no-alternative title

ក្រុមហ៊ុនអាកាសចរណ៍ អ៊ែមមឺរឹត បានប្រកាសចេញនូវប្រម៉ូសិនពិសេរបស់ខ្លួនសម្រាប់ការហោះហើរឆ្នាំ 2020

នៅថ្ងៃទី 13 ខែមករា ឆ្នាំ 2020 នេះ ក្រុមហ៊ុនអាកាសចរណ៍ អ៊ែមមឺរឹត បានប្រកាសនូវប្រម៉ូសិនជាសកលរបស់ខ្លួនជាមួយនឹងតម្លៃកាន់តែពិសេសសសម្រាប់គម្រោងវិស្សមកាលរបស់អតិថិជននៅក្នុងឆ្នាំ 2020 នេះ។ ជាមួយនឹងគម្រោងនេះ គឺនឹងធ្វើដំណើរកំសាន្តរបស់លោកអ្នក បានកាន់តែឆាប់កាន់តែប្រសើរ ជាពិសេស គឺនៅពេលនិយាយអំពីដំណើរកំសាន្តផ្សងព្រេង។ អ្នកដំណើរនឹងរីករាយក្នុងការរៀបចំការធ្វើដំណើរដ៏អស្ចារ្យក្នុងឆ្នាំថ្មីនេះ ជាមួយនឹងប្រម៉ូសិនថ្លៃសំបុត្រធ្វើដំណើរទូទាំងពិភពលោករបស់អ៊ែមមឺរឹតឆ្នាំ 2020។សម្រាប់ពេលវេលាមានកំណត់ អ្នកដំណើរទាំងអស់នៅក្នុងប្រទេសកម្ពុជាអាចទទួលយកប្រម៉ូសិនពិសេសសម្រាប់ទិសដៅសំខាន់ៗនៅក្នុងបណ្តាញសកលរបស់អ៊ែមមឺរឹតជាមួយនឹង ថ្នាក់ពាណិជ្ជកម្ម (Business Class) និងថ្នាក់សន្សំសំចៃ (Economy Class)។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយនឹងតម្លៃសំបុត្រធ្វើដំណើរទៅវិញទៅមកចាប់ពី 99 ដុល្លារ សម្រាប់ថ្នាក់សន្សំសំចៃ (Economy Class) ឬ ចាប់ពី199 ដុល្លារសម្រាប់ថ្នាក់ពាណិជ្ជកម្ម (Business Class) ដែលជាហេតុផលមួយដ៏គួរឱ្យទាក់ទាញសម្រាប់អ្នកធ្វើដំណើរក្នុងការគ្រោងទុកជាមុននាឆ្នាំ 2020។ តម្លៃប្រម៉ូសិននេះចាប់ផ្តើមពីថ្ងៃនេះរហូតដល់ថ្ងៃទី 31 ខែមករាឆ្នាំ 2020 ហើយមានសុពលភាពសម្រាប់ការធ្វើដំណើរចាប់ពីថ្ងៃទី 15 ខែមករាដល់ថ្ងៃទី 3០ ខែមិថុនាឆ្នាំ 2020។

Fly Better ផ្តល់ជូនបទពិសោធន៍ហោះហើរនិងសេវាមិនអាចប្រៀបបាន៖ អ៊ែមមឺរឹតជឿជាក់លើការធ្វើឱ្យរាល់បទពិសោធន៍ហោះហើរតែអស្ចារ្យ។ តាមរយៈការបន្តវិនិយោគលើយន្តហោះ ដែលធំជាងគេបំផុតនៅលើពិភពលោកគឺប្រភេទ Airbus A380s និង Boeing 777s  អ្នកដំណើរដែលធ្វើដំណើរកាន់តែងាយស្រួលជាមួយគ្រប់ជើងហោះហើររបស់អ៊ែមមឺរឹត។ ការហោះហើរពីលើយន្តហោះ Boeing 777s  របស់អ៊ែមមឺរឹតចេញដំណើរពីភ្នំពេញទៅគោលដៅនានាដែលមិនអាចបំភ្លេចបានក្នុងបណ្តាញសកលរបស់អ៊ែមមឺរឹតដែលមានទ្វីបទាំង 6។ ជាមួយនឹងសេវាអ្នកបើកបរជូនទៅនិងជូនមកដល់កន្លែងនិងភាពប្រណិតនៅកន្លែងសម្រាក (lounge) ទូទាំងពិភពលោក និងការវិវឌ្ឍនៅលើយន្តហោះ អ្នកដំណើរ Fly Better របស់អ៊ែមមឺរឹតនឹងអាចហោះហើរជាមួយបទពិសោធឥតខ្ជោះមុនពេលឡើងយន្តហោះរហូតពេលទៅដល់នៅគោលដៅរបស់អ្នក។

 

