no-alternative title
no-alternative title

រថយន្ត Porsche Panamera 2020 និងមានទំហំធំជាងមុន ហើយនិងមានការបំពាក់នូវបច្ចេកវិទ្យាថ្មីដ៏អស្ចារ្យពីក្រុមហ៊ុន Audi ទៀតផង

ថ្មីៗនេះក្រុមហ៊ុន Porsche ទើបតែអបអរខួបលើកទី 10 ឆ្នាំនៃរថយន្ត Panamera របស់ខ្លួន ស្របពេលដែលមានពាក្យចចាមអារ៉ាមជាច្រើន បានបញ្ជាក់ថា រថយន្តនេះ នឹងមានការពង្រីកខ្លួនទៅកាន់ត្រកូល Coupe និង Convertible Versions ស៊េរីថ្មីផងដែរ ស្របពេលដែល Version ធម្មតារបស់វា អាចនឹងមានការកែប្រែផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់របស់ Autocar បានអោយដឹងថា រថយន្ត Mercedes AMG GT ទ្វារ 4 ក៏នឹងប្រកាសបង្ហាញខ្លួននៅមុនពេលដាច់ឆ្នាំនេះដែរ ហើយថយន្តនេះ ក៏មានការផ្លាស់ប្តូរទៅលើការរចនារូបរាងខាងក្រៅ និងភ្លើងអំពូល tail-light របស់វា និងភ្លើង LED ខាងមុខរបស់វាផងដែរ។ 

ការផ្លាស់ប្តូរនេះ គឺមានការនាំយកនូវការឌីស្សាញថ្មីសម្រាប់រថយន្ត Porsche នេះតាមរយៈការ Update ទៅលើម៉ូដែល Cayenne និង 992-generation 911។  Autocar បានអះអាងថា ក្រុមហ៊ុនរថយន្ត Porsche មានគម្រោងក្នុងការបង្ហាញនូវម៉ាស៊ីន Mild-Hybrid Powertrains ដំបូងបំផុតរបស់ខ្លួនសម្រាប់រថយន្ត Panamera។ សម្រាប់ម៉ូដែល S និង 4S នឹងប្រើប្រាស់នូវម៉ាស៊ីន 2.9-Liter Twin-Turbo V6 ដូចគ្នាទៅនឹងម៉ូដែលមុនផងដែរ ប៉ុន្តែសម្រាប់ម៉ូដែលទាំងពីរនេះ នឹងប្រើប្រាស់នូវរចនាសម្ព័ន្ធ 48-Volt Electrical Architecture ដែលត្រូវបានបន្ថែមទៅលើរថយន្ត Audi S6 2020 និង S7 2020 ដោយនឹងអនុញ្ញាតអោយប្រព័ន្ធដែលប្រើប្រាស់នូវ mild-hybrid system បង្កើនទៅលើប្រសិទ្ធិភាពនៃកម្លាំងម៉ាស៊ីនរបស់វាកាន់តែខ្លាំងក្លា។ 

សម្រាប់ការរចនារូបរាងខាងក្នុងរបស់រថយន្ត Panamera នេះវិញ គឺពិតជាទាន់សម័យដូចគ្នាទៅនឹងរថយន្ត Porsche ស៊េរីថ្មីជាច្រើនម៉ូដែលទៀតផងដែរ ដូចនេះ យើងនឹងបានឃើញនូវការ Upgrades ទៅលើបច្ចេកវិទ្យាថ្មីៗ ជាច្រើនជាជាងទៅលើការឌីស្សាញរបស់វាដែលកាន់តែអស្ចារ្យជាមួយនឹងបច្ចេកវិទ្យាថ្មី និងមុខងារជំនួយថ្មីៗនោះ។ បច្ចុប្បន្ននេះ Panamera គឺស្រស់ស្អាតហើយ ប៉ុន្តែយើងអាចនឹងថាកម្លាំងម៉ាស៊ីនរបស់វាគឺមិនធម្មតានោះទេ។  សម្រាប់រថយន្តបច្ចុប្បន្ននេះ គឺប្រើប្រាស់នូវម៉ាស៊ីន Turbocharged 2.9-liter V6 ដែលមានកម្លាំង 325 សេះ និងកម្លាំងរមួល 332 lb-ft ខណៈពេលដែលរថយន្ត Panamera S បំពាក់នូវម៉ាស៊ីនប្រភេទ twin-turbo 2.9-liter V6 ជាមួយនឹងកម្លាំង 434 សេះ និងកម្លាំងរមួល 406 lb-ft ។ 

