no-alternative title
no-alternative title

Huawei នឹងចូលរួមនៅក្នុងការស្វែងរកដំណោះស្រាយនូវការភិវឌ្ឍន៍នៃរថយន្តឆ្លាតវៃ ជាមួយនឹង HiCharger DC Fast Charging Module ថ្មីរបស់ខ្លួន

រហូតមកដល់ពេលនេះ ក្រុមហ៊ុន Huawei គឺមានការចូលរួមនៅក្នុងឧស្សាហកម្មជាច្រើនដែលមានស្មាតហ្វូន ទូរគមនាគមន៍ និងទូរទស្សន៍ឆ្លាតវៃថែមទៀតផង។ កាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុននេះ បានបង្ហាញនូវម៉ូឌុលថ្មី Hauwei HiCharger DC fast charging module របស់ខ្លួននៅថ្ងៃទី 24 ខែមេសានេះ ផងដែរ។ សម្រាប់ម៉ូឌុល charging module ថ្មីនេះ នឹងប្រើប្រាស់នៅក្នុងដំណោះស្រាយនៃហេដ្ឋារចនាសម្ព័ន្ធបញ្ចូលថាមពលឆ្លាតវៃនៅក្នុងកិច្ចសហការជាមួយនឹងនាយកដ្ឋានផ្នែកថាមពលជាច្រើនជាច្រើននៅក្នុងប្រទេសចិនដូចជា Grid (Beijing) និង Xingxing Charging (Changzhou), Nanwang Electric (Shenzhen), China Merchants Sanyou (Beijing), Zhuhai Titan (Zhuhai) និង Dalian Robinson (Dalian) និងជាច្រើនទៀត។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងការបង្ហាញនូវម៉ូឌុល HiCharger DC fast charging module នេះនឹងក្លាយជាដំណោះស្រាយនៃការបញ្ចូលថាមពលថ្មថ្មីរបស់ក្រុមហ៊ុន Huawei នេះ។ ផលិតផលផ្នែកថាមពលរបស់ក្រុមហ៊ុននេះនឹងផ្តោតទៅលើថាមពលនៃមជ្ឈមណ្ឌលទិន្នន័យ ថាមពលនៅក្នុងទូរគមនាគមន៍ និងថាមពលឆ្លាតវៃ។  នៅក្នុងនាយកដ្ឋានផ្នែកថាមពលឆ្លាតវៃរបស់ក្រុមហ៊ុន Huawei នេះអាចធ្វើការបង្កើតនូវដំណោះស្រាយនៃអេឡិចត្រូនិចសម្រាប់រថយន្តឆ្លាតវៃកម្រិតខ្ពស់ និងស្តង់ដារខ្ពស់ជាមួយនឹងការផ្តល់នូវសមាសភាគជាច្រើនដូចជាការបញ្ចូលថាមពល និង Power Supply ការគ្រប់គ្រងទៅលើថាមពលអគ្គិសនីនិងការគ្រប់គ្រងទៅលើថាមពលថ្ម។

ប្រសិនបើក្រុមហ៊ុន Huawei នេះបន្តនៅក្នុងការពង្រឹងទៅលើដំណោះស្រាយនៃការបញ្ចូលថាមពលថ្មនេះដូចជាម៉ូឌុល HiCharger DC fast charging module ក្រុមហ៊ុននេះអាចនឹងក្លាយជាដំណោះស្រាយឆ្លាតវៃនៃការបញ្ចូលថាមពលនៅក្នុងរថយន្តនៅក្នុងរយៈពេលប៉ុន្មានឆ្នាំនេះចាប់ពីពេលនេះ យ៉ាងហោចណាស់ក៏នៅក្នុងប្រទេសចិនផងដែរ។ បន្ថែមពីលើដំណោះស្រាយនៃការបញ្ចូលថាមពលថ្មនេះ ក្រុមហ៊ុននេះ ក៏បង្ហាញនូវប្រព័ន្ធទំនាក់ទំនងឆ្លាតវៃរបស់ខ្លួនដែលមានឈ្មោះហៅថា HiCar កាលពីចុងឆ្នាំមុននេះផងដែរ។ មុខងារនេះ នៅក្នុងកម្មវិធី EMUI mobile software របស់ក្រុមហ៊ុននេះ ហើយវាក៏ដំណើរការនៅក្នុងស្មាតហ្វូន Mate 30 series ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ភីកអាប់ KGM Musso ស៊េរីថ្មីឆ្នាំ 2027 គូប្រជែង Toyota Hilux នឹងបង្ហាញវត្តមាននៅដើមឆ្នាំ 2026 ខាងមុខនេះ

ភីកអាប់ KGM Musso ស៊េរីថ្មីឆ្នាំ 2027 គូប្រជែង Toyota Hilux នឹងបង្ហាញវត្តមាននៅដើមឆ្នាំ 2026 ខាងមុខនេះ

ដោយ ប៉េងលីន
BYD Yuan Max ឡានអគ្គិសនី SUV ម៉ូដែលថ្មីត្រៀមបង្ហាញខ្លួនលើទីផ្សារក្នុងពេលឆាប់ៗខាងមុខនេះ

BYD Yuan Max ឡានអគ្គិសនី SUV ម៉ូដែលថ្មីត្រៀមបង្ហាញខ្លួនលើទីផ្សារក្នុងពេលឆាប់ៗខាងមុខនេះ

ដោយ ប៉េងលីន
ឡានអគ្គិសនី Xpeng G7 EREV នឹងមកដល់ឆ្នាំ 2026 អាចបើកបរបាន 1,704km ហើយនឹងទ្រទ្រង់អាគុយ 5C ទៀតផង

ឡានអគ្គិសនី Xpeng G7 EREV នឹងមកដល់ឆ្នាំ 2026 អាចបើកបរបាន 1,704km ហើយនឹងទ្រទ្រង់អាគុយ 5C ទៀតផង

ដោយ ប៉េងលីន
Kia EV5 ស៊េរី Facelift ឆ្នាំ 2026 ឌីស្សាញរូបរាងថ្មី បំពាក់នូវបច្ចេកវិទ្យាទំនើបជាងមុនត្រៀមបង្ហាញខ្លួនឆាប់ៗនេះ

Kia EV5 ស៊េរី Facelift ឆ្នាំ 2026 ឌីស្សាញរូបរាងថ្មី បំពាក់នូវបច្ចេកវិទ្យាទំនើបជាងមុនត្រៀមបង្ហាញខ្លួនឆាប់ៗនេះ

ដោយ ប៉េងលីន
Polestones Adamas EREV SUV រូបរាងអំណាច អាចបើកបរបានចម្ងាយ 1,405km មានតម្លៃជាង 4 ម៉ឺនដុល្លារ

Polestones Adamas EREV SUV រូបរាងអំណាច អាចបើកបរបានចម្ងាយ 1,405km មានតម្លៃជាង 4 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
របាយការណ៌ថ្មី: Xiaomi EV ត្រៀមចេញឡានថ្មី 4 ម៉ូដែលនៅឆ្នាំ 2026 ក្នុងនោះ 2 ម៉ូដែលគឺជាជម្រើស EREV SUVs

របាយការណ៌ថ្មី: Xiaomi EV ត្រៀមចេញឡានថ្មី 4 ម៉ូដែលនៅឆ្នាំ 2026 ក្នុងនោះ 2 ម៉ូដែលគឺជាជម្រើស EREV SUVs

ដោយ ប៉េងលីន