោយលើកញ្ចក់នេះទៀតផង។ 

ក្រឡេកមកមើលផ្នែកកង់វិញ ឃើញថា គំរូរថយន្តអនាគតរបស់ក្រុមហ៊ុនSubaru ថ្មីនេះ ជាប្រភេទកង់ ធ្វើការបានលើគ្រប់ស្ថានភាពផ្លូវ ជាប្រភេទផ្លូវបែប Off Road តែម្ដង។ តាមរយៈ គំរូបរថយន្ត SUBARU VIZIV ADRENALINE នេះអាចស្មានដឹងថា Subaru បានត្រៀមខ្លួនរួចរាល់នឹងផលិតចេញនូវរថយន្តម៉ូឌែលថ្មីៗរបស់ខ្លួនចូលទៅកាន់ទីផ្សាររថយន្តពិភពលោកក្នុងពេលឆាប់ៗខាងមុខនេះ៕

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ដោយ ប៉េងលីន
Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

ដោយ ប៉េងលីន
 ASUS កាន់កាប់តំណែងជើងឯក AI PC ជាមួយការសម្ពោធ AMD Ryzen™ AI 400 Series មុនគេបង្អស់នៅកម្ពុជា

ASUS កាន់កាប់តំណែងជើងឯក AI PC ជាមួយការសម្ពោធ AMD Ryzen™ AI 400 Series មុនគេបង្អស់នៅកម្ពុជា

ដោយ ប៉េងលីន
លេចចេញតម្លៃថ្មីរបស់ Galaxy S26, S26+ និង S26 Ultra មុនការសម្ពោធថ្ងៃ 25 កុម្ភៈ

លេចចេញតម្លៃថ្មីរបស់ Galaxy S26, S26+ និង S26 Ultra មុនការសម្ពោធថ្ងៃ 25 កុម្ភៈ

ដោយ ប៉េងលីន
BYD Song Ultra ឡាន Crossover ស៊េរីថ្មីកម្លាំង 362 សេះ ត្រូវបានគេទម្លាយរូបភាពមុនការប្រកាសចេញផ្លូវការណ៍

BYD Song Ultra ឡាន Crossover ស៊េរីថ្មីកម្លាំង 362 សេះ ត្រូវបានគេទម្លាយរូបភាពមុនការប្រកាសចេញផ្លូវការណ៍

ដោយ ប៉េងលីន
អបអរសាទរ ! ពិធីបើកសម្ពោធជាផ្លូវការនៃអគារតាំងបង្ហាញលក់រថយន្ត GEELY Showroom Sen Sok ដែលជាសាខាទីពីរ របស់ក្រុមហ៊ុនលក់រថយន្ត Geely Cambodia !

អបអរសាទរ ! ពិធីបើកសម្ពោធជាផ្លូវការនៃអគារតាំងបង្ហាញលក់រថយន្ត GEELY Showroom Sen Sok ដែលជាសាខាទីពីរ របស់ក្រុមហ៊ុនលក់រថយន្ត Geely Cambodia !

ដោយ ប៉េងលីន