បន្ថែមពីនេះទៀតនោះ រថយន្ត GTS គឺមានកម្លាំងម៉ាស៊ីន Twin-Turbo 4.0-Liter V8 ដែលមានកម្លាំង 454 សេះ និងកម្លាំងរមួល 457 lb-ft ហើយរថយន្ត Panamera Turbo មានការកើនឡើងនៃកម្លាំងម៉ាស៊ីនដល់ 542 សេះ និងកម្លាំងរមួល 568 lb-ft ។ សម្រាប់ប្រភេទ Plug-In Hybrid វិញនោះ រថយន្ត Panamera E-Hybrid មានកម្លាំងម៉ាស៊ីន Twin-Turbo 2.9-Liter V6 និងម៉ូទ័រអេឡិចត្រូនិចដែលមានកម្លាំងម៉ាស៊ីន 456 សេះ និងកម្លាំងរមួល 516 lb-ft ខណៈពេលដែលរថយន្ត Panamera Turbo S E-Hybrid ប្រើប្រាស់នូវម៉ាស៊ីន Twin-Turbo 4.0-Liter V8 Engine និងម៉ូទ័រអេឡិចត្រូនិចដែលមានកម្លាំង 671 សេះ និងកម្លាំងរមួល 627 lb-ft ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
សំណាងឆ្នាំថ្មី ឆ្នាំ ២០២៦ ពីម៉ាក LG

សំណាងឆ្នាំថ្មី ឆ្នាំ ២០២៦ ពីម៉ាក LG

ដោយ ប៉េងលីន
MSI បង្ហាញស៊េរី Prestige ថ្មីទាំងស្រុង សម្រាប់អាជីវកម្ម និងផលិតភាពការងារ ព្រមទាំងកុំព្យូទ័រយួរដៃសម្រាប់ហ្គេមជំនាន់ថ្មីពីស៊េរី Raider, Stealth និង Crosshair ជាមួយរចនាថ្មី នៅ CES 2026

MSI បង្ហាញស៊េរី Prestige ថ្មីទាំងស្រុង សម្រាប់អាជីវកម្ម និងផលិតភាពការងារ ព្រមទាំងកុំព្យូទ័រយួរដៃសម្រាប់ហ្គេមជំនាន់ថ្មីពីស៊េរី Raider, Stealth និង Crosshair ជាមួយរចនាថ្មី នៅ CES 2026

ដោយ ប៉េងលីន
ASUS បង្ហាញនូវបច្ចេកវិទ្យា AI ពេញលេញ និងនវានុវត្តន៍ដ៏អស្ចារ្យបំផុតក្នុងព្រឹត្តិការណ៍ CES 2026

ASUS បង្ហាញនូវបច្ចេកវិទ្យា AI ពេញលេញ និងនវានុវត្តន៍ដ៏អស្ចារ្យបំផុតក្នុងព្រឹត្តិការណ៍ CES 2026

ដោយ ប៉េងលីន
ទំនើបជាងមុន ប្តូរការឌីហ្សាញថ្មី កាប៊ីនខាងក្នុងក៏ថ្មី ហើយផលិតនៅខ្មែរទៀត Ford Territory 2026 មកលើកនេះ ដឹងតែទាក់ចិត្តទៀតហើយ!

ទំនើបជាងមុន ប្តូរការឌីហ្សាញថ្មី កាប៊ីនខាងក្នុងក៏ថ្មី ហើយផលិតនៅខ្មែរទៀត Ford Territory 2026 មកលើកនេះ ដឹងតែទាក់ចិត្តទៀតហើយ!

ដោយ ប៉េងលីន
BYD Song Pro DM-i 2026 Long-Range បើកបរដោយអគ្គិសនីសុទ្ធបាន 200km នឹងមកដល់នៅថ្ងៃទី 10 ខែមករា

BYD Song Pro DM-i 2026 Long-Range បើកបរដោយអគ្គិសនីសុទ្ធបាន 200km នឹងមកដល់នៅថ្ងៃទី 10 ខែមករា

ដោយ ប៉េងលីន
Facelift ថ្មីរបស់ឡានអគ្គិសនី Xiaomi SU7 បើកបាន 902kmផ្តើម Pre-Sales ហើយមានតម្លៃខ្ពស់ជាងមុន

Facelift ថ្មីរបស់ឡានអគ្គិសនី Xiaomi SU7 បើកបាន 902kmផ្តើម Pre-Sales ហើយមានតម្លៃខ្ពស់ជាងមុន

ដោយ ប៉េងលីន