no-alternative title
no-alternative title

Ford គ្រោងបញ្ចេញនូវរថយន្ត Truck ជំនាន់បន្ទាប់របស់ខ្លួន ដែលមានរូបរាងតូច និងមានតម្លៃធូសម្រាប់ទីផ្សារអាមេរិក

បរទេស៖ ថ្មីៗនេះ យោងតាមការចេញផ្សាយរបស់ Carbuzz បានអោយដឹងថា ក្រុមហ៊ុន Ford កំពុងតែត្រៀមខ្លួនក្នុងការបញ្ចេញនូវរថយន្ត Ford Trucks ស៊េរីថ្មីជាច្រើនរបស់ខ្លួននៅក្នុអាមេរិកខាងជើង ដោយម៉ូដែលថ្មីៗទាំងនោះអាចជារថយន្ត Ford Courier ឬ Ranchero ដែលរថយន្ត Truck ប្រភេទ Compact ទាំងនេះ គឺពិតជាមានរូបរាងទាក់ទាញខ្លាំងមែនទែនក្នុងការប្រើប្រាស់។ 

ប្រភពដដែលបានបន្តថា ក្រុមហ៊ុន Ford ក៏បានធ្វើការបង្កើតទីផ្សារសម្រាប់រថយន្ត Ford Courier pickup របស់ខ្លួន នៅក្នុងទីផ្សារជាច្រើននៅក្រៅសហរដ្ឋអាមេរិកផងដែរ។ បើតាមការបញ្ជាក់ពី Motor Trend ដែលបានធ្វើការរាយការណ៍កន្លងមកនោះ គឺថា នេះ មិនមែនជាអ្វីដែលក្រុមហ៊ុន Ford នឹងធ្វើការដាក់លក់នៅក្នុងសហរដ្ឋអាមេរិកនោះទេ។ ក្រុមហ៊ុន Ford មានគោលបំណងនាំយកនូវរថយន្ត Pickup ខ្នាតតូចរបស់ខ្លួនឈ្មោះថា Ford Bronco Sport តែមួយប៉ុណ្ណោះសម្រាប់ទីផ្សារនៅសហរដ្ឋអាមេរិក។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

រថយន្តនេះ គឺមានរូបរាងខុសគ្នាទៅនឹងម៉ូឌែល Ford Ranchero ដែលជាប្រភេទរថយន្ត Pickup ប្រភេទ Compact។ សម្រាប់រថយន្ត Ford Courier ឬ Ranchero ដែលមានទីផ្សារស្រាប់នៅក្នុងទីផ្សាររបស់សហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថា នឹងប្រើប្រាស់នូវម៉ាស៊ីន Turbocharged 1.5L 3 ស៊ីឡាំង គឺមិនសូវជាខុសគ្នាពីរថយន្ត Ford Escape នោះទេ។ រថយន្តនេះ គឺមានកម្លាំងម៉ាស៊ីនចាប់ពី 180 សេះ និង 250 សេះ ។

សម្រាប់ផ្នែកផលិតកម្មរបស់រថយន្តនេះ គឺអាចនឹងធ្វើឡើងនៅក្នុងប្រទេសម៉ិកស៊ិក ដែលប្រទេសនេះ គឺជាកន្លែងដែលធ្វើការផលិតរថយន្ត Ford Bronco Sport ផងដែរ។ រថយន្តនេះ អាចនឹងបង្ហាញខ្លួននៅឆ្នាំក្រោយនេះ ក្នុងនាមជាម៉ូឌែលឆ្នាំ 2022។  បើនិយាយអំពីតម្លៃវិញនោះ សម្រាប់រថយន្ត Compact Pickup ថ្មីរបស់ក្រុមហ៊ុន Ford នេះ គឺមានតម្លៃថោកជាងរថយន្ត Ford Ranger ដែលមានតម្លៃ $19,000ទៅ $20,000។ រថយន្តនេះ ត្រូវបានគេព្យាករណ៍ថា នឹងមានតម្លៃថោកជាងរថយន្ត Honda Ridgeline ថែមទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
BYD Yuan Max ឡានអគ្គិសនី SUV ម៉ូដែលថ្មីត្រៀមបង្ហាញខ្លួនលើទីផ្សារក្នុងពេលឆាប់ៗខាងមុខនេះ

BYD Yuan Max ឡានអគ្គិសនី SUV ម៉ូដែលថ្មីត្រៀមបង្ហាញខ្លួនលើទីផ្សារក្នុងពេលឆាប់ៗខាងមុខនេះ

ដោយ ប៉េងលីន
Kia EV5 ស៊េរី Facelift ឆ្នាំ 2026 ឌីស្សាញរូបរាងថ្មី បំពាក់នូវបច្ចេកវិទ្យាទំនើបជាងមុនត្រៀមបង្ហាញខ្លួនឆាប់ៗនេះ

Kia EV5 ស៊េរី Facelift ឆ្នាំ 2026 ឌីស្សាញរូបរាងថ្មី បំពាក់នូវបច្ចេកវិទ្យាទំនើបជាងមុនត្រៀមបង្ហាញខ្លួនឆាប់ៗនេះ

ដោយ ប៉េងលីន
Polestones Adamas EREV SUV រូបរាងអំណាច អាចបើកបរបានចម្ងាយ 1,405km មានតម្លៃជាង 4 ម៉ឺនដុល្លារ

Polestones Adamas EREV SUV រូបរាងអំណាច អាចបើកបរបានចម្ងាយ 1,405km មានតម្លៃជាង 4 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
ឡានអគ្គិសនី Xpeng G7 EREV នឹងមកដល់ឆ្នាំ 2026 អាចបើកបរបាន 1,704km ហើយនឹងទ្រទ្រង់អាគុយ 5C ទៀតផង

ឡានអគ្គិសនី Xpeng G7 EREV នឹងមកដល់ឆ្នាំ 2026 អាចបើកបរបាន 1,704km ហើយនឹងទ្រទ្រង់អាគុយ 5C ទៀតផង

ដោយ ប៉េងលីន
ភីកអាប់ KGM Musso ស៊េរីថ្មីឆ្នាំ 2027 គូប្រជែង Toyota Hilux នឹងបង្ហាញវត្តមាននៅដើមឆ្នាំ 2026 ខាងមុខនេះ

ភីកអាប់ KGM Musso ស៊េរីថ្មីឆ្នាំ 2027 គូប្រជែង Toyota Hilux នឹងបង្ហាញវត្តមាននៅដើមឆ្នាំ 2026 ខាងមុខនេះ

ដោយ ប៉េងលីន
Huawei ត្រៀមនាំយកបន្ទះឈីប AI ថ្មីទៅប្រជែងជាមួយបន្ទះឈីប Nvidia AI នៅទីផ្សារកូរ៉េខាងត្បូងនៅឆ្នាំក្រោយ

Huawei ត្រៀមនាំយកបន្ទះឈីប AI ថ្មីទៅប្រជែងជាមួយបន្ទះឈីប Nvidia AI នៅទីផ្សារកូរ៉េខាងត្បូងនៅឆ្នាំក្រោយ

ដោយ ប៉េងលីន