ស្ប៉ានៅលើយន្តហោះ (An onboard shower spa) ទទួលទានអាហារឆ្ងាញ់ៗនិងបារដែលជាកន្លែងអង្គុយដែលជាបទពិសោធពិសេសដាច់គេចមសម្រាប់អ្នកដំណើរថ្នាក់ហ្វឹសខ្លាស់ (First Class) លើ Airbus A380 ខណៈពេលដែលអ្នកដំណើរលើ Boeing 777s ទទួលបាននូវភាពប្រណីតនិងភាពឯកជនដែលមានភាពប្រណីតជាមួយបន្ទប់ First Class Suite ដែលផ្តល់ជូននូវផាសុកភាពមិនធ្លាប់មានពីមុនមកសម្រាប់អ្នកដំណើរ។ រួមជាមួយបង្អួចនិម្មិត Virtual Windows និងស្បែករលោងដែលបំផុសគំនិតដោយ Mercedes-Benz S-Class ។ ស្រាផ្តាច់មុខ ស្រាសំប៉ាញ (champagnes)និង spirits រួមជាមួយអាហារឆ្ងាញ់ ៗតាមតំបន់ធានាថាគ្រប់មុខពិតជាមានឧជារស។

 

អ្នកដំណើរដែលធ្វើដំណើរលើមុខជំនួញលើ Boeing 777s រីករាយនឹងកម្រិតនៃផាសុកភាពដែលមិនធ្លាប់មានពីមុនជាមួយនឹងកន្លែងអង្គុយដែលមានទំហំកាន់តែទូលាយនិងមានភាពទាក់ទាញ។ ខណៈអ្នកដំណើរថ្នាក់ហ្វឹសខ្លាស់ (First Class) និងថ្នាក់ពាណិជ្ជកម្ម(Business Class) ជិះយន្តហោះប្រភេទ A380 ដែលហោះហើរចេញពីទីក្រុងបាងកក ឬពីឌូបៃអាចរីករាយជាមួយភេសជ្ជៈនៅកន្លែងសម្រាកលើយន្តហោះ (Onboard Lounge)។ អាចលំហែកាយបានដោយរីករាយជាមួយប៉ុស្តិ៍ទូរទស្សន៍ចុងក្រោយបំផុតជាង ៤.៥០០ ប៉ុស្តិ៍ និងមានច្រើនភាសាតាមតម្រូវការជាមួយនឹងប្រព័ន្ធកំសាន្ដដែលឈ្នះពានរង្វាន់របស់អ៊ែមមឺរឹត។ អ្នកដំណើរទាំងអស់អាចចែករំលែកបទពិសោធន៍ធ្វើដំណើរបានតាមបណ្តាញសង្គមនិងភ្ជាប់ទំនាក់ទំនងតាមជើងហោះហើរដោយផ្ទុកទិន្នន័យវ៉ាយហ្វាយ ២០ មេកាបៃដោយឥតគិតថ្លៃ។

ថ្មីៗនេះអ៊ែមមឺរឹតបានសម្ពោធច្រកដ៏សំខាន់មួយនៅទ្វីបអាមេរិកដោយធ្វើដំណើរទៅកាន់ទីក្រុងម៉ិកស៊ិកូកាលពីថ្ងៃទី ៩ ខែធ្នូឆ្នាំ ២០១៩។ យន្ដហោះនេះ គឺជាយន្តហោះថ្មីដែលមានពីរថ្នាក់ប្រភេទ Boeing 777-200LR ដែលអាចឱ្យអ្នកដំណើរធ្វើដំណើរកាន់តែមានផាសុកភាព។ អ៊ែមមឺរឹតផ្តល់ជូនការតភ្ជាប់ឥតគំណត់សម្រាប់អ្នកដំណើរដែលធ្វើដំណើរពីឌូបៃទៅម៉ិកស៊ិកកូដោយហោះហើរប្រចាំថ្ងៃពីឌូបៃទៅម៉ិកស៊ិកកូតាមរយៈទីក្រុងបាសេឡូណា។ ជាមួយនឹងទីក្រុងដ៏រស់រវើកនៃទីក្រុងឌូបៃដែលជាមជ្ឈមណ្ឌលរបស់ខ្លួនអ៊ែមមឺរឹតផ្តល់ជូនអ្នកដំណើរនូវការតភ្ជាប់ដោយផ្ទាល់ទៅកាន់គោលដៅជាង ១៥០ នៅក្នុង ៨៥ ប្រទេសនិងដែនដីរួមមាន ៤៣ គោលដៅនៅអឺរ៉ុប។ ១៧ គោលដៅនៅអាមេរិក ២៣ គោលដៅនៅអាហ្វ្រិក ១៣ គោលដៅនៅមជ្ឈឹមបូព៌ា និង ១៧ គោលដៅនៅអាស៊ីខាងត្បូង។ សម្រាប់ព័ត៌មានបន្ថែមអំពីអ៊ែមមឺរឹតរួមទាំងរបៀបកក់ជើងហោះហើរនិងអំពីល័ក្ខខ័ណ្ឌពេញលេញអ្នកធ្វើដំណើរអាចទាក់ទងការិយាល័យអ៊ែមមឺរឹតក្នុងស្រុកតាមរយៈ ០២៣ ៩៩៨ ១៦៨ ឬអ៊ីមែល: [email protected]  ដើម្បីកក់សំបុត្រយន្តហោះសូមចូលទៅកាន់គេហទំព័រ www.emirates.com/kh  ឬទាក់ទងភ្នាក់ងារទេសចរណ៍ដែលអ្នកចង់បាន។